Friday, April 26, 2024
Homeព័ត៌មានជាតិមកផឹកសុីស្រវឹងធ្លាក់ភ្នែក ប្រើអណ្តាតក្លែមកូនស្រីមិត្តភក្តិ

មកផឹកសុីស្រវឹងធ្លាក់ភ្នែក ប្រើអណ្តាតក្លែមកូនស្រីមិត្តភក្តិ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្កាត់មកផឹកស៊ីនៅផ្ទះមិត្តភក្តិ រហូតដល់ស្រវឹងជោក ស្រាប់តែបែកគំនិតចាប់រំលោភសេពសន្ថវៈកូនស្រីរបស់មិត្តភក្តិខ្លួនឯង ដែលទើបនឹងមានអាយុ៦ឆ្នាំ ដោយប្រើមាត់រំលោភសេពសន្ថវៈ លុះស្ត្រីជាម្តាយក្មេងស្រីមកឃើញទាន់ក៏ស្រែកឆោឡោ ប្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីបុរសស្រវឹងប្រើមាត់រំលោភសេពសន្ថវៈកូនស្រីមិត្តភក្តិនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧  នៅចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិអូស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។

បុរសល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុយ វណ្ណា អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិអូព្រាល ឃុំមេទឹក ស្រុកបាកាន។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះល.ម.ហ អាយុ៦ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចក្រុងពោធិ៍សាត់ បានឱ្យដឹងថា រវាងជនសង្ស័យនិងឪពុកក្មេងស្រីរងគ្រោះ គឺត្រូវជាមិត្តសម្លាញ់នឹងគ្នា ដោយបានរាប់អានគ្នាជាយូរមកហើយ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានស្កាត់ចេញពីផ្ទះមកបបួលមិត្តភក្តិជាឪពុកក្មេងស្រីរងគ្រោះផឹកស៊ី រួចក៏បានទិញស្រាមកអង្គុយផឹកជុំគ្នា តាំងពីព្រឹករហូតដល់ថ្ងៃរសៀល ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែក ជនកំហូចក៏ក្រោកដើរទៅបន្ទប់ទឹកខាងក្រោយផ្ទះ ដោយប្រាប់ថា ទៅរកលុបមុខបន្តិចសិន។

ប្រភពដដែលបន្តថា លុះពេលដើរទៅ ដល់ក្រោយផ្ទះ ឃើញក្មេងស្រីរងគ្រោះដែលជាកូនស្រីរបស់មិត្តភក្តិកំពុងអង្គុយបោកខោអាវតែម្នាក់ឯង មានឱកាសស្ងាត់ល្អ ក៏បែកគំនិតស្ទុះទៅចាប់ឱបថើបក្មេងស្រីរងគ្រោះទាំងកំរោល និងថែមទាំងបានស្រាតខោរបស់ក្មេងស្រីរងគ្រោះចេញ បន្ទាប់មក ក៏ប្រើអណ្តាតរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះយ៉ាងរោលរាល និងប្រុងតែស្រាតខោចេញរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះទៅហើយ ស្រាប់តែសំណាងល្អ ត្រូវម្តាយក្មេងស្រីរងគ្រោះមកដល់ប្រទះឃើញទាន់ ក៏ស្រែកឆោឡោឡើងផ្អើលដល់បុរសជាប្តី និងអ្នកជិតខាងមកជួយចាប់ជនសង្ស័យជាប់ រួចនាំយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនល្មោភកាមដែលប្រើមាត់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់មែន ដោយមូលហេតុមកពីរូបគេស្រវឹងស្រាខ្លាំងពេក ទើបពេលឃើញក្មេងស្រីរងគ្រោះនៅតែម្នាក់ឯង មានអារម្មណ៍តណ្ហាពុះកញ្ជ្រោលទប់មិនជាប់ ក៏ប្រើមាត់រំលោភក្មេងស្រីរងគ្រោះតែម្តង តែមិនបានស៊ីជម្រៅទេ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវឪពុកម្តាយដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល បន្ទាប់ពីក្មេងស្រីរងគ្រោះបានត្អួញប្រាប់ថា នាងមានការឈឺចុកចាប់ត្រង់ប្រដាប់ភេទ៕

RELATED ARTICLES