Thursday, March 28, 2024
Homeតារាខ្មែរសុខ ស្រីនាង ពេជ្រ សោភា ចន ច័ន្ទលក្ខិណា និងលោកកៅ សីហា បង្ហាញអារម្មណ៍ពិត ពេលដឹងរឿងសាន ស្រីឡៃ ស្លាប់បាត់បង់ជីវិត

សុខ ស្រីនាង ពេជ្រ សោភា ចន ច័ន្ទលក្ខិណា និងលោកកៅ សីហា បង្ហាញអារម្មណ៍ពិត ពេលដឹងរឿងសាន ស្រីឡៃ ស្លាប់បាត់បង់ជីវិត

តារាចម្រៀង សុខ ស្រីនាង “ស្ទើរតែមិនគួរអោយជឿថតរឿងមួយគ្មាមិនទាន់ចប់ផងMay she Rest in place ស្រីឡៃ”។

តារាចម្រៀង ពេជ្រ សោភា “នាងខ្ញុំពេជ្រ សោភា សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សាន ស្រីឡៃ ផង សូមវិញាណក្ខន្ធអូនទៅបានសុខ។ រឿងក្មុងចិត្តដែលសាន ស្រីឡៃ មិនអាចនិយាយបាន តែនាងតែងតែប្រាប់ខ្ញុំពីរឿងក្នុងចិត្តនាង យើងនៅមិនទាន់បានច្រៀងបទ នេះជាមួយគ្នានៅលើឆាកទេ នាងទៅចោលបទចម្រៀងហើយ សុំជាតិក្រោយកុំឱ្យជួបដូចជាតិនេះណា ស្រីឡៃ… ពេលនេះអូនគេងរហូតមែនហើយ លែងមានអ្នកយកអាវពាក់ពីបងទៀតហើយ លែងមានចង់បានស្បែកជើងដូចបងភាទៀតហើយ”។

តារាសម្តែង និងជាប្រធានសមាគមសិល្បករកម្ពុជា អ្នកនាង ចន ចាន់លក្ខិណា ដែលជាតារាសម្តែងជើងចាស់ម្នាក់ ក៏បានបញ្ចោញសារ មិនអស់ចិត្តដែរថា “ព្រះជាម្ចាស់ អូនសំលាញ់ ហេតុអី ហេតុអី អូន បងទទួលយកអត់បានទេ…”។

លោកកៅ សីហា អ្នកដឹកនាំខ្សែរឿងដែលសាន ស្រីឡៃ កំពុងតែថតមិនទាន់ចប់ បានសសេរថា “សាន ស្រីឡៃ អើយបងទទួលយកមិន បានទេ! ក្រោកមកវិញមកអូន ក្រុមការងារតក់ស្លុតណាស់ រឿងយើងថតមិនទាន់ចប់ទេ។ អូនឯងទើបខលសុំបងលើកថ្ងៃថតពីម្សិលសោះ បងក៏ ជ្រុលសម្តីធំដាក់ទៀត! មិនគួរទេអូន! អនុស្សាវរីយ៍យើងរួមការងារជាមួយគ្នា២ខែនេះ អូនបានសាងភាពរីករាយច្រើនជាងគេ អូនស៊ុបប្រាយខួប បង ធ្វើឱ្យបងភ័យស្លន់ស្លោ បងខឹងដាច់ក្បាលដាច់កន្ទុយ ព្រឹកឡើងបងស្តីឱ្យរហូតយំទៀត! ផ្អែម ត្រជាក់ ក្តៅ យើងបានរួមការងារគ្នាជាក្រុម សម្រាប់រឿងយើងច្រើនណាស់! សូមអូនទៅកាន់សុគភព ហើយកុំអាយុខ្លីដូចជាតិនេះទៀត! ក្រុមការងារថតរឿងយើង រន្ធត់ និងសោកសង្រេង គ្រប់ៗគ្នា អាឡោះអាល័យអូន រកពាក្យអ្វីនិយាយមិនចេញទេ! យប់នេះថតចប់នៅកោះដាច់ ពួកយើងនឹងទៅចាត់ចែងបុណ្យសពអូនហើយ…”៕

RELATED ARTICLES