Friday, March 29, 2024
Homeព័ត៌មានជាតិជួបគ្នាដំបូង ខាងប្រុសធ្វើចរិតប្រុសស្អាត ចុងក្រោយ Add Friend មកខាងស្រី ហើយរយៈពេល៦ខែ២៦ថ្ងៃ ខាងប្រុសសុំភ្ជាប់ពាក្យ

ជួបគ្នាដំបូង ខាងប្រុសធ្វើចរិតប្រុសស្អាត ចុងក្រោយ Add Friend មកខាងស្រី ហើយរយៈពេល៦ខែ២៦ថ្ងៃ ខាងប្រុសសុំភ្ជាប់ពាក្យ

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក ខណៈដែលខាងស្រីបានអះអាងថា ចំណងស្នេហ៍ពួកគេផ្តើមចេញពីមនុស្សមិនធ្លាប់ និយាយរកគ្នាសោះ ព្រោះខាងប្រុសធ្វើចរិត ប្រុសស្អាត លុះក្រោយពីបានរាប់អានគ្នាត្រឹម តែ៦ខែ ២៦ថ្ងៃ ពួកគេក៏ស្វែងយល់ចិត្តគ្នាច្បាស់ រហូតខាងប្រុសសុំភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នា និងកំពុងរង់ចាំថ្ងៃជ័យមង្គលមកដល់ ក្នុងពេលឆាប់ៗខាងមុខ។

គូដណ្តឹងវ័យក្មេងខាងលើ ត្រូវបានស្គាល់ ថា ខាងស្រីមានឈ្មោះអ៊ា ឧត្តរ៉ា និងមានគណនី ហ្វេសប៊ុកឈ្មោះ AG BeeBee Small។ ចំណែកខាងប្រុស មានឈ្មោះផាន់ សិលា និងមានគណនី ហ្វេសប៊ុកឈ្មោះ Dwayne Rocky។ អ្នកទាំង២ ទើបនឹងភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

ភាគីនារីជាគូដណ្តឹងដែលមានគណនីហ្វេសប៊ុកឈ្មោះ AG BeeBeeSmall កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបង្ហោះនូវរូបថត ចំនួន៣សន្លឹក ព្រមទាំងវីដេអូឃ្លីបមួយ បង្ហាញ ពីពិធីភ្ជាប់ពាក្យរបស់ខ្លួន ដែលមានការចូលរួម ដឹងឮពីសំណាក់សាច់ញាតិចាស់ទុំ ព្រមទាំងឪពុក ម្តាយទាំងសងខាងក្រោមស្នាមញញឹមដែល ពោរពេញទៅដោយការពេញចិត្ត។

ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុក AG BeeBeeSmall បានបង្ហោះសាររៀបរាប់ពី ចំណងស្នេហ៍របស់ខ្លួនថា “ពីមនុស្សមិនដែល និយាយរកគ្នា ក្លាយជាគូដណ្តឹង ត្រឹមរយៈពេល មិនដល់មួយឆ្នាំ ថ្ងៃអូនជួបបងដំបូង បងមិននិយាយរកអូនទេ ព្រោះបងធ្វើចរិតប្រុសស្អាត ហាស់ ព្រោះតែពេលនោះអូន… មានតែបង និងមិត្តភក្តិអូនទេ ទើបដឹងថាពេលនោះ អូនកើតអី តែអូនក៏មិនខ្វល់ បន្ទាប់មកបងក៏ Add Facebook មកអូន តាមរយៈមិត្តរបស់បងក្រោយ ចូលឆ្នាំហើយមួយថ្ងៃ បងក៏ឆាតមកលេងអូន ធ្វើឱ្យអូនរំភើបចិត្តណាស់ ហើយអូនក៏ប្រាប់មិត្ត របស់អូនថា បងឆាតមកលេងអូន គេក៏ថាឱ្យ អូនចឹងសោះ រំភើបចិត្តអីដល់ថ្នាក់ញញឹមអត់ បិទមាត់សោះចឹង? អូនក៏តបទៅគេថា មកពី អូនចូលចិត្តបងតាំងពីជួបបងដំបូង ពេលនោះ បងឆាតមកអូនតាំងពីម៉ោង១២យប់ ដល់ម៉ោង ជិត៤ភ្លឺ និយាយរួមពួកយើងទាំងពីរមិនដឹង ស្រលាញ់គ្នាតាំងពីពេលណាទេ គ្រាន់តែអូនដឹង ថា ថ្ងៃដែលអូនជួបបងរហូតដល់ថ្ងៃពួកយើង ភ្ជាប់ពាក្យ ០៧.១១.២០១៧ នេះ ត្រឹមតែរយៈពេល ០៦ខែ ២៦ថ្ងែ តែប៉ុណ្ណោះ ពេលវេលាមិនយូរ ប៉ុន្មានទេ តែបងនឹងអូនយល់សុខទុក្ខគ្នាច្បាស់ ណាស់ អរគុណបងគ្រប់យ៉ាងដែលបានផ្តល់ឱ្យ អូន ហើយក៏សូមឱ្យក្តីស្រលាញ់របស់បងដែល មានលើអូននេះ គង់វង្សស្ថិតស្ថេររៀងរហូតទៅ  Dwayne Rocky…”។

ដោយឡែក បុរសជាគូដណ្តឹង និងជាម្ចាស់ គណនី Dwayne Rocky បានបង្ហោះសារតប មកវិញថា “Our Special Day ០៧,១១,២០១៧ AG BeeBeeSmall ថ្ងៃដ៏ពិសេស ០៧,១១,២០១៧ អរគុណម៉ាក់ទាំងសងខាងច្រើនៗ ធំៗ ម៉ាក់ស្រី- ពៅ ឌៀប សាមឿន…”។

ម្ចាស់គណនី Dwayne Rocky បានបន្ថែម ថា “អគុណដែលបានរៀបចំកម្មពិធីដ៏ពិសេស ថ្ងៃពិសេសឱ្យកូនទាំងពីរ និងអគុណ អ៊ុំ ពូមីង បងប្អូនខាងស្រីទាំងអស់ ដែលបានទទួលយ៉ាង កក់ក្តៅ និងយកចិត្តទុកដាក់ ជាពិសេស ម៉ាក់- ក្មេក ដែលបានជួយបំពេញបំណងកូនៗទាំងពីរ យ៉ាងពិសេស I Love u mommy ព្រមទាំង អរគុណបងប្រុស Morm Sokphon ដែលបានផ្តល់មធ្យោបាយធ្វើដំណើរយ៉ាងកក់ក្តៅនឹង សុវត្ថិភាព…”។

តាមរយៈការលាតត្រដាងប្រវត្តិស្នេហា របស់ខ្លួន តាំងពីថ្ងៃជួបគ្នាដំបូង រហូតឈាន ដល់ថ្ងៃភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នារួចមក គេឃើញមានមិត្តភក្តិ រួមនិងអ្នកប្រើប្រាស់ ហ្វេសប៊ុកជាច្រើន បានលើកសរសើរ និងជូនពរ ឱ្យចំណងស្នេហ៍របស់អ្នកទាំងពីរ រឹងមាំឈាន ដល់ថ្ងៃអាពាហ៍ពិពាហ៍ ព្រមទាំងរួមរស់ជាប្តី ប្រពន្ធនឹងគ្នាប្រកបដោយក្តីស្រលាញ់ការយោគយល់ និងមានសុភមង្គលរហូតតទៅ៕

RELATED ARTICLES