Wednesday, April 24, 2024
Homeព័ត៌មានជាតិអាជ្ញាធរខណ្ឌមានជ័យ ប្រើវិធានការក្តៅប្រដៅក្រុមក្មេងទំនើងដែលប្រើបំពង់ស៊ីម៉ាំងកែឆ្នៃ និងភ្លើងឡាស៊ែរ​

អាជ្ញាធរខណ្ឌមានជ័យ ប្រើវិធានការក្តៅប្រដៅក្រុមក្មេងទំនើងដែលប្រើបំពង់ស៊ីម៉ាំងកែឆ្នៃ និងភ្លើងឡាស៊ែរ​

​ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ខមានជ័យ ឃាត់ខ្លួនក្រុមក្មេងទំនើងដែលជិះម៉ូតូកែច្នៃបំពង់ស៊ីមុំាង​ខុសប្រក្រតីនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នៅអធិការដ្នាននគរបាល ខណ្ឌមានជ័យ បានបង្ហាញមុខក្រុមក្មេងទំនើងដែលកែឆ្នៃបំពង់ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំឡេងឮខ្លាំងរំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់នៅអធិការដ្នាននគរបាលខណ្ឌមានជ័យ បន្ទាប់ពីក្រុមក្មេងទំនើងនេះបានបើកបរ
ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំឡេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ។

ក្រោយពីធ្វើកិច្ចសន្យារួចមក លោក តេង ស៊ីណូ អធិការដ្នាននគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់ស៊ីម៉ាំងធម្មតាវិញ ហើយបានផាកវិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទើបអនុញ្ញាតឲ្យ​ក្រុមក្មេងទំនើងទាំងនោះត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា មិនឲ្យកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ​ទៅទៀតឡើយ ឲ្យឮខ្លាំងៗរំខានដល់សាធារណជនទៀតឡើយ ៕

RELATED ARTICLES