Thursday, April 25, 2024
Homeព័ត៌មានជាតិលែងប្តីបងមិនប្រសប់ យកប្តីប្អូនស្ទើរងាប់ចោលកូន

លែងប្តីបងមិនប្រសប់ យកប្តីប្អូនស្ទើរងាប់ចោលកូន

ស្ត្រីម្នាក់នេះ បានលែងលះប្តី ដែលម្តាយទុកឪពុកដាក់ ព្រោះតែគេមានអាយុបងនាងច្រើនពេក ខ្មាសអ្នកស្រុក ខណៈដែលប្តីចាស់នោះ មិនសូវប្រសប់រឿងយប់ព្រលប់ផង។ លុះដូរ មកយកប្តីប្អូនអាយុតិចជាងនាង១០ឆ្នាំ ស្រាប់តែប៉ះប្រុសខ្លាំង ឱ្យតែបានស្រាចូលពោះម្តងៗ នាងទប់ស្ទើរងាប់ចោលកូន យប់ណាក៏ត្អូញត្អែរដែរ…។

នាងម៉ៅ ហ៊ត អាយុ៣៩ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ឪពុកឈ្មោះស្រី ម៉ៅ អាយុ៧១ឆ្នាំ ម្តាយឈ្មោះឡា ហូវ អាយុ៦៥ឆ្នាំ ជាកសិករ។ កាលពីក្រមុំ នាងបានរៀបការជាមួយ បុរសម្នាក់ឈ្មោះល.ប.ធ អាយុបងនាងជិត១០ឆ្នាំឯណោះ ដែលកាលនោះ គេជាកំលោះចាស់ នៅភូមិជាមួយគ្នា។ ការរួមរស់ជាមួយប្តីចាស់នោះ មិនបានប៉ុន្មាន ក៏ដាច់ដោចគ្នាទៅ ដោយសារតែ អ្នកស្រុកចេះតែបង្អាប់នាងថា បានប្តីចាស់មិនសមគ្នា ម៉្យាងទៀតនាងក៏ទទួលស្គាល់ថា ប្តីនោះមឹះៗមិនសូវប្រសប់រឿងយប់ព្រលប់ទេ ធ្វើឱ្យនាងធុញទ្រាន់ ក៏លែងក្បាលចោលទៅ។ បន្ទាប់លែងលះរួចមក ប្តីនោះ ក៏មានប្រពន្ធទៀត បង្កើតបានកូនមួយកន្ទេលទៅហើយ ចំណែករូបនាងក៏មិនសុខចិត្តមេម៉ាយយូរដែរ ដោយរកបានប្តីទី២ ឈ្មោះហ៊ន ហ៊ីន អាយុប្អូននាងជិត១០ឆ្នាំ ឯណោះ ដោយបង្កើតបានកូនប្រុសស្រី៣នាក់។

នាងម៉ៅ ហ៊ត

នាងម៉ៅ ហ៊ត បន្តថា កាលរួមរស់ជាមួយប្តីមុននេះ រូបនាងនៅក្មេងពេក មិនទាន់ យល់កិច្ចការរាក់ជ្រៅអ្វីទេ លុះគេបង្អាប់ ពីរឿងបានប្តីចាស់ គាប់ជួនចរិតប្តីនោះ ទុយមុយៗ មិនសូវនិយាយស្តីផង នាងក៏ចាប់ផ្តើមធុញទ្រាន់ខ្លាំងឡើងៗ រហូតសុំចែកផ្លូវគ្នា។ ទោះយ៉ាងណាក៏នាងទទួលស្គាល់ថា ប្តីទី១នោះ គោរពសិទ្ធិប្រពន្ធណាស់ បើគេចង់រួមភេទជាមួយនាងម្តងៗត្រូវសុំជាមុនសិន បើនាងមិនឱ្យ គេមិនហ៊ានបង្ខំទេ តែបើនាងយល់ព្រមក៏គេប្រើតែក្បាច់ដូនតាមួយៗ ទើបគ្មានកូនជាមួយគ្នា នាំឱ្យជាប់ដៃជើង។ លុះ បានប្តីក្រោយនេះ គេចេះមួយចប់ តាំងពីការងារលើគ្រែ ទាំងការវាយដំ ច្រំធាក់ ធ្វើឱ្យនាងទ្រាំស្ទើរមិនបានទៅហើយ។

