Saturday, April 27, 2024
Homeព័ត៌មានជាតិបុរសប្រដាប់ភេទធំជាងដំរី ជួបស្ត្រីចិត្តធម៌

បុរសប្រដាប់ភេទធំជាងដំរី ជួបស្ត្រីចិត្តធម៌

បុរសម្នាក់ មានប្រដាប់ភេទធំខុសប្រក្រតី គឺធំជាងប្រដាប់ភេទដំរីប្រវែងដល់ទៅជាងកន្លះម៉ែត្រ ទម្ងន់៥គីឡូ ដោយសារតែគ្មានលុយចូលមន្ទីរពេទ្យវះកាត់ ក៏ចេះតែទ្រាំតស៊ូរស់នៅយ៉ាងលំបាកតាមយថាកម្មអស់ពេលជាច្រើនឆ្នាំ ដោយប្រើតែថ្នាំបុរាណមិនបានធូរស្រាលសោះ ផ្ទុយទៅវិញប្រដាប់ភេទកាន់តែធំទៅៗ រហូតពិបាកធ្វើដំណើរ។ ប៉ន្តែចុងក្រោយ សំណាងល្អបានជួបស្ត្រីចិត្តធម៌ម្នាក់ ជួយបញ្ជូនទៅមន្ទីរពេទ្យវះកាត់ដោយជោគជ័យ។

បុរសដែលមានប្រដាប់ភេទធំជាងដំរីនោះ មានឈ្មោះហូរ៉ាស អូវិទិ អូពិយ៉ូ (Horace Owiti Opiyo) អាយុ២០ឆ្នាំ ជាជនជាតិកេនយ៉ា រស់នៅទីក្រុងគីប៊ីហ្គោរី (Kibigori) ប្រទេសកេនយ៉ា (Kenya)។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍ឱ្យដឹងថា បុរសខាងលើដែលមានប្រដាប់ភេទធំខុសប្រក្រតីបែបនេះ ដោយសារកើតជំងឺ Scrotal Elephantiasis ដែលមានលក្ខណៈដូចមនុស្សកើតជំងឺជើងដំរីដែរ គឺធ្វើឱ្យប្រដាប់ភេទរបស់គេ (លិង្គ និង ពងស្វាស) រីកធំឡើងៗជាលំដាប់ រហូតលិង្គមានទំហំធំជាងប្រដាប់ដំរី មានប្រវែងជាងកន្លះម៉ែត្រ និងមានទម្ងន់ដល់ទៅ៥គីឡូក្រាម។

ប្រភពដដែល បានឱ្យដឹងបន្តថា ដោយសារតែភាពខុសប្រក្រតីនេះ ធ្វើឱ្យបុរសរូបនេះជួបប្រទះនូវបញ្ហាក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃយ៉ាងខ្លាំង ដោយសារមិនអាចស្លៀកខោបាន និងត្រូវទ្រទម្ងន់អវយវៈភេទដែលធ្ងន់ជាងប្រក្រតីដល់ទៅ២០ដង ហើយដោយសារការខ្មាសអៀន ទើបគេបានបោះបង់ចោលការសិក្សាទាំងកណ្តាលទី ព្រោះត្រូវមិត្តភក្តិបង្អាប់លេងសើច ព្រមទាំងពិបាកក្នុងការធ្វើចលនារាងកាយ មិនខុសពីត្រូវយោងដូង ៣ផ្លែ ជាប់ខ្លួន ដូច្នោះដែរ។

ប្រភពដដែលបានឱ្យដឹងបន្តទៀតថា មុននេះ យុវជនអភ័ព្វនេះបានព្យាយាមព្យាបាលអាការជំងឺខុសប្រក្រតីរបស់ខ្លួន ដោយប្រើថ្នាំបុរាណ ព្រោះតែគ្មានលុយទៅមន្ទីរពេទ្យព្យាបាល ឬវះកាត់ ជាហេតុធ្វើឱ្យអាការជំងឺមិនបានធូរស្រាលសោះ ផ្ទុយទៅវិញប្រដាប់ភេទ បែរជាកាន់តែធំទៅៗ រហូតពិបាកធ្វើដំណើរទៅណាមកណា។ លុះក្រោយមក មានអ្នកភូមិបានថតរូបប្រដាប់ភេទចម្លែកនេះ យកទៅបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ទើបមានការភ្ញាក់ផ្អើល ដឹងដល់ស្ត្រីចិត្តធម៌ម្នាក់ ដែលជាភរិយារបស់អ្នកនយោបាយជាន់ខ្ពស់មានចិត្តអាណិតអាសូរ ក៏បានជួយបញ្ជូនបុរសនេះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលដោយក្រុមគ្រូពេទ្យបានធ្វើការវះកាត់ ដល់ទៅ២លើក ដើម្បីបង្រួមខ្នាតប្រដាប់ភេទរបស់យុវជននេះបានដោយជោគជ័យ។

យុវជន ហូរ៉ាស អូវិទិ អូពិយ៉ូ (Horace Owiti Opiyo) បានឱ្យដឹងថា បន្ទាប់ពីបានព្យាបាលវះកាត់ប្រដាប់ភេទរបស់គាត់រួចមក គាត់មានអារម្មណ៍ថា ដូចបានកើតជាថ្មីម្តងទៀត អីចឹងគឺរូបគេអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃបានធម្មតាឡើងវិញ អាចស្លៀកពាក់ដើរហើរទៅណាមកណាបានដូចគេឯង ហើយគេមានជីវិតថ្មីបែបនេះ ក៏ដោយសារបានជួបស្ត្រីចិត្តធម៌ម្នាក់ដែលបានជួយបញ្ជូនរូបគេទៅមន្ទីរពេទ្យ ដើម្បីព្យាបាល និងបានចេញថ្លៃព្យាបាលអស់ជាច្រើន ដែលរូបគេមិនអាចបំភ្លេចគុណនេះអស់មួយជីវិត៕

RELATED ARTICLES