Saturday, April 27, 2024
Homeសន្ដិសុខសង្គមខឹងជិះរ៉ឺម៉កម៉ូតូឲ្យ២ដុល្លារ! ស្ទុះទះកំផ្លៀងស្រី១ដៃ និងយកវិទ្យុទាក់ទងទៅវ៉ៃសង្សារ

ខឹងជិះរ៉ឺម៉កម៉ូតូឲ្យ២ដុល្លារ! ស្ទុះទះកំផ្លៀងស្រី១ដៃ និងយកវិទ្យុទាក់ទងទៅវ៉ៃសង្សារ

បុរសជាជនជាតិអូស្រ្តាលី និងសង្សារជាជនជាតិខ្មែរ បានជិះរ៉ឺម៉កម៉ូតូចម្ងាយប្រមាណ១គីឡូ ម៉ែត្របានចុះពីលើរ៉ឺម៉កម៉ូតូ ហុចប្រាក់២ដុល្លារទៅឲ្យអ្នករត់រ៉ឺម៉កម៉ូតូ បែរជាត្រូវអ្នករត់រ៉ឺម៉កម៉ូតូខឹង បានស្ទុះទៅវាយស្រ្តីជាសង្សារនិងបុរសជាជនជាតិបរទេស បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្បែររូបសំណាក់សម្ដេចសង្ឃជួនណាត តាមផ្លូវសួនច្បារណាហ្គាវើល ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ ថេង រីដា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកនៅបារបារាំង ស្នាក់នៅសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ បានប្រាប់អ្នកយកពត៍មានឲ្យដឹងថា មុនកើតហេតុគាត់និងបុរសជាមិត្តប្រុសមានឈ្មោះ BRENOE ALDRIOGE ជនជាតិអូស្រ្តាលី អាយុ២៩ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅអាផាតមិន សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទើបនឹងចេញពីក្លឹបនៅណាហ្គាវើរ ក៏បានហៅរ៉ឺម៉កម៉ូតូជិះទៅអាផាតមិន ខណៈពេលជិះចេញបាន
ចំងាយ១គីឡូម៉ែត្រ បានឈប់ហូបបាយនៅកន្លែងកើតហេតុខាងលើ ដោយចុះពីលើរ៉ឺម៉កម៉ូតូរួចបានហុចលុយអោយទៅបុរសអ្នកបើកម៉ូតូចំនួន២ដុល្លារ បែរជាអ្នករត់រ៉ឺម៉កម៉ូតូប្រាប់ថាយក៥ដុល្លារ គាត់ក៏សួរថាម៉េចថ្លៃម្ល៉េះ! បងកុំយកថ្លៃលើសកំរិតពេក នាំតែបរទេសមើលងាយខ្មែរយើង ស្រាប់តែបុរសជាអ្នកបើករ៉ឺម៉កម៉ូតូបានជេរប្រមាថ និងមើលងាយថាខ្ញុំលក់ខ្លួនអោយបរទេស កុំចេះដឹងអោយសោះ។

ភ្លាមៗនោះនាងឆ្លើយថា គាត់ជាមិត្តស្រីជនបរទេសរឿងអីមិនអោយខ្ញុំចេះដឹង ហើយចំពោះរូបខ្ញុំលក់ខ្លួនមិនពាក់ព័ន្ធដល់លោកពូទេ ហើយកុំមើលងាយដល់រូបខ្ញុំ ស្រាប់តែបុរសនោះស្ទុះទៅទះកំផ្លៀងរូបនាងមួយដៃចំគុំត្រចៀក បណ្ដាលឲ្យហ៊ឹងស្ដាប់អ្វីលេងឮ រួចស្ទុះទៅវ៉ៃបុរសជនបរទេសជាមិត្តប្រុសខ្លួន ដោយយកវិទ្យុទាក់ទងវាយចំកខាងឆ្វេងបណ្ដាលអោយរលាត់សាច់ សំណាងល្អបានអ្នកដំណើរ និងម៉ូតូផ្សេងទៀតចុះជួយឃាត់ ទើបជនបង្កគេចខ្លួនបាត់ទៅ ។

ស្រ្តីជនជាតិខ្មែរជាមិត្តស្រីបានបន្តទៀតថា ក្រោយកើតហេតុជនបង្ករត់គេចខ្លួនបាត់ពិតមែនក៏បាននាំមិត្តប្រុសគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីអោយសមត្ថកិច្ចជួយស្វែងរកជនបង្កហិង្សា សងថ្លៃព្យាបាល និងសុំទោសដល់ពួកគាត់ទាំង២នាក់ជាលាយលក្ខណ៍អក្សរ ដោយអ្នកបង្កគឺគាត់បានស្គាល់ច្បាស់ ហើយគាត់ជឿថាជនបង្កមិនទៅណាឆ្ងាយពីណាហ្គាវើរទេ ព្រោះជាកន្លែងប្រចាំការនៅទីកន្លែងនិងហើយ ៕

RELATED ARTICLES