លោកហ៊ន ហ៊ីន(ប្តីក្មេង) និងម៉ៅ ហ៊ត

នាងម៉ៅ ហ៊ត បន្ថែមថា បើប្តីនេះផឹកស្រវឹងហើយ នាងដឹងតែរងកម្មតែម្តង គឺយប់នោះមិនបានដេកទល់ភ្លឺ ព្រោះតែប្តីឡើងចុះៗមិនឈប់ទេ ទាល់តែគេស្វាងស្រា ទើបនាងបានរួចខ្លួន។ ធម្មតាអ្នកខ្លះស្រវឹង ដេក ដូចងាប់ ធ្វើអីក៏មិនកើតដែរ តែប្តីនាងវិញ គឺផ្ទុយស្រឡះតែម្តង ឱ្យតែបានផឹក កម្លាំងមិនដឹងមកពីណាទេ។ បើនាង មិនព្រមជាមួយគេ ច្បាស់ជាប្តីនេះ ជេរបញ្ចោរផ្អើលអ្នកជិតខាងមិនខាន គ្មានកោតក្រែងដល់រូបនាង ដែល មានអាយុច្រើនជាងគេជិត១០ឆ្នាំនោះទេ។ សព្វថ្ងៃ នាងខ្មាសញាតិស្ទើរតែបោលចោលស្រុកទៅហើយ ព្រោះ លែងប្តីបង ព្រោះមិនប្រសប់ លុះមកប៉ះប្តីប្អូនស្ទើរងាប់ចោលកូនទៅហើយ។
ដោយឡែក លោកហ៊ន ហ៊ីន អាយុ៣០ឆ្នាំ ជាប្តី បានឱ្យដឹងថា ការលើកឡើងរបស់ប្រពន្ធ មិនត្រូវទាំងអស់ទេ ព្រោះធម្មតាជម្លោះ បើភាគីទាំងសងខាងមិនខ្លាំងដូចគ្នា វាមិនអាចឈ្លោះកើតទេ។ ប្រពន្ធលោកក៏មិន ណយប៉ុន្មានដែរទេ នាងចេះជេរប្រទេចឈ្ងុយណាស់ ដោយគ្រាន់តែប្តីស៊ីផឹកបន្តិចបន្តួច ក៏រករឿងធ្វើឱ្យ លោកទ្រាំមិនបានក៏វាយរបស់ទ្រព្យបន្ធូរកំហឹង ជួនកាលក៏ជ្រុលដៃវាយប្រដៅនាងខ្លះដែរ ព្រោះតែនាងពូកែរអ៊ូង៉ូវៗ ច្រំដែលៗ ហើយបន្ទោសប្តីថា ជាអ្នកខុស។ តាមពិតលោកជា ប្រុសមានធម៌សង្គ្រោះពេញខ្លួន ដោយខ្លួនជា កំលោះសុខចិត្តយកប្រពន្ធមេម៉ាយ ចំណាយមាត់គេ ព្រោះខ្វះអីក្រមុំៗពេញភូមិ។ ប៉ុណ្ណឹងហើយ នាងមិនឱ្យតម្លៃប្តីទៀត ឯរឿងលោក ចាប់បង្ខំនាងរួមភេទនោះ គឺមកពីស្រលាញ់ តែបើសិនជាស្អប់នោះ ម៉្លេះសមត្រូវដំបង ព្រនង់រត់មិនសព្វដីបាត់ទៅហើយ។

