តាចាស់តណ្ហា!!! ល្បួងក្មេងស្រីទៅចម្ការអំពៅ រួចចាប់រំលោភ

ខេត្តព្រះវិហារ ៖ បុរសវ័យចំណាស់ ល្មោភកាមម្នាក់ បានល្បួងក្មេងស្រីម្នាក់ រស់នៅផ្ទះជាប់គ្នា ចូលទៅក្នុងចម្ការអំពៅ រួចក៏សុំរួមរ័ក លុះក្មេងស្រីរងគ្រោះប្រកែក ស្រាប់តែបុរសចំណាស់រូបនោះបានចាប់សម្រាតសម្លៀកបំពាក់ក្មេងស្រីចេញ ហើយក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទាំងកំរោលរហូតដល់បានសម្រេច ទីបំផុតរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់។

ករណីតាចាស់ចាប់រំលោភសេពសន្ថវៈ ក្មេងស្រីក្នុងចម្ការអំពៅនេះ បានកើតឡើង កាលពី២៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចចម្ការអំពៅរបស់ជនសង្ស័យ ស្ថិតក្នុងភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ លុះ រឿងរ៉ាវបែកធ្លាយជនសង្ស័យក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រីនោះ មានឈ្មោះដួង សំ អាយុ ៦៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ម.ស.ព អាយុ១០ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា (ជាប់ផ្ទះជនសង្ស័យ)។

លោកវរសេនីយ៍ឯក គង់ គា អធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានបញ្ជាក់ប្រាប់ឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលក្រុងព្រះវិហារ ឃាត់ខ្លួននៅក្នុងលំនៅឋានរបស់ជនសង្ស័យ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ឈ្មោះញួន ស្រីយ៉ន ត្រូវជាម្តាយក្មេងស្រីរងគ្រោះឈ្មោះ ម.ស.ព ដែលបានប្តឹងចោទប្រកាន់ថា ជនសង្ស័យបានលួងលោមកូនស្រីរបស់គាត់ និងបានបង្ខំរួមភេទជាមួយជនសង្ស័យរហូតបានសម្រេច។

លោកអធិការបន្តថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះជាអ្នករស់នៅផ្ទះជាប់គ្នា លុះ មកដល់ថ្ងៃកើតហេតុ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ខណៈដែលម្តាយឪពុកក្មេងស្រីរងគ្រោះចេញទៅច្រូតស្រូវដោយទុកឱ្យក្មេងស្រីរងគ្រោះនៅចាំផ្ទះ។ បន្ទាប់មក ក្មេងស្រីរងគ្រោះបានដើរទៅសុំអំពៅ នៅផ្ទះជនសង្ស័យ ដែលនៅជាប់គ្នា ពេលនោះជនសង្ស័យក៏បាន ហៅជនរងគ្រោះចូលទៅក្នុងចម្ការអំពៅ រួច ក៏បានសុំក្មេងស្រីរងគ្រោះរួមភេទ តែក្មេងស្រីរងគ្រោះបានប្រកែក ស្រាប់តែជនសង្ស័យក៏បានចាប់ស្រាតសម្លៀកបំពាក់ក្មេងស្រីរងគ្រោះចេញ ហើយក៏ចាប់រំលោភសេពសន្ថវៈក្មេងស្រី រងគ្រោះទាំងកំរោល រហូតដល់បានសម្រេចតែម្តង។

លោកអធិការ បានបន្ថែមទៀតថា ក្រោយពេលដែលជនសង្ស័យធ្វើសកម្មភាពរួចរាល់ ក្មេងស្រីរងគ្រោះមិនបានយករឿងរ៉ាវនេះទៅប្រាប់ម្តាយឪពុកភ្លាមៗនោះទេ រហូតរំលងបាន ១សប្តាហ៍ក្មេងស្រីរងគ្រោះបាននិយាយរឿងដែលត្រូវជនសង្ស័យចាប់រំលោភសេពសន្ថវៈ និយាយប្រាប់ក្មេងៗក្នុងភូមិជាមួយគ្នាថា តា ដួង សំ បានចាប់នាងរំលោភសេពសន្ថវៈនៅក្នុងចម្ការអំពៅ។ បន្ទាប់មករឿងរ៉ាវនេះលេចឮដល់ម្តាយឪពុកក្មេងស្រីរងគ្រោះ រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្តាយឪពុកក្មេងស្រីរងគ្រោះក៏បានសួរដេញដោលកូនស្រីរបស់ខ្លួន រហូតដល់ក្មេងស្រីរងគ្រោះបានរៀបរាប់ ប្រាប់ពីដំណើររឿង ទើបធ្វើឱ្យម្តាយឪពុកខឹង ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងសុំសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះដួង សំ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះខាងលើប្រាកដមែន តែពុំបានស៊ីជម្រៅនោះទេ។
ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរមកសុំអំពៅគាត់ហូប ទើបគាត់បានហៅនាងចូល ទៅចម្ការអំពៅខាងក្រោយផ្ទះ ដើម្បីកាច់អំពៅ យកមកហូប លុះចូលទៅដល់ គាត់ក៏សុំក្មេងស្រីរួមរ័ក តែនាងមិនព្រម ទើបគាត់ចាប់សម្រាត ខោអាវ ចាប់នាងរំលោភតែម្តង តែមិនបាន ដល់ទីជម្រៅនោះទេ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