Friday, March 29, 2024
Homeព័ត៌មានជាតិជនជាតិកូរ៉េ បើករថយន្តឈប់ រត់ចូលផ្ទះប្រជាពលរដ្ឋពីមួយទៅមួយ ធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ

ជនជាតិកូរ៉េ បើករថយន្តឈប់ រត់ចូលផ្ទះប្រជាពលរដ្ឋពីមួយទៅមួយ ធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ មិនដឹងថាមកពីណាទៅណា ខណៈដែលពុំមានអ្នកចេះស្តាប់ភាសា បានបើករថយន្តមកឈប់ចតចិញ្ចើមផ្លូវ ស្ទុះវឹងរត់ចូលផ្ទះប្រជាពលរដ្ឋក្នុងស្ថានភាពឆ្កាដៃជើង មិនដឹងថាកើតមានរឿងអ្វី បង្កឲ្យភ័យខ្លាចផ្អើលសមត្ថកិច្ច ចុះទៅអន្តរាគមន៍ចាប់ឃាត់ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជនជាតិកូរ៉េខាងលើ មានអាយុជាង៣០ឆ្នាំ មិនស្គាល់ឈ្មោះ បើកបររថយន្តមួយគ្រឿងម៉ាក SONATA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-9643 ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើបើករថយន្តពីត្បូងទៅជើង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងឈប់ទាំងតក់ក្រហល់ ហើយបុរសជាតិជាតិកូរ៉េខាងលើស្ទុះចុះរត់ឆ្លេឆ្លា ចូលទៅផ្ទះប្រជាពលរដ្ឋ បង្កឲ្យភ្ញាក់ផ្អើល ទោះជាឃាត់សួរ ក៏ស្តាប់គ្នាមិនបាន រត់ចេញមកវិញ បើករថយន្តថយក្រោយ ឈប់ស្ទុះរត់ចូលផ្ទះប្រជាពលរដ្ឋមួយទៀតក្បែរនោះ ធ្វើឲ្យកាន់តែភ័យស្លន់ មិនដឹងថាមានរឿងអ្វីកើតឡើងសម្រាប់បុរសរូបនេះ រហូតសមត្ថកិច្ច ប្រចាំនៅគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ចេញទៅជួយឃាត់ ។

តែបើតាមបុរសរូបនោះបានបង្ហាញរូបស្រីម្នាក់ក្នុងទូរស័ព្ទ ចង្អុលរូបស្រី ហើយចង្អុលផ្ទះ  តែមិនច្បាស់ថា គាត់ចង់រកក្នុងគោលបំណង់អ្វី ហើយផ្ទះដែលជនជាតិកូរ៉េរត់ចូលសុទ្ធតែមនុស្សប្រុស មានយាយចាស់ម្នាក់ទេ ។ ដោយសារនិយាយស្តាប់គ្នាមិនបាន នគរបាលសម្រេចនាំបុរសរូបនេះទៅកាន់ប៉ុស្តិ៍នគរបាល រងចាំ រកអ្នកបកប្រែ មកជួយសាកសួរ ។

តាមនគរបាល បានឲ្យដឹងថា បុរសរូបនេះ ក្រោយពីនាំទៅកាន់ប៉ុស្តិ៍នគរបាល និយាយត្រឡប់ត្រឡិន ហាក់ដូចជាមនុស្សបែកថ្នាំ ម្តងថារកមិត្តភក្តិ ម្តងថារកសង្សារ ម្តងថារកប្រពន្ធគេបានរត់ចូលកន្លែងកើតហេតុ ។

ទោះជាយ៉ាងណាក៏ដោយ ការនិយាយគ្នាស្តាប់មិនបាន សមត្ថកិច្ចរាយការណ៍ទៅថ្នាក់លើ រង់ចាំសម្រេចបញ្ជូនទៅខាងណា ឬមួយអនុញាតិឲ្យត្រឡប់ទៅវិញ កាលបើគិតតែពីរត់ចូលផ្ទះប្រជាពលរដ្ឋបែបនេះ ៕

RELATED ARTICLES