លោកតាខៀវ ឌុល

លោកហ៊ន ហ៊ីន បន្តទៀតថា ប្រពន្ធនេះចោទថា លោកឡើងបង្គងមិនឈប់ ឬមួយយប់ទល់ភ្លឺនោះ មិនត្រឹមត្រូវទេ ព្រោះលោកមិនមែនមនុស្សកម្លាំងយក្ស ឯណា តែបើនាងយល់ថា ប្តីត្រូវការប៉ុណ្ណឹងត្អូញយ៉ាប់ខ្លួន ឬថាចង់ងាប់ចោល កូននោះ ទៅរកប្តីឯណាបានទៀត ក៏រកទៅ តែប្រយ័ត្នស្តាយក្រោយ ពេលលោកមិននៅក្បែរ។
នាងស៊ឹម អ៊ុក អាយុ៣៦ឆ្នាំ និងអ្នកស្រីជុច រៀម អាយុ៤៥ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា នាងម៉ៅ ហ៊ត ពិតជារងកម្មនឹងប្តីក្មេងនេះមែន។ មួយថ្ងៃៗឃើញតែប្តីនោះផឹកស្រវឹង បង្កជម្លោះជាមួយប្រពន្ធកូន ហើយយប់ខ្លះ នាងហ៊ត ធ្លាប់រត់ទៅដេកផ្ទះបងប្អូនក៏មានដែរ ដោយសារប្តីចាប់បង្ខំខ្លាំងពេក។ ទោះយ៉ាងណាក៏នាងហ៊ត ចិត្តមិនដាច់ពីប្តីក្មេងនេះទេ ទើបនាងទ្រាំរងកម្ម យ៉ាងនេះ ពុំដឹងជាថ្ងៃណារួចទុក្ខ។

អ្នកស្រីជុច រៀម

លោកតាខៀវ ឌុល មេភូមិរងភូមិបេង បានឱ្យ ដឹងថា យុវជនហ៊ន ហ៊ីន យកប្រពន្ធបងនេះ បង្កហិង្សា ក្នុងគ្រួសារសម្បើមណាស់ អាជ្ញាធរធ្លាប់កោះហៅ មកអប់រំជាច្រើនលើកច្រើនសាទៅហើយ តែកែ មិនឡើងសោះ។ គេយកការផឹកស៊ីជាត្រីមុខ លុះទៅ ដល់ផ្ទះក៏ផ្ទុះជម្លោះជាមួយប្រពន្ធ រហូតដល់នាង ហ៊ត ត្អូញត្អែរមិនចង់រស់នៅក្បែរ ប៉ុន្តែនាងក៏គ្មាន ជម្រើសអ្វីឱ្យផុតពីប្តីក្មេងនេះដែរ។

នាងស៊ឹម អ៊ុក

រីឯអ្នកភូមិមួយចំនួន បានឱ្យដឹងស្របគ្នាថា ទំនាស់គ្រួសារនេះមិនធ្ងន់ធ្ងរពេកទេ ព្រោះលោកហ៊ីន មិនដែលប្រើដំបងព្រនង់ ឬកាំបិតពូថៅ វាយដំកាប់ ចាក់ប្រពន្ធនោះទេ។ ពេលស្រវឹងខឹងប្រពន្ធជេរម៉្រាយ ប្តីនេះបានត្រឹមអូសដៃនាងចូលបន្ទប់តែប៉ុណ្ណោះ ហើយបើក្រៅពីលោកហ៊ីន ប្រហែលជាមិនបន្ធូរដៃ បែបនេះទេ។

ផ្ទះនាងម៉ៅ ហ៊ត

គួរបញ្ជាក់ថា សព្វថ្ងៃបងប្អូនប្រជាពលរដ្ឋរស់ នៅតំបន់ព្រៃមិនខ្វល់ពីចោរកម្ម ឧទ្ទាមកម្មដូចមុន ទេ ព្រោះស្រុកសន្តិភាព ប៉ុន្តែអ្វីដែលពួកគាត់ខ្វល់ គឺ អំពើហិង្សាក្នុងគ្រួសារនេះឯង។ ដើមហេតុមកពីភូមិ ណា ក៏មានហាងលក់ស្រាបៀរ ស្រាថ្នាំ គ្រឿងក្លែម ដែរ ជួនកាលមានផ្ទះបើកខារ៉ាអូខេ កម្រិតតូចទៀត ផង ដែលជាដើមចម ធ្វើឱ្យបុរសមួយចំនួនភ្លេច ផ្ទះសម្បែង ក្លាយជាអ្នកប្រមឹកវាយធ្វើបាបប្រពន្ធ…”៕​

RELATED ARTICLES