Friday, April 19, 2024
Homeតារាខ្មែរពេជ្រ សោភា សួរថា "ចង់បានលុយទៅណា? លោកអាចារ្យ? អាចារ្យចិត្តខ្មៅ"

ពេជ្រ សោភា សួរថា “ចង់បានលុយទៅណា? លោកអាចារ្យ? អាចារ្យចិត្តខ្មៅ”

បន្ទាប់ពីបានឃើញព័ត៌មានចុះផ្សាយព្រោងព្រាត រឿងអាចារ្យម្នាក់ទារលុយថ្លៃធ្វើបុណ្យសពអ្នកនាងសាន ស្រីឡៃ រហូតដល់២៦០០ដុល្លារ អ្នកនាងពេជ្រ សោភា បានបង្ហោះសារថា “ចង់បានលុយទៅណា?លោកអាចារ្យ? អាចារ្យចិត្តខ្មៅ”។

គួរបញ្ជាក់ថា បើតាមលោកមាស រិទ្ធី ដែលជាពិធីករអានព័ត៌មានល្បីឈ្មោះមួយរូប បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ថា វត្តសែនសុខ ដែលជាទីកន្លែងតម្កល់សពតារាចម្រៀងសាន ស្រីឡៃ បានទារលុយថ្លៃតម្កល់សព ថ្លៃអាចារ្យ ថ្លៃរៀបចំពិធី និងក្តារមឈូស រហូតដល់២៦.០០ដុល្លារអាមេរិក ហើយបានប្រើពាក្យមាក់ងាយដល់ក្រុមហ៊ុនហង្សមាស ព្រមទាំងបាននិយាយថា ប្រសិនបើមិនឲ្យលុយទេ សូមយកសពទៅវិញ។

 

លោកមាស រិទ្ធី បានបញ្ជាក់ទៀតថា អាចារ្យប្រចាំវត្តសែនសុខ​ ដែលទាមទារលុយនោះឈ្មោះ មាស សំណាង ដែលបានទាមទារលុយ ដូចជា៖ ទី១ ប្រគេនចំពោះវត្តសម្រាប់តម្កល់សព ចំនួន១២៥០ដុល្លារ ទី២ អាចារ្យយោគី ចំនួន៥០០ដុល្លារ ទី៣ សម្រាប់វត្តចាត់ចែងពិធី ចំនួន៧០០ដុល្លារ ទី៤ ក្តារមឈូស ចំនួន១៥០ដុល្លារ។ ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខ មិនបានដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយបុគ្គលអាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជាអាចារ្យមកពីវាំងទៀតផង។

ពិធីកររូបនេះក៏ បាននិយាយលាយជាមួយកំហឹងខ្លាំងៗថា អ្វីដែលក្រុមហ៊ុនហង្សមាស មិនអាចទទួលយកបាននោះ គឺអាចារ្យ មាស សំណាង បានប្រើពាក្យសម្តីនិយាយមាក់ងាយធ្ងន់ៗថា ថៅកែហង្សមាស ធំប៉ុនណាប៉ុនណី មកថោកទាប អត់លុយឲ្យវត្ត”។

លោកបានបញ្ជាក់ថា តើវត្តជាទីអារាមសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យធ្វើទាន ឬក៏ជាសណ្ឋាគារសម្រាប់គិតថ្លៃ?

ជាមួយគ្នានេះ ព្រះចៅអធិការ ព្រះមានភារម្យ បានមានសង្ឃដីកាថា «ជាគោលការណ៍រួម វត្តមិនដែលយកថ្លៃពីពិធីបុណ្យសពរបស់ប្រជាពលរដ្ឋណានោះឡើយ តាំងពីដើមដល់ចប់ ករណីអាចារ្យទារលុយជារឿងបុគ្គលតែប៉ុណ្ណោះ»។

ព្រះអង្គក៏មានសង្ឃដីកាបន្តថា ករណីមានអាចារ្យទៅទារលុយថ្លៃតម្កល់សព គឺព្រះអង្គមិនបានដឹងនោះឡើយ ហើយអាចារ្យរូបនេះ ក៏មិនមែនជា​អាចារ្យប្រចាំវត្តសែនសុខ ដែរ ពោលគឺអាចារ្យប្រចាំវត្តមានចំនួន៩នាក់ ហើយព្រះអង្គបានសុំឲ្យ៥នាក់ មកជួយរៀបចំចាត់ចែងពិធីបណ្យសពនេះ រីឯ៤នាក់ផ្សេងទៀតជាប់ទៅបុណ្យសពប្រជាពលរដ្ឋផ្សេង។

RELATED ARTICLES