Thursday, May 2, 2024
Homeព័ត៌មានជាតិអាសូរណាស់!!! ទាំងមនុស្ស ទាំងមាន់ បុើងធ្លាក់ពីលើម៉ូតូតែម្តង

អាសូរណាស់!!! ទាំងមនុស្ស ទាំងមាន់ បុើងធ្លាក់ពីលើម៉ូតូតែម្តង

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករដឹកមាន់ ត្រូវរថយន្តដឹកត្រី បើកជែងរថយន្តមួយគ្រឿងជ្រុលទៅ បុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូបែកក្បាលស្លាប់ដេកនៅជិតមាន់ជ្រុះរាយប៉ាយតាមផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១៣៦ នៅចំណុចមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ​ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧​ ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះទីន អាយុ១៨ឆ្នាំ មានមុខរបរជាអ្នកកម្មករដឹកមាន់ ស្នាក់នៅគីឡូលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មានស្រុកកំណើតភូមិច្រេះ ស្រុកកំពង់ត្រឡាច ខេត្តកំពុងឆ្នាំង។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DE-0346 ជាកម្មករដឹកមាន់ដឹកចេញមកពីគីឡូម៉ែត្រលេខ៨ យកទៅបោះឲ្យម៉ូយតាមផ្សារ ​ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង មិនចាំស្លាកលេខ ជារថយន្តដឹកត្រីមួយតោនកន្លះ បើក​មកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនយ៉ាងលឿន ជែងរថយន្តមួយគ្រឿងទៀតទិសដៅស្របគ្នា ​ក៏ជ្រុលទៅបុកម៉ូតូរងគ្រោះចំពីមុខពេញទំហឹង បណ្តោលឲ្យបែកក្បាលហូរឈាមស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែកឯម៉ូតូវិញរងការខូចខាតផ្នែកខាងមុខ និងជ្រុះមាន់រាយប៉ាយ​ពេញផ្លូវ។ ដោយឡែករថយន្តបង្កបាក់កញ្ចក់ខាងឆ្វេងរត់គេចខ្លួនបាត់ស្រមោល មិនមាននរណាម្នាក់ចាំស្លាកលេខ​។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ទៅតាមប្រពៃណី ៕

RELATED ARTICLES