ស្រីស្អាតឲ្យគ្រូកាត់ប្រជ្រុយក្នុងបន្ទប់2នាក់! ពេលស្រាតខោអាវអស់ គ្រូឃើញសាច់សខ្ចីទ្រាំមិនបានក៏ពោបពីលើ…! ស្រាប់តែម្តាយមកទាន់

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ព្រោះតែមានប្រជ្រុយស្នេហ៍ (ស្វាក់ប្រុស) ត្រង់ប្រដាប់ភេទ ទើបធ្វើឱ្យធ្លាក់ខ្លួន ក្លាយជាមេម៉ាយចំនួន២ដងមកហើយ លុះមិនចង់ឱ្យខ្លួនអភ័ព្វដោយសារមនុស្សប្រុសតទៅទៀត ទើបដាច់ចិត្តកាត់ប្រជុយស្នេហ៍នោះចេញ ដោយពឹងឱ្យលោកគ្រូម្នាក់ជួយកាត់ឱ្យ នៅក្នុងបន្ទប់ស្ងាត់តែ២នាក់ លុះទៅដល់គ្រូប្រាប់ឱ្យស្រាតខោអាវចេញអស់ រួចដេកននលគក ដើម្បីឱ្យគ្រូបញ្ចុះអាគម កាត់ប្រជ្រុយ ដឹងអី! គ្រូឃើញរូបរាងសខ្ចីពេក ទ្រាំមិនបាន ក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ តែត្រូវម្តាយនារីរងគ្រោះតាមទាន់ ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនជាប់។
ករណីស្ត្រីមេម៉ាយពឹងឱ្យគ្រូកាត់ប្រជ្រុយស្វាក់ប្រុសចេញ បែរជាត្រូវគ្រូចាប់រំលោភសេពសន្ថវៈនេះ បានកើតឡើងនៅចំណុចភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យជាគ្រូកាត់ប្រជ្រុយនោះ មានឈ្មោះវ៉ាន់ មាឃ អាយុ៤២ឆ្នាំ មានមុខរបរ ជាគ្រូទាយកាត់ប្រជ្រុយ រស់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះម.ស.ល អាយុ៣២ឆ្នាំ មុខរបរជា កម្មការិនីរោងចក្រកាត់ដេរ រស់នៅក្នុងភូមិ កើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងគឺជាស្ត្រីមេម៉ាយ២ដងមកហើយ ព្រោះ ដោយសារតែមានប្រជ្រុយស្វាក់ប្រុសនៅត្រង់ប្រដាប់ភេទ ហេតុនេះហើយ ទើបនាងមិនចង់ រងទឹកភ្នែកដោយសារប្រជ្រុយមួយនេះ ពោលគឺមិនចង់មានប្តីមួយជាពីរ ក៏សម្រេចចិត្តថា នឹង កាត់ប្រជ្រុយស្វាក់ប្រុសនេះចេញ និងចង់ឱ្យគ្រូបញ្ចុះអាគមស្នេហ៍ ឱ្យមានប្តីសីជាប់លាប់ និងជាមនុស្សប្រុសល្អ។ ក្រោយមកនាងក៏បានស្គាល់ គ្រូកាត់ប្រជ្រុយ និងជាគ្រូស្នេហ៍ម្នាក់ពូកែស័ក្តិសិទ្ធ ទើបទាក់ទងហៅឱ្យមកជួយរៀបចំកិច្ច កាត់ប្រជ្រុយស្វាក់ប្រុសនោះចោល រួចបញ្ចុះអាគមស្នេហ៍ឱ្យផង។

ស្ត្រីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ នាងបានប្រាប់ម្តាយថា នាងទៅជួបគ្រូម្នាក់នៅ ផ្ទះមិត្តភក្តិក្នុងភូមិ ដើម្បីឱ្យគ្រូនោះជួយរៀបចំ ពិធីកាត់ប្រជ្រុយចេញ។ លុះពេលទៅដល់បានជួបលោកគ្រូកាត់ប្រជ្រុយ ហើយលោកគ្រូក៏បានប្រាប់ឱ្យនាងស្រាតខោអាវចេញទាំងអស់ ទើបអាចកាត់ប្រជ្រុយ និងបញ្ចុះអាគមស្នេហ៍បាន។

ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា ដោយសារតែជឿលើសម្តីគ្រូ ទើបនាងបានស្រាតខោអាវចេញអស់គ្មានសល់ សល់តែខ្លួនននលគក រួចក៏ដេកផ្ងារតាមសម្តីគ្រូប្រាប់ ដើម្បីរៀបចំពិធី។ ពេលនោះ លោកគ្រូក៏បានយកដៃអង្អែលលើថ្ងាសប្រដាប់ភេទរបស់នាង រួចអង្អែលប្រជ្រុយនោះ បន្ទាប់មក ក៏ធ្វើពិធីបញ្ចុះអាគមតែម្តង ដោយលោកគ្រូបានយកប្រដាប់ភេទរបស់គាត់ មកដាក់ចូលប្រដាប់ភេទរបស់នាង រួចប្រាប់ នាងនៅឱ្យស្ងៀម កុំស្រែក! ពុំនោះទេអាគមនឹងហើរអស់មិនខាន ចំណែកនាងក៏មិនហ៊ានធ្វើឱ្យខុសត្រណម និងសម្តីគ្រូដែរ ចេះតែទ្រាំនៅស្ងៀមរហូត ស្រាប់តែភ្លាមនោះ ម្តាយរបស់នាងចូលមកដល់ស្រែកឆោឡោ រួចក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនលោកគ្រូស្នេហ៍ ពូកែកាត់ប្រជ្រុយស្វាក់ប្រុសនោះតែម្តង។

តាមសម្តីរបស់ស្ត្រីជាម្តាយ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កូនស្រីបានសុំគាត់ថា ចេញទៅឱ្យគ្រូកាត់ប្រជ្រុយនៅផ្ទះមិត្តភក្តិ លុះចាំបាត់ៗយូរពេក ទើបគាត់បានតាមទៅរកកូនស្រី លុះពេលទៅដល់ ស្រាប់តែប្រទះឃើញស្បែកជើងកូនស្រីនៅនឹងកាំជណ្តើរ ទើបគាត់បានឡើងទៅមើលលើផ្ទះ ក៏ប្រទះឃើញកូនស្រីកំពុងត្រូវបានលោកគ្រូកំហូចនោះ បញ្ចូលមន្តអាគម កាត់ប្រជ្រុយ ដោយកូនស្រីនៅពីក្រោម ចំណែកលោកគ្រូនៅពីលើ។ ឃើញបែបនេះ គាត់ជាម្តាយក៏រត់មកប្តឹងនគរបាលប៉ុស្តិ៍ ឱ្យចុះទៅឃាត់ខ្លួនគ្រូទាយរូបនោះតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរបន្ថែម មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