Thursday, April 25, 2024
Homeតារាខ្មែរផលិតកម្មC2Go មានស្ថាបនិកជាព្រះសង្ឃ

ផលិតកម្មC2Go មានស្ថាបនិកជាព្រះសង្ឃ

ថ្មីៗនេះផលិតកម្មC2Go បានបង្ហាញភាពភ្ញាក់ផ្អើលមួយដែលក្រៅពីសម្ងំផលិតបទចម្រៀងនិងថតភាពយន្ត បានមួយចំនួនទាំងមិនទាន់ប្រកាសបើកសម្ភោធជាផ្លូវការផងនោះត្រូវបានគេដឹងថា ផលិតកម្មមួយនេះ ក៏មានស្ថាបនិកជាព្រះសង្ឃជួយជ្រោមជ្រែងផងដែរជាមួយនឹងការរំពឹងថា និងទាញបានចំណែកទីផ្សារទូលំទូលាយទៀតផង។

លោក Aten ជានិច្ច ម្ចាស់ផលិតកម្មC2Go បានថ្លែងឲ្យថា បើទោះបីមិនទាន់មានការប្រកាសជាផ្លូវការតែរហូតមកទល់ពេលនេះC2Go បានសម្ងំផលិតបាន២រឿងហើយគឺរឿង«ខ្មោចស៊ីឈ្នួល»ដែលត្រៀមដាក់បញ្ចាំងនៅដើមខែមករាខាងមុខ និងរឿង«កំពូលចុងភៅពិសេស»ដែលទើបតែថតបញ្ចប់កាលពីចុងខែតុលាថ្មីៗនេះហើយសម្រាប់ផ្នែកចម្រៀងផលិតបានប្រមាណជាង៣វ៉ុលហើយ ខណៈដែលតារាចម្រៀងជ្រើសបាន១២នាក់។លោកថាសម្រាប់បទចម្រៀង អត់មានគោលការណ៍ធ្វើបទបកប្រែនោះទេ គឺនឹងនិពន្ធថ្មីទាំងអស់ តែនឹងមានការច្រៀងឡើងវិញនូវបទប្រភេទចាស់ដើម្បីរំលឹកពីមរតកខ្មែរ ចំណែកបទចម្លងបរទេសគឺលោកអត់ធ្វើនោះទេ បើទោះជាអាចកាត់បន្ថយការចំណាយបានខ្ពស់ក្ដី។លោកជានិច្ច ក៏បានឲ្យដឹងដែរថា ផលិតកម្មC2Go ក៏មានស្ថាបនិកជាព្រះសង្ឃដើម្បីចូលរួមជួយជ្រោមជ្រែងផងដែរហើយមូលហេតុដែលសហការជាមួយព្រះសង្ឃដោយហេតុថាលោកបានស្គាល់ព្រះតេជគុណ នុន ណារ៉ុង ជាយូរមកហើយដែលមានទាំងស្នាដៃនិងបានចូលរួមចំណែកជួយសង្គមជាច្រើននាពេលកន្លងមក។ជាពិសេសនោះលោកសេចក្ដីទុកចិត្តចំពោះព្រះតេជគុណ នុន ណារ៉ុង។

ព្រះតេជគុណ នុន ណារ៉ុង គង់នៅវត្តឧណ្ណាលោម ដែលជាស្ថាបនិកនិងបានសហការនិពន្ធប៉ារ៉ូលចម្រៀងទម្រង់អប់រំៗ និងនិពន្ធភាពយន្តប្រភេទអប់រំប្រចាំនៅក្នុងផលិតកម្មនេះបានអះអាងថា ផលិតកម្មC2Go ដែលជាផលិតកម្មរបស់លោកជានិច្ច ជាម្ចាស់អង្គការ«ខ្ញុំខ្មែរ»ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានបើកដំណើរការមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែគឺមានសមិទ្ធផលក្នុងដៃតែម្ដង ដោយទើបតែបានបញ្ចប់ការផលិតភាពយន្តចំនួន២រឿង ត្រៀមដាក់បញ្ចាំងរោង និងបានផលិតបទចម្រៀងOriginal Song ប្រមាណជា៦០បទ ដោយបទចំនួន៣០ជាងត្រូវបានថតច្រៀងរួចហើយ តែមិនទាន់បង្ហោះទូលំទូលាយ។ ព្រះតេជគុណមានថេរៈដីកាថា ធៀបនឹងផលិតកម្មបើកថ្មីភាគច្រើន ព្រះអង្គយល់ថាផលិតកម្មមួយនេះមានទម្រង់ខុសប្លែកពីគេដោយសារតែមិនទាន់មានការបើកសម្ពោធ ឬបើកប្រកាសពីក្រុមហ៊ុននៅឡើយផង ប៉ុន្តែសម្រុកចេញបទចម្រៀង និងចេញថតរឿងតែម្ដង ដោយព្រះអង្គក៏មានការពេញព្រះទ័យ ដោយសារតែម្ចាស់ផលិតកម្មដែលជាបងធម៌បានផ្ដល់ឱកាសអោយព្រះអង្គបានរួមចំណែកផលិតគំនិតដែលបានចេះដឹងមួយចំនួននៅក្នុងបទចម្រៀង និងក្នុងសាច់រឿង ដើម្បីដាក់បញ្ចូលក្នុងស្នាដៃសិល្បៈ។ ព្រះអង្គបន្តថា ទ្រង់ស្នាដៃពាក់ព័ន្ធនឹងព្រះគុណម៉ែ និងស្នាដៃដែលមានទម្រង់អប់រំៗច្រើនគួរសម ដើម្បីអោយផលិតកម្មមួយនេះបានដាក់បញ្ចូលនៅក្នុងភាពយន្ត និងបទចម្រៀង ដើម្បីជាប្រយោជន៍ដល់អ្នកទស្សនា។

ព្រះអង្គបន្ថែមថា ព្រះអង្គគ្រោងសឹងនាពេលខាងមុខដើម្បីប្រឡូកឲ្យបានស៊ប់ក្នុងការជួយលើកស្ទួយវិស័យសិល្បៈខណៈដែលព្រះអង្គក៏គ្រោងដឹកនាំសម្ដែងឈុតខារ៉ាអូខេនិងដឹកភាពយន្តដោយខ្លួនឯងផងដែរ៕

 

 

RELATED ARTICLES