Thursday, April 25, 2024
Homeព័ត៌មានជាតិបង្អកស្រាប្តីឱ្យស្រវឹង ក្លើចូលដេកជាមួយប្រពន្ធ

បង្អកស្រាប្តីឱ្យស្រវឹង ក្លើចូលដេកជាមួយប្រពន្ធ

ហេតុតែខ្លួនស្គម កម្លាំងខ្សោយ អាយុបងប្រពន្ធ១ជួរ មិនអាច បម្រើប្រពន្ធក្មេងឱ្យស្កប់ស្កល់ហល់ពោះបាន ស្រាប់តែប្រពន្ធបែក គំនិតត្រូវរ៉ូវជាមួយក្លើ។ ក្លើនោះ តែងទិញស្រាមកបបួលបុរស សម្គមផឹក រហូតដល់ស្រវឹង ក៏ចូលទៅដេកជាមួយស្រីផិតប្តី លុះអំពើអាក្រក់បែកធ្លាយ ក៏នាំសហាយរត់ចោលស្រុក ឯបុរស ជាប្តីខ្ជិលសន្សំរឿង ក៏យកប្រពន្ធម្នាក់ទៀតដែរ…។

លោកសុខ ផុន អាយុ៥៦ឆ្នាំ រស់នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា កើតមួយជាតិធាតុមួយចាននេះ គាត់ធ្លាប់មានប្រពន្ធ៣ នាក់មកហើយ ដោយមានមុខរបរជាកសិករសាមញ្ញ។ កាលពីអាយុ២២ឆ្នាំ គាត់បានរៀបការជាមួយប្រពន្ធ ទី១ ឈ្មោះញ៉ឹម និងបានរួមរស់ជាមួយគ្នា៥ឆ្នាំ បង្កើត បានកូនស្រីម្នាក់ ក៏ជួបភាពរកាំរកូសរហូតលែងលះ គ្នាទៅ។ គាត់ពោះម៉ាយមួយរយៈខ្លីក៏យកប្រពន្ធទី២ ជាស្រីក្រមុំព្រហ្មចារី ឈ្មោះអ៊ុប ម៉ុន អាយុប្អូនគាត់ ដល់ទៅ១ជួរ (១២ឆ្នាំ) ឯណោះ និងបានរួមរស់ជាមួយ គ្នាយូរឆ្នាំណាស់ ដោយបង្កើតបានកូន៥នាក់ ប៉ុន្តែ កូន២នាក់ឈឺស្លាប់ នៅសល់តែកូនប្រុស៣នាក់គត់។ នៅពេលគាត់មានអាយុ៥០ឆ្នាំប្លាយ រាងកាយ ក៏ចុះស្គម ថមថយកម្លាំង ខណៈដែលប្រពន្ធក្មេងធាត់ ទៅៗ និងពូកែថែមថយទឹបអប់ក្រែមម្សៅជាប់រហូត ធ្វើឱ្យសម្រស់របស់នាងទាក់ភ្នែកបុរសខិលខូចមួយ ចំនួន។ ដោយសារតែខ្លួនកម្លាំងខ្សោយ ទើបមិនសូវ ហ៊ានជាមួយប្រពន្ធក្មេងនោះទេ ឱ្យគេនៅពីលើរហូត ទោះជាប្រពន្ធប្រើយ៉ាងណាក៏មិនហ៊ានប្រកែក។ ក្រៅពីធ្វើស្រែចម្ការ គាត់ត្រូវចូលព្រៃកាប់ឈើលក់ ទៅបាត់ពីរបីយប់ទើបមកផ្ទះ ហើយពេលដេកជាមួយ ប្រពន្ធ ដោយអស់កម្លាំងពេក ក៏ដេកមិនកម្រើក ទុកឱ្យប្រពន្ធក្មេងច្រាស់ច្រាល់ដោយភ្លើងតណ្ហា មិនអាចឱ្យប្តីជួយបាន ក៏បែកគំនិតមានសហាយ។

អ្នកស្រីឯក អាំរ៉ា និងលោកសុខ ផុន

លោកសុខ ផុន បន្តថា លោកមានក្លើម្នាក់ឈ្មោះញីវ អាយុប្អូនគាត់៦ឆ្នាំ ជាបុរសមានប្រពន្ធកូនដូចគ្នា ប៉ុន្តែពេលឃើញប្រពន្ធគាត់ធ្វើខ្លួនក្រអូបប្រហើរ ក៏ទាក់ចិត្តដិតអារម្មណ៍ឧស្សាហ៍ចូលផ្ទះគាត់ណាស់។ ឱ្យតែមកម្តងៗ ក្លើនោះតែងទិញស្រា និងសាច់ក្លែម មកបបួលគាត់ផឹក និងបង្អកដល់ស្រវឹង ដេកដួល លើកន្ទេល។ ពេលដឹងថា គាត់ស្រវឹងក្រោកលែង រួច ក្លើកំហូចនោះក៏ចូលដេកជាមួយប្រពន្ធគាត់យ៉ាង មានសេចក្តីសុខ ដែលសកម្មភាពនេះ គាត់ឃើញ ជាក់ស្តែង។

អ្នកស្រីឯក អាំរ៉ា

លោកផុន បញ្ជាក់ថា មុនដំបូង គ្រាន់តែសង្ស័យទេ លុះថ្ងៃមួយ ក្លើ ញីវ ទិញស្រាថ្នាំ មកបបួលគាត់ ផឹកក្លែមដូចមុន គាត់ចង់តាមដាន ក៏ពុតធ្វើជាស្រវឹង ដេកដួលនឹងវង់ផឹក។ ឆ្លៀតឱកាសនោះ ស្រាប់តែប្រពន្ធ ក្មេង ដែលផាត់ក្រែមថែមម្សៅក្រអូបឆួលនោះ បាន មកដឹកដៃក្លើកំហូចទៅរួមរ័កក្នុងបន្ទប់ ថ្ងូររហ៊ឹះ ភ្លេច គិតថា គាត់លូនពីកន្ទេលទៅលបមើលតាមប្រហោង ជញ្ជាំង។ ពួកគេស្រាតននលគក នាំគ្នាលេងល្បែង ស្នេហ៍ឡើងរង្គើផ្ទះ ទើបគាត់ទ្រាំមិនបាន ក៏ស្រែកឆោឡោ ផ្អើលដល់ក្លើលើកខោរត់ស្ទើរមិនទាន់។ ដោយសារតែរឿងសហាយស្មន់នេះ បែកធ្លាយដឹងឮដល់ ប្រពន្ធក្លើ និងអ្នកភូមិ ធ្វើឱ្យគូសហាយនេះអាម៉ាស់មុខ ក៏នាំ គ្នាឱបបង្វេចរត់ចោលស្រុកអស់ទៅ។ ចំណែករូបគាត់ខ្ជិល សន្សំរឿង ក៏សម្រេចចិត្តយកប្រពន្ធម្នាក់ទៀត តាមស្នៀតសេះ ដាច់យកសេះតាម ដែលប្រពន្ធនេះ ជាស្រីមេម៉ាយ៣ភ្លើងដូចគ្នា ឈ្មោះឯក អាំរ៉ា។

លោកសុខ ផុន

ដោយឡែក អ្នកស្រីឯក អាំរ៉ា អាយុ៤៧ឆ្នាំ ជាប្រពន្ធ ទី៣ បានឱ្យដឹងថា គាត់ធ្លាប់មានប្តីទី១ឈ្មោះនួន ធី ប្តីទី២ ឈ្មោះសៀង បានលែងលះគ្នាទាំងអស់ ព្រោះតែប្តីទាំងពីរនេះ ខិលខូចមានស្រីញី ដោយមានកូនសរុបទាំង២សម្បុកចំនួន៦នាក់។ ចំណែកប្តីទី៣ ឈ្មោះសុខ ផុន គាត់ទើបនឹងរួមរស់ ជាមួយគ្នាបានជាង៤ខែប៉ុណ្ណោះ ព្រោះតែប្រពន្ធទី២ របស់ ប្តីនេះ ឱបបង្វេចរត់តាមសហាយ។ មូលហេតុដែលគាត់សម្រេចចិត្ត យកលោកផុន មកពីអាណិតគាត់ជាបុរសអភ័ព្វ ចំណែកអ្នកស្រីក៏អភ័ព្វ ដូចគ្នា គឺពោះម៉ាយ២ដង ប៉ះមេម៉ាយ២ភ្លើង។ បានភប់ប្រសព្វគ្នាប៉ុន្មាន ខែនេះ គាត់ទទួលស្គាល់ថា ក្សេមក្សាន្តទាំងកាយទាំងចិត្ត ព្រោះប្តីទី៣ នេះ ទោះជាស្គមបន្តិច ក៏អ្វីៗនៅដំណើរការបាន ហើយគេពូកែរកស៊ីទៀត ច្បាស់ជារួមរស់ជាមួយគ្នារហូតដល់ស្លាប់ហើយ។

អ្នកស្រីអ៊ុប ម៉ុន អាយុ៤៤ឆ្នាំ និងលោកញីវ អាយុ៥០ឆ្នាំ ដែល ពង្រត់គ្នាទៅសោយសុខនោះ បានឱ្យដឹងតាមទូរស័ព្ទថា សព្វថ្ងៃពួកគាត់ បានទៅស៊ីឈ្នួលចាំចម្ការស្វាយ ឱ្យគេនៅជិតវត្តដំរីផុង ក្នុងស្រុកទឹកឈូ ខេត្តកំពត។ អ្នកទាំងពីរឆ្លើយឆ្លងម្តងម្នាក់ថា ដើមហេតុមកពីលោក សុខ ផុន ប្រចណ្ឌពេក ព្រោះមុនដំបូងត្រឹមតែរាប់អានគ្នាទេ គឺអ្នកស្រី ធ្វើម្ហូបរង់ចាំ និងឱ្យលោកញីវ ទិញស្រាមកក្លែមជួបជុំគ្នា។ ពេលផឹក ក្លែមនោះ លោកផុន និយាយឌឺដងប្រចណ្ឌខុសរឿង ទើបមិត្តភាពក្លាយទៅជាគូសហាយយ៉ាងនេះទៅ។ អ្នកស្រីម៉ុន បញ្ជាក់ថា ខ្វះអីគេធ្វើរឿងបែបនេះ មិនមែន មានតែអ្នកស្រីម្នាក់ទេ នៅស្រុកខ្មែរនេះ បើប្តីប្រើមិន កើត បានតែប្រចណ្ឌបែបនេះ ត្រូវតែរត់ចោលទើបបាន។

លោកយាយម៉ម ពៅ

គូសហាយនេះផ្តល់តែសំឡេងតាមទូរស័ព្ទ ដោយ គ្មានរូបថតទេ ប៉ុន្តែ ពួកគេប្តេជ្ញាយកគ្នាជាប្តីប្រពន្ធ មិនវិលថយក្រោយវិញទេ។
លោកយាយម៉ម ពៅ អាយុ៦៨ឆ្នាំ ជាម្តាយ របស់អ្នកស្រីម៉ុន និងលោកលី វណ្ណៈ អាយុ៣១ឆ្នាំ ជាបងប្អូន បានឱ្យដឹងស្របគ្នាថា រឿងខាងលើនេះ ផ្