Friday, March 29, 2024
Homeខ្សឹបឲ្យឮកំពង់ចម្លងខ្សាច់

កំពង់ចម្លងខ្សាច់

ប្រជាពលរដ្ឋរស់នៅម្តុំកំពង់ចម្លងអ្នកលឿង ត្រើយខាងកើត ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង បានខ្សឹបឱ្យឮ តាម “នគរធំ“ ថា បរិវេណកំពង់ចម្លងអ្នកលឿង ចាស់ (ត្រើយខាងកើត) កំពុងក្លាយជាកម្មសិទ្ធិ ផ្តាច់មុខរបស់ឯកជនទៅហើយ ព្រោះថា តាំង ពីបិទលែងមានស្រឡាងឆ្លងកាត់មក ស្រាប់តែ ទីតាំងនេះ ត្រូវបានគេបង្វែរធ្វើជាកន្លែងបូមខ្សាច់ និងដេប៉ូលក់ខ្សាច់ទៅវិញ ទើបប្រជាពលរដ្ឋ ហៅអតីតកំពង់ចម្លងនោះថា “កំពង់ចម្លងខ្សាច់”។

ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮថា ទីតាំង អតីតកំពង់ចម្លងអ្នកលឿង ដែលជាកន្លែងពលរដ្ឋ ធ្លាប់ជិះស្រឡាងឆ្លងកាត់ទន្លេមេគង្គ កាលពី មិនទាន់មានស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ហើយក៏ជាទីតាំងប្រវត្តិសាស្ត្រផងនោះ សព្វថ្ងៃ នេះ កំពុងត្រូវបានឈ្មួញ យកមកធ្វើជាកន្លែង  រកស៊ីបូមខ្សាច់យ៉ាងរំភើយទៅវិញ រីឯអាជ្ញាធរ ស្រុក និងខេត្ត ហាក់មិនចាប់អារម្មណ៍អ្វីទាំង អស់…ឱ! លុយអើយលុយ អ្នកមានអំណាច ណាស់!…។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា កំពង់ចម្លង អ្នកលឿង ត្រើយខាងកើត ពេលនេះត្រូវបាន គេឃើញថា មានដាក់តាំងលក់ខ្សាច់ ដែលត្រូវ បានគេបូមចេញពីក្នុងទន្លេមេគង្គ យកមកដាក់ លក់ និងតែងឃើញមានរថយន្តតូចធំ ចេញចូល ដឹកជញ្ជូនខ្សាច់ យកទៅលក់នៅកន្លែងផ្សេង គ្នាជារៀងរាល់ថ្ងៃ។ ចំណែកអ្នកដែលយកទីតាំង នេះធ្វើជាកន្លែងបូមខ្សាច់ និងលក់ខ្សាច់នោះ គឺឈ្មោះអ៊ូ រតនា ហៅប្រុស ជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងមាន ផ្ទះនៅក្បែរកំពង់ចម្លងអ្នកលឿង ត្រើយខាង កើតនោះតែម្តង។

ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា កន្លង មក គេធ្លាប់ឮលោកអ៊ូ រតនា ហៅប្រុស ប្រកាស ក្តែងៗថា ការបូមខ្សាច់ និងដាក់លក់ខ្សាច់ នៅ ចំណុចទីតាំងខាងលើ ត្រូវលោកធ្វើដោយខ្លួនឯង ហើយគ្មានលិខិតអនុញ្ញាត ឬឯកសារច្បាប់ អ្វីពីអាជ្ញាធរស្រុក និងមន្ត្រីជំនាញរ៉ែ នោះទេ ប៉ុន្តែពេលលោកធ្វើ ក៏មិនឃើញមានអ្នកណា មកហាមឃាត់ដែរ ជាពិសេសរឿងទីតាំងនេះ គឺលោកបានសុំការអនុញ្ញាត ពីម្ចាស់ទីតាំងរួច ហើយ។ យ៉ាងណា ប្រជាពលរដ្ឋមានមន្ទិលថា តើម្ចាស់ទីតាំងអតីតកំពង់ចម្លងអ្នកលឿង ត្រើយ ខាងកើតនោះ ជាអ្នកណាឱ្យប្រាកដ ទើបហ៊ាន ប្រគល់សិទ្ធិ ផ្តល់ទីតាំងខាងលើឱ្យលោករតនា បូមខ្សាច់ និងធ្វើដេប៉ូខ្សាច់ រកលុយញាត់ហោប៉ៅ របស់ខ្លួនយ៉ាងស្រួលបែបនេះ? ព្រោះថា ទីតាំង ខាងលើ គឺជារបស់រដ្ឋ ហើយក៏ជាទីតាំងប្រវត្តិសាស្ត្រផងដែរ។

ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំ ព្រមទាំងស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យ លើករណីខាងលើនេះ ឱ្យបានច្បាស់លាស់ផង ព្រោះទីតាំងអតីតកំពង់ចម្លងអ្នកលឿងនេះ គឺជា កម្មសិទ្ធិរបស់រដ្ឋ ហើយជាទីតាំងប្រវត្តិសាស្ត្រ ដ៏សំខាន់មួយផងដែរ មិនគួរអនុញ្ញាតឱ្យបុគ្គល ឯកជនណាម្នាក់ យកទីតាំងរបស់រដ្ឋ មកធ្វើ អាជីវកម្ម ឬជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រែក្លាយអតីត កំពង់ចម្លងអ្នកលឿង ទៅជា “កំពង់ចម្លងខ្សាច់”  បែបនេះទេ…។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ នេះ “នគរធំ” នៅមិនអាចទាក់ទងសុំការបំភ្លឺពី សាមីខ្លួន លោកអ៊ូ រតនា ហៅប្រុស ព្រមទាំង អាជ្ញាធរមូលដ្ឋានបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES