ប្រពន្ធសំពង២ គល់ប្ញស្សី ប្តីខឹងបើកគោយន្តទៅបាត់

គ្រួសារខ្លះ ប្រពន្ធឆ្នាសដូចមេមាន់បណ្តើរកូន ឯប្តីស្លូតមឹះៗ តែបើត្រូវស្រាក៏ចេញយក្សដាក់ប្រពន្ធ កើត ជាទំនាស់មិនចេះចប់។ ជាក់ស្តែង ប្តីប្រពន្ធវ័យកណ្តាលនេះ បុរសជាប្តីមានចរិតស្លូតបូត ខ្លាចប្រពន្ធណាស់ លុះគាត់ប៉ះអាការសាហាវ ស្រែក ឡូឡាតាមផ្លូវ ក៏ត្រូវប្រពន្ធពន្លះ២ គល់ប្ញស្សី កណ្តាល ខ្នង និងមិនឱ្យចូលមុង ធ្វើឱ្យប្តីខឹង បើកគោ យន្តចូលព្រៃបាត់ លុះកូនចៅតាមអង្វរ ទើប វិលវិញ…។

អ្នកស្រីព្រំ រាង អាយុ៤៦ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា គាត់ជាកូនទី៤ ក្នុងចំណោមបងប្អូន៧នាក់ ឪពុកឈ្មោះ ហែម ព្រំ (ស្លាប់) ម្តាយឈ្មោះសំ ឡន អាយុ៧៥ឆ្នាំ និងបានរៀបការជាមួយបុរសម្នាក់ឈ្មោះឈឿន ខេត អាយុបងគាត់៥ឆ្នាំ បង្កើតបានកូន៦នាក់ (ស្រី២ ប្រុស៤)។ ស្វាមីគាត់ ជាមនុស្សស្លូតបូតណាស់ ក្នុងភូមិនេះ អ្នកណាក៏គោរពស្រលាញ់ដែរ ទាស់ត្រង់ផឹកខូច ផឹកកាចតែម្តង គឺឱ្យតែស្រវឹង ក៏ស្រែកច្រៀងឡូឡា និងគំហកដាក់គេឯង ទោះជាប្រពន្ធកូនណែនាំអង្វរករយ៉ាង ណាក៏មិនព្រមស្តាប់។ ពេលខ្លះ គាត់ទប់កំហឹងមិនបានក៏ជ្រុលដៃប្រដៅ ប្តីខ្លះៗទៅ រហូតដល់មានរបួសស្នាមថែមទៀត ប៉ុន្តែប្តីមិនដែលហ៊ាន វាយតបតមកប្រពន្ធវិញទេ គឺបានត្រឹមស្រែកជេរឡូឡា ដូចក្នុងរឿងកំប្លែង គេលេងក្នុងទូរទស្សន៍អ៊ីចឹង។ បើអ្នកស្រីវ៉ៃ ខ្លាំងយ៉ាងណា ប្តីក៏ស្រែកគំរាមប្រពន្ធខ្លាំងដៃដែរ មិនចាញ់យក្សល្ខោននោះទេ ដែលជួនកាល អ្នកមិន ដឹងរឿងនាំគ្នារត់មកមើល ដោយស្មានថា ប្តីច្របាច់ក ប្រពន្ធស្លាប់ហើយ ដឹងអី! ប្រពន្ធទេ ដែលសំពងប្តីនោះ។

អ្នកស្រីព្រំ រាង

អ្នកស្រីព្រំ រាង បន្តទៀតថា នៅក្នុងភូមិនេះ គ្រួសារគាត់មានជីវភាពសមរម្យនឹងគេដែរ ដោយមាន ដីស្រែចម្ការ គោអំពែ និងគោយន្ត ទោចក្រយានយន្ត សម្រាប់ប្រើប្រាស់ចូលចំណោមនឹងគេបាន។ ចំណែកកូនធំៗ ក៏បានរៀបចំទុកដាក់ឱ្យមានគូស្រករខ្លះ ហើយ ដោយមានទាំងចៅពទៀតផង សមអីដែល ខ្លួនជាជីតាគេ ទៅផឹកស្រាស្រវឹងធ្លាក់ភ្នែកស្រែក ឡូឡាតាមផ្លូវ មិនចេះខ្មាសគេ? កាលពីចុងឆ្នាំ២០១៦ កន្លងទៅនេះ ប្តីផឹកស្រវឹងជោក ស្រែកច្រៀងពេញថ្នល់ ដើរវាស់ផ្លូវម្នាក់ឯង ធ្វើឱ្យអ្នកស្រីខ្មាសគេពេក ក៏ ផ្ទុះកំហឹង ទាញបានគល់ប្ញស្សីសំពងប្តីបានពីរគល់ដែរ តែមិនឱ្យងាប់ទេ ព្រោះវ៉ៃខ្នង។ លុះសំពងរួច គាត់ចូល ផ្ទះបិទទ្វារដាក់គន្លឹះមិនឱ្យប្តីចូល ដោយទុកឱ្យដេក ហាលមូសក្រៅមុង១យប់ទៅ ស្រាប់តែពេលគេស្វាង ស្រាបន្តិច ក៏បញ្ឆោះគោយន្តបើកចូលព្រៃបាត់។ កាលនោះ អ្នកភូមិបានមកប្រាប់គាត់ថា ប្តីហ្នឹងបម្រុង បើកគោយន្តឱ្យភ្លូកក្រឡាប់ស្លាប់ តែវាមិនភ្លូកសោះ ក៏ទៅសម្ងំក្នុងព្រៃ៣ថ្ងៃឯណោះ។ ដោយអាណិតប្តី ធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាពីក្មេង គាត់ក៏ប្រើកូនក្មួយតាមទៅអង្វរឪវាមកវិញ លុះយប់ ឡើងក៏ហុចអាហាររាត្រីខ្លះៗទៅ ក៏បាត់ខឹងវិញ ទាស់ ត្រង់មិនចោលអាក្បួនដើរវាស់ផ្លូវ ស្រែកច្រៀងសកវាទ៍ ផ្កាក្រសាំង។

លោកឈឿន ខេត

ដោយឡែក លោកឈឿន ខេត អាយុ៥១ឆ្នាំ ជាប្តីបានឱ្យដឹងថា កន្លងមក លោកមិនដែលបង្កបញ្ហា អ្វីនាំឱ្យលំបាកដល់គ្រួសារ ឬសង្គមជាតិទេ គ្រាន់តែ ជួបជុំមិត្តភក្តិផឹកស៊ីបន្តិចបន្តួចប៉ុណ្ណោះ។ ឯប្រពន្ធនេះ មិនផ្តល់តម្លៃឱ្យប្តីទេ ដោយទុករូបលោកដូចអ្នកបម្រើ អ៊ីចឹង មិនសមជាប្តីអីសោះ ព្រោះធ្វើអីបន្តិច លុះត្រាតែ សុំការអនុញ្ញាតពីម៉ែប្រពន្ធហ្នឹងទើបបាន។ លោកទ្រាំយូរហើយមិននិយាយទេ តែពេលនេះ ត្រូវតែទាមទារសិទ្ធិជាប្តីឱ្យបានមកវិញខ្លះ ដោយចង់ ឱ្យប្រពន្ធកែចរិតកាចឆ្នាសឆ្នើមហ្នឹងចោលទៅ ប្រយ័ត្ន នៅមេម៉ាយ។ លោកសួរថា តើទ្រព្យសម្បត្តិតាំងពីផ្ទះ សម្បែង ដីធ្លី គោយន្តម៉ូតូនោះ តើកើតឡើងដោយសារ អ្នកណា? តើសមអីគ្រាន់តែប្តីច្រៀងលេងតាមផ្លូវ ស្រាប់តែប្រពន្ធទើសចិត្តទាញគល់ប្ញស្សីសំពងនោះ ហើយថែមទាំងបិទទ្វារមិនឱ្យចូលមុងទៀត ដូចជា ហួសហេតុពេក។

លោកខេត បន្តទៀតថា នៅយប់កើតហេតុនោះ លោកខឹងប្រពន្ធខ្លាំងណាស់ ព្រោះបើត្រឹមសំពង កណ្តាលខ្នង២គល់ប្ញស្សី នេះអាចទ្រាំបាន តែនាង បិទទ្វារមិនឱ្យប្តីចូលដេក គឺជាការបិទសិទ្ធិធ្ងន់ធ្ងរ ណាស់។ បន្ទាប់ពីស្វាងស្រាមក លោកក៏ឡើងបើក គោយន្ត បំណងឱ្យភ្លូកក្រឡាប់ស្លាប់តែម្តងទៅ កុំនៅ ឱ្យប្រពន្ធជិះជាន់បែបនេះ តែពេលឃើញជង្ហុកនៅពី មុខ បែរជាបើកចៀស ព្រោះតែមិនដាច់ចិត្តពីប្រពន្ធ ឆ្នាសហ្នឹង ដោយគិតថា ទោះជានាងឆ្នាស ក៏ពេលរួម ដំណេកជាមួយគ្នាម្តងៗ ប្រពន្ធប្រសប់ណាស់ ចេះ ជួយចូកជួយចែវ មិនធ្វើដូចគល់ឈើនោះទេ។

ផ្ទះអ្នកស្រីព្រំ រាង

លោកយាយជ័យ សែង អាយុ៦៧ឆ្នាំ ជាម្តាយ បង្កើតរបស់លោកខេត បានឱ្យដឹងថា គាត់មិនលូកដៃ ចូលទេ ពីរឿងគ្រួសារកូននោះ ដោយទុកឱ្យពួកគេដោះស្រាយខ្លួនឯងទៅ។ ពួកគេមានដល់ចៅទៅហើយ គាត់មិនចង់ឱ្យលែងលះគ្នាទេ និងមិនអាចថា ខាងណា ខុស ខាងណាត្រូវបានឡើយ។

អ្នកស្រីឈឿន ថន អាយុ៤៩ឆ្នាំ ជាប្អូនស្រី បង្កើតរបស់លោកខេត បានឱ្យដឹងថា កន្លងមក បង ប្រុសម្នាក់នេះ មិនដែលបង្កហិង្សាក្នុងគ្រួសារទេ គឺ បើស្រវឹង ក៏ស្រវឹងតែគាត់ស្រែកច្រៀងសប្បាយអ៊ីចឹង ទៅ មិនដែលវាយប្រពន្ធទេ មានតែប្រពន្ធវាយប្តី។

លោកយាយជ័យ សែង

ដោយឡែក អ្នកភូមិមួយចំនួន បានឱ្យដឹងស្របគ្នាថា អ្នកស្រីព្រំ រាង កាចឆ្នាសសម្បើមណាស់ ដោយ ចង់ឱ្យប្តីគោរពស្តាប់បង្គាប់ខ្លួន។ ប្រពន្ធនេះឱ្យតែខឹង ប្តីម្តងៗ កន្ត្រងប្រហុក ឬវែកសម្លក៏ពន្លះក្បាលប្តីដែរ កុំថាឡើយត្រឹមគល់ប្ញស្សី តែប្តីនោះ ប្រពន្ធវ៉ៃយ៉ាងណាក៏ មិនរាងដែរ នៅតែផឹក ដើរច្រៀងតាមដងផ្លូវ។ ពួកគាត់ក៏មិនកាន់ជើងខាងណាដែរ ដោយចង់ឱ្យភាគី ប្តីកាត់បន្ថយការផឹកខ្លះទៅ កុំឱ្យខ្មាសកូនប្រសា ចំណែកភាគីប្រពន្ធ ក៏គួរកាត់បន្ថយភាពឆ្នាសឆ្នើម នោះដែរ ទើបស្មើភាពគ្នា។

អ្នកស្រីឈឿន ថន

គួរបញ្ជាក់ថា ករណីប្តីមិនហ៊ានជាមួយប្រពន្ធ ពុំមែនកម្លាំងខ្សោយជាងប្រពន្ធនោះទេ តែមកពីមិន ដាច់ចិត្តធ្វើឱ្យប្រពន្ធខូចសាច់កាលណា នឹកឃើញដល់ រាត្រីទឹកឃ្មុំ។ គូស្វាមីដែលមានលក្ខណៈបែបនេះ ឆាប់ ខឹង ឆាប់រសាយ អត់អីទេ លុះចាស់បន្តិចទៀត ច្បាស់ជាពួកគាត់រកវត្តវ៉ាមិនខាន ហើយបើបានជួបម្លប់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចរិតស៊ីផឹក និងកាចឆ្នាសក៏រលាយ បាត់អស់ទៅ…” ៕