Friday, April 26, 2024
Homeតារាខ្មែរសុគន្ធ និសា រៀបអាពាហ៍ពិពាហ៍នៅសណ្ឋាគារសូហ្វីតែល

សុគន្ធ និសា រៀបអាពាហ៍ពិពាហ៍នៅសណ្ឋាគារសូហ្វីតែល

សុគន្ធ និសា បានសារភាពតាមកញ្ចក់ទូរទស្សន៍ថា នាងពិតជាចូលរោងការនៅអំឡុងខែធ្នូ ឆ្នាំ២០១៧ មែន តែតារាចម្រៀងហង្សមាស រូបនេះ មិនទាន់បញ្ជាក់ថា កូនកំលោះដែលនឹងក្លាយទៅជាអនាគតប្តីស្របច្បាប់ របស់នាង នាពេល១ខែទៀតនេះ ជាអ្នកណាឡើយ ទើបធ្វើឱ្យអ្នកខ្លះនៅមានចម្ងល់ថា តើនិសា ជ្រើសប្តីជាប្រុសក្នុងឬក្រៅស្រុក? ប៉ុន្តែ ទោះជាសុគន្ធ និសា មិនបានប្រាប់ថា អនាគតស្វាមីនាងជាប្រុសមួយណាក៏ដោយ តែអ្នកដែលស្និទ្ធនឹងអ្នកចម្រៀងល្បីឈ្មោះរូបនេះ គឺច្បាស់ណាស់ថា និសា នឹងក្រាបផ្ទឹមជាមួយបណ្តូលចិត្តរបស់នាង គឺ១០០ភាគរយ បុរសនោះគ្មានអ្នកណាក្រៅពីលោកសាំបា ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក នោះឡើយ ហើយពេលនេះលោកក៏មានភាគហ៊ុននៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife។

ប្រភពបានឱ្យដឹងថា ពេលនេះ សុគន្ធ និសា បានសម្រិតសម្រាំងឈ្មោះតារាសិល្បករល្បីឈ្មោះទាំងអស់ នៅក្នុងស្រុក ដើម្បីទៅចូលរួមកម្មវិធីពិសេសរបស់នាង ដែលក្នុង១ជីវិតមានតែម្តងនោះ ហើយសម្រាប់តារាដែលនាងត្រូវអញ្ជើញនោះ គឺសឹងតែគ្រប់រូបគ្មានចន្លោះអ្នកណាឡើយ គឺឱ្យតែល្បីឈ្មោះ នាងហៅទាំងអស់។

ព័ត៌មានបានឱ្យដឹងថា សម្រាប់ភ្ញៀវរបស់ប្តីសុគន្ធ និសា វិញភាគច្រើនលោកសាំបា បានហៅអ្នកជំនួញធំដែលរកស៊ីជាមួយលោកនៅក្រុមហ៊ុន Manulife និងអាណិកជនខ្មែរ-អាមេរិក មួយចំនួនផងដែរ ហេតុនេះហើយមង្គលការរបស់និសា និងលោកសាំបា ហើយពេលនេះ សណ្ឋាគារសូហ្វីតែល ជាទីកន្លែងដែលសុគន្ធ និសា ត្រៀមរៀបចំអាពាហ៍ពិពាហ៍ដ៏អធិកអធមនេះ៕

RELATED ARTICLES