Thursday, April 25, 2024
Homeព័ត៌មានជាតិប្រពន្ធមិនឱ្យឆី ប្តីចេញស្នៀតជើងកន្ត្រៃហោះ

ប្រពន្ធមិនឱ្យឆី ប្តីចេញស្នៀតជើងកន្ត្រៃហោះ

នារីម្នាក់នេះ បានបង្ហូរទឹកភ្នែករៀបរាប់រឿង ប្តីវាយធ្វើបាប ប្រើសុទ្ធតែស្នៀតគុនជើងកន្ត្រៃ ហោះ បំបែកសម្បុកក្រុមចោរ ប៉ុន្តែរូបនាង មិនមែនចោរទេ គ្រាន់តែមិនឱ្យប្តីរួមរ័កតាមចិត្តចង់ ក៏រងក្បាច់គុនដ៏អប្រិយ។ យូរៗឃើញមួយដែរ នូវប្រភេទបុរសអាងកម្លាំងបាយបង្ក្រាបប្រពន្ធ ដែលចាត់ទុកជាមេរៀនជីវិតសម្រាប់ដៃគូស្នេហ៍ ពិចារណា…។

នាងយឺន សៃ អាយុ៣៥ឆ្នាំ រស់នៅភូមិគុណភាព២ ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ បនារៀបរាប់ទាំងទឹកភ្នែកថា រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកឈ្មោះហ៊ឹម យឺន អាយុ៦០ឆ្នាំ ម្តាយឈ្មោះឃួន សេង អាយុ៥៨ឆ្នាំ ជាកសិករ។ នាងបានរៀបការ តាមប្រពៃណីជាមួយបុរសម្នាក់ឈ្មោះហុង តឺម អាយុបងនាង១ឆ្នាំ ដោយបង្កើតបានកូនប្រុសស្រី៤នាក់ ជាចំណងនិស្ស័យ ក្រោយពេល រួមរស់ជាមួយគ្នា បានជាង១០ឆ្នាំកន្លងមក។ តាំងពីចាប់ដៃគ្នាមក នាង បានទុក្ខច្រើនជាងសុខ មិនដែលស្គាល់យ៉ាងណាថាជាសុភមង្គលនោះទេ ដោយសារតែប្តីសេពគប់មិត្តភក្តិបនបឿន ស្រែមិនចំស្រែ ចម្ការមិនចំចម្ការ ថ្ងៃណាក៏ ឃើញព័ទ្ធវង់ក្លែមស្រាសនឹងជ្រក់ស្ពៃ ក្តឹបអម្ពិល លុះវិលមកដល់ផ្ទះ ក៏នាំភ្លើង មកបង្កាត់ឱ្យឆេះសុភមង្គលគ្រួសារ។ ប្តីនេះទៅស៊ីផឹកជាមួយពួកម៉ាក ខិល ខូចយូរៗទៅក៏ចេះស្នៀតជើងកន្ត្រៃហោះ លុះរកអ្នកប្រកួតជាមួយមិនបាន ក៏ យកប្រពន្ធឯងធ្វើបាវសាក់។ រូបនាងធ្លាប់រងទម្ងន់ជើងប្តី រហូតបែកមុខបែក មាត់ គ្រាំគ្រាក្នុងខ្លួនអស់ហើយ តែបើថ្ងៃណាមិនបានធ្វើបាបនាង គេស្ទុះទៅ វាយឆ្នាំងចាន របស់របរក្នុងផ្ទះខ្ទេចខ្ទីអស់ លុះគ្មានចានប្រើ នាងក៏រើសចាន ក្រពឹតទាំងនោះ មកតម្រង់ប្រើប្រាស់វិញទៅ។

នាងយឺន សៃ

នាងយឺន សៃ បន្តទាំងទឹកភ្នែកថា រូបនាងកម្ម ក្រាស់ណាស់ ព្រោះទោះជាឈ្លោះគ្នាយ៉ាងណា ក៏ លែងមិនដាច់ ដោយសារប្តីមិនព្រមផ្តិតមេដៃ ឯអាជ្ញាធរភូមិឃុំ បានត្រឹមសម្របសម្រួលផ្សះផ្សាប៉ុណ្ណោះ។ នាងនិយាយឱ្យអស់កេរ្តិ៍ខ្មាសទៅចុះ ពី រឿងប្តីធ្វើបាបនេះ គឺជួនកាលដល់យប់ជ្រៅកណ្តាល អធ្រាត្រ ទើបប្តីមកដល់ផ្ទះ ដាស់នាងឱ្យលើកបាយ ទទួលគេ ជួនកាលមកដល់ភ្លាម ក៏ចាប់នាងបង្ខំរួម ភេទ ទាំងស្អុយញើស និងស្រាស្ទើរចង់ក្អួត។ បើនាងបើកដៃ គេឡើងចុះៗមួយយប់ ទល់ភ្លឺ គ្មានបានដេកពួនទេ លុះនាងលែងបណ្តោយ គេខឹងសម្បាទាត់ធាក់នាងទាំង យប់ក៏មាន។ នាងមានផ្ទៃពោះបង្កើតបានកូនឱ្យរដឹក ពិបាកតែខ្លួនឯងរកលុយទុក ឆ្លងទន្លេ ចំណែកប្តីរកលុយបានដើរស៊ីចាយអស់ រហូតដល់បងប្អូននាងគេខឹងទាំង រូបនាងទៀត ដែលមិនព្រមលែងក្បាលប្តីនេះចោលឱ្យស្រឡះទេ។

លោកហុង តឺម

ដោយឡែក លោកហុង តឺម អាយុ៣៦ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកទទួល ស្គាល់ថា ពិតជាបានប្រើអំពើហិង្សាទៅលើប្រពន្ធមែន ប៉ុន្តែអ្វីៗគឺមកពី នាងមិនស្តាប់ការអប់រំណែនាំពីប្តី។ ជាក់ស្តែង ពេលលោក មកពីផឹកស៊ីម្តងៗ នាងរអ៊ូង៉ូវៗ ប៉ះពាល់មិនបានទេ ដែលចរិតបែបនេះ លោកមិនចូលចិត្តទាល់តែសោះ។ ពេលឮ នាងនិយាយច្រំដែលៗ ឃាត់ស្រួលៗមិនព្រមឈប់ ទាល់តែប្រើដៃជើងបង្ក្រាបខ្លះទើបស្ងាត់ តែបើប្រពន្ធស្លូត បូតនោះ តើប្តីឯណាទៅធ្វើបាបនោះ? តាមពិត លោកស្រលាញ់ ស្មោះត្រង់នឹងប្រពន្ធនេះណាស់ មិនដែលទៅលបលាក់មាន ស្រីញីក្រៅផ្ទះឯណាទេ គឺមានតែប្រពន្ធមួយហ្នឹង។ ឯរឿងសុំនាងរួមរ័កនោះ ប្តីណាក៏អ៊ីចឹងដូចតែគ្នាហ្នឹង ដូចប្រពន្ធមិត្តភក្តិរបស់លោកខ្លះ ប្តីសុំពេលណាឱ្យ ពេលហ្នឹង ហើយប្រពន្ធគេនោះស្រួលណាស់ ចេះ ជួយចូកចែវគ្នា ផ្ទុយទៅវិញ ប្រពន្ធលោកដូចអូស ប្ញស្សីច្រាសចុង ទម្រាំនាងឱ្យម្តងៗយ៉ាប់ណាស់។ ឥឡូវនាងហ៊ានចោទប្តីថា វាយធ្វើបាបចេញក្បាច់ជើង កន្ត្រៃហោះនោះ ដូចជាហួសហេតុពេកហើយ ព្រោះ ទោះជាលោកជ្រុលដៃជើង តែថ្នមៗហ្នឹង មិនដែលទាត់ ឱ្យងាប់នោះទេ គ្រាន់តែទប់កុំឱ្យនាងរអ៊ូតែប៉ុណ្ណោះ។

កូនៗ នាងយឺន សៃ

អ្នកស្រីមាស វឿន ជាម្តាយធំ អាយុជាង៥០ឆ្នាំ បនាឱ្យដឹងថា គាត់ធ្លាប់អប់រំណែនាំក្មួយច្រើនលើក ច្រើនសាណាស់មកហើយ ប៉ុន្តែពួកគេមិនព្រមស្តាប់ ជាពិសេសភាគីប្តី ខ្សែលើប្រពន្ធរហូត។ គាត់តាមដាន ឃើញថា ឱ្យតែមកពីផឹកស៊ីម្តងៗ ពួកគេឈ្លោះវាយ តប់គ្នារហូត ខណៈឪពុកម្តាយបងប្អូនខាងស្រីលែង រវីរវល់ទៅហើយ ដោយសារពួកគាត់ខឹងនាងយឺន សៃ ដែលមិនព្រមលែងប្តីកំហូចនោះឱ្យដាច់ស្រឡះ ប៉ុន្តែ ចំពោះគាត់ជាអ៊ំ នៅតែមានមេត្តាករុណាដល់ក្មួយ នោះជានិច្ច។

ផ្ទះលោកហុង តឺម និងនាងយឺន សៃ

អ្នកស្រីសាំង ផល្លីន អាយុ៤៤ឆ្នាំ ជាអ្នកជិត ខាង បានឱ្យដឹងថា នាងយឺន សៃ ពិតជាស្រីសាច់កម្ម តែម្តង នាងកើតមកសម្រាប់តែប្តីទាត់ធាក់វាយដំតាម ចិត្ត។ នាងសៃ ពូកែទ្រាំណាស់ សុខចិត្តឈឺខ្លួនមិន ព្រមធ្វើតាមបងប្អូនដែលបង្ខំឱ្យលែងប្តី ទុកឱ្យបុរស ជាប្តីបានចិត្តវាយដំច្រំធាក់ប្រពន្ធស្ទើរស្លាប់ហើយ សព្វថ្ងៃនេះ។

អ្នកស្រីមាស វឿន

ដោយឡែក អ្នកស្រុកមួយចំនួន បានឱ្យដឹងស្រប គ្នាថា បុរសជាប្តីនេះ មិនសូវគិតគូររឿងជីវភាពប៉ុន្មាន ទេ បើប្រពន្ធរកបានមក ក៏ស៊ីជាមួយប្រពន្ធ ឬថា រស់ ដោយសារកម្លាំងប្រពន្ធ។ គេដឹងតែយប់ឡើងត្រូវ បម្រើតណ្ហាគេឱ្យស្កប់ស្កល់ ឯនាងសៃ ចិត្តមិនដាច់ ព្រោះមានកូនមួយកន្ទេលទៅហើយ ក៏ចេះតែទ្រាំ ឱបក្រសោប និងឈឺសាច់យ៉ាងនេះទៅ។

អ្នកស្រីសាំង ផល្លីន

គួរបញ្ជាក់ថា រឿងលែងលះគ្នាមិនដាច់នេះ អាចថា មកពីបុរសជាប្តីនេះចេះរបៀប “វាយអង្អែលខ្នង” តែម្តង ឬថា បន្ទាប់ពីវាយរួច គេលួងលោម បបោសអង្អែល នាំប្រពន្ធទៅឋានសួគ៍ឋានសុខស្រណុក សប្បាយ ទើបប្រពន្ធលែងមិនកើត។ បើសិនជាប្តី មិនចេះរបៀបវាយអង្អែលខ្នងនេះទេ ម៉្លេះសមដាច់ ដោចគ្នាយូរទៅហើយ ប៉ុន្តែបញ្ហាអៀនខ្មាស តើស្រី ឯណាហ៊ានប្រាប់គេឯងត្រង់ៗនោះ? តែបើនាងប្រាប់ ក៏ត្រឹមតែប្រាប់ពីប្តីប្រើស្នៀតជើងកន្ត្រៃហោះតែ ប៉ុណ្ណោះ ឯរឿងអង្អែលខ្នងអត់ហ៊ានប្រាប់ទេ…”៕

RELATED ARTICLES