Wednesday, April 24, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា ល្បីរួមរស់ជាមួយថៅកែពោះម៉ាយ ប្រហារបេះដូងប្អូនប្រុសទឹម រដ្ឋា

ម៉ាក សែនសូនីតា ល្បីរួមរស់ជាមួយថៅកែពោះម៉ាយ ប្រហារបេះដូងប្អូនប្រុសទឹម រដ្ឋា

ស្រីស្អាតម៉ាក សែនសូនីតា ពេលនេះមានរាសីឡើង ទាំងអាជីពសម្តែង និងស្នេហាព្រមគ្នាតែម្តង ដោយទំនាក់ទំនងស្នេហ៍ខុសវ័យរវាងតូតា និងលោកថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូ ហៅនីត កាន់តែល្បីសុសសាយពេញចង្កោមអ្នកសិល្បៈ រហូតដល់ល្បីថា ពួកគេបានរួមរស់នៅជាមួយគ្នាទៀតផង។

តារាសិល្បៈមួយចំនួនបានសម្តែងការអាណិតដល់ប្អូនប្រុសទឹម រដ្ឋា លោកទឹម នីដា នៅពេលដែលតូតា បោះបង់ស្នេហ៍ ហើយងាកទៅផ្អែមល្ហែមជាមួយលោកថៅកែនោះ ដោយពួកគេនិយាយថា ពេលនេះ អំណាចទឹកលុយ ពិតជាសម្លាប់ចិត្តស្មោះមែន…។

ម៉ាក សែនសូនីតា និងលោកនីត

ម៉ាក សែនសូនីតា បានជិះឡាន Lexus LX 570 ពណ៌ខ្មៅ របស់លោកថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូ ហៅនីត ជាអតីតនាយករងប៉ុស្តិ៍ CTN នោះ ដោយរួមដំណើរតែ២នាក់ទៅកម្មវិធីឡើងផ្ទះរបស់ថន លក្ខិណា កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយអ្នកទាំង២ បានបណ្តើរគ្នាដូចប្តីប្រពន្ធអីចឹង ហើយថែមទាំងរីករាយឈរឱ្យអ្នកកាសែតថតដោយសេរីទៀតផង។ ក្រុមអ្នកកាសែតជាច្រើនបាននាំគ្នាថតរូបតូតា ឈរកៀកកិតគ្នាជាមួយលោកថៅកែផលិតកម្ម ធ្វើឱ្យតារាសិល្បៈជាច្រើនបានចោលភ្នែកក្រឡេកទៅមើលស្រីស្អាតបណ្តើរថៅកែពោះម៉ាយនោះគ្រប់ៗគ្នា ហើយទន្ទឹមនឹងនោះ ក៏មានតារាខ្លះបាននិយាយទៅកាន់តូតា ដោយសរសើរថា សមគ្នាជាមួយលោកថៅកែទៀតផង ដែលធ្វើឱ្យលោកនីត ញញឹមបិទមាត់មិនជិតឡើយ។

តារាសិល្បៈមួយចំនួនទៀត បាននិយាយថា ពេលនេះតូតា លែងលាក់ការហើយ! បើកចំហមែនទែនហើយ! ទន្ទឹមនឹងនេះក៏មានតារាជាច្រើនបានខ្សឹបខ្សៀវគ្នាថា តូតា លាក់អីទៀត បើពេលនេះនាងរស់នៅជាមួយលោកថៅកែដូចប្តីប្រពន្ធអីចឹង ហើយលោកថៅកែសន្យាថា នឹងផ្តល់តំណែងជាតួឯកឱ្យតូតា គ្រប់រឿងធំៗទាំងអស់ ដើម្បីឱ្យស្រីស្អាតបានសប្បាយចិត្ត និងកាន់តែល្បីថែមទៀត។

ម៉ាក សែនសូនីតា មិនដែលសារភាពស្នេហ៍លោកថៅកែផលិតកម្មឡើយ ដោយនាងថា លោកនីត ចាត់ទុកនាងជាកូនចៅ និងតែងហៅនាងថា ជាក្មេងក្បាលខូចទៀតផង ហើយមូលហេតុដែលនាងកាន់តែស្និទ្ធស្នាលជាមួយលោកថៅកែនៅពេលនេះ គឺមកពីត្រូវធ្វើការសិល្បៈជាមួយគ្នា មិនអាចខ្វះបាន តែអ្នកណាចង់ថាម៉េច គឺតាមចិត្តចុះ នាងមិនអាចហាមឃាត់បានឡើយ។ យ៉ាងណាពេលនេះ គឺថ្វីត្បិតតែតូតា មិនព្រមសារភាពស្នេហ៍លោកថៅកែមែន តែស្រីស្អាតរូបនេះដែលកន្លងមកតែងតែមានម្តាយនាង អ្នកស្រីគង់ ស៊ីណា តាមជាប់ជានិច្ចនោះ ត្រូវជំនួសដោយលោកថៅកែតាមការពារទាំងយប់ថ្ងៃវិញម្តង ដែលមើលទៅពេលនេះទាំងតូតា និងលោកនីត គឺមានចេតនាបើកជាចំហ សម្រាប់ស្នេហាខុសវ័យនេះហើយ ព្រោះមុននេះលេចឮថា ថៅកែផលិតកម្មនោះ បានលែងលះប្រពន្ធដើមដាច់ស្រេចទៅហើយ។

មានការកត់សម្គាល់ដែរថា អំឡុងពេលដែលម៉ាក សែនសូនីតា កំពុងតែផ្អែមល្ហែមស្នេហ៍ជាមួយលោកថៅកែពោះម៉ាយនេះដែរ ប្រុសក្មេង ទឹម នីដា ដែលជាសង្សារតូតា នោះ ហូរទឹកភ្នែកមិនអាចនឹងទប់ជាប់បានឡើយ ព្រោះតែស្តាយស្នេហ៍ស្រីស្អាតរូបនេះពេក ហើយច្បាស់ណាស់ថា ទីបំផុតចិត្តស្មោះមិនអាចទប់ទល់ជាមួយអំណាចទឹកលុយបានជាដាច់ខាត។ ប៉ុន្តែ បើលោកនីដា ចោទថា ស្រីស្អាតតូតា មានចិត្តសាវានោះ ពិបាកដែរ ព្រោះថា សូនីតា បានប្រាប់ជាមុនទៅហើយថា នាងអាណិតស្រលាញ់លោកនីដា ព្រោះជាបុរសចេះតស៊ូក្នុងជីវិត តែនាងមិនប្រាកដថា នឹងត្រូវជ្រើសរើសយកនីដា ជាប្តីឡើយ ព្រោះតែនាងមានជម្រើសស្នេហ៍ច្រើន គឺមានប្រុសៗអ្នកមានជាច្រើន ដែលតាមសុំស្រលាញ់នាង គ្រាន់តែមិនទាន់ជ្រើសរើសប៉ុណ្ណោះ។

ម៉ាក សែនសូនីតា មុនបង្ហាញស្នេហ៍ជាចំហជាមួយលោកថៅកែនេះ ស្រីក្មេងដ៏មានមន្តស្នេហ៍មិនធម្មតានេះ បានប៉ះរឿងស្នេហ៍ដ៏រសើបជាមួយលោកឧកញ៉ាមេធាវី មន្ត្រីប៉ូលិស និងថៅកែផលិតកម្មម្នាក់ផ្សេងទៀតផងដែរ តែស្រីស្អាតមិនដែលហ៊ានបណ្តើរបុរសណាជាសាធារណៈ ដូចជាមួយលោកថៅកែពោះម៉ាយនីត ឡើយ ទើបធ្វើឱ្យក្រុមតារាសិល្បករដែលស្និទ្ធតូតា ថា ចំណងស្នេហ៍រវាងស្រីស្អាត និងថៅកែផលិតកម្មនេះ អាចឈានទៅជីវិតអាពាហ៍ពិពាហ៍ជាមិនខាន ប្រសិនបើគ្មានអ្វីប្រែប្រួលក្នុងពេលនេះទេ ព្រោះប្រុសក្មេងនីដា មិនអាចប្រជែងដណ្តើមតូតា ពីលោកថៅកែបានឡើយ។

ប៉ុន្តែ អ្នកខ្លះទៀតបានលើកឡើងថា ទោះជាតូតា ហាក់កាន់តែស្អិតល្មួតខ្លាំងពីមួយថ្ងៃ ទៅមួយថ្ងៃ ជាមួយលោកថៅកែមែន តែតារាស្រអែមស្រស់រូបនេះ នៅតែមានប្រុសៗអ្នកមានទ្រព្យព្យាយាមតាមដាក់អន្ទាក់ស្នេហ៍នាងគ្រប់ពេល ដោយមានអ្នកខ្លះចង់ហៅនាងញ៉ាំបាយមួយភ្លែត ជាថ្នូរលុយធីប ២ម៉ឺនដុល្លារ ក៏មានដែរ។

តូតា ដែលកំពុងជិះរថយន្តទំនើប Lexus LX450d ស៊េរីឆ្នាំ២០១៧ តម្លៃ១៧ម៉ឺនដុល្លារនោះ ត្រូវបានគេសង្ស័យថា មិនមែនជាកាដូរបស់លោកថៅកែឡើយ គឺជាប្រុសផ្សេងទៀត តែតូតា ធ្លាប់អះអាងថា ជាលុយរបស់នាងដោយផ្ទាល់ ដែលមាន ម្តាយជាអ្នកលក់មាសជួយជ្រោមជ្រែងផងដែរ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា ភ្លើងស្នេហ៍ស្រីស្អាតម៉ាក សែនសូនីតា និងលោកថៅកែពោះម៉ាយ នៅពេលនេះ នឹងអាចបន្តដឹកដៃគ្នាចូលរោងការដែរឬទេ? ស្របពេលដែលលោកនីត ក៏ធ្លាប់មានព័ត៌មានពាក់ព័ន្ធស្នេហ៍ជាមួយតារាស្រីក្មេងមួយចំនួនដែរ។ ចំណែកតូតា វិញ គឺគ្មានតារាណាអាចប្រជែងស្នេហ៍ជាមួយនាងបានឡើយ ព្រោះតួឯករឿង “កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស នេះ មានប្រុសអ្នកមានទាំងចាស់និងក្មេង ដណ្តើមគ្នាចង់អង្អែលសាច់នាង ព្រោះគ្រឺតក្នាញ់ខ្លាំងពេក តែអ្នកដែលមានសំណាង បែរជាធ្លាក់លើដៃលោកថៅកែពោះម៉ាយទៅវិញ។

លោកទឹម នីអូ ប្អូនប្រុសទឹម រដ្ឋា

ទោះជាយ៉ាងណា ជុំវិញព័ត៌មានលេចឮខាងលើមិនអាចទាក់ទងសុំការបញ្ជាក់ជាថ្មី ពីកញ្ញាតូតា បានទេ កាលពីពេលថ្មីៗនេះ៕

RELATED ARTICLES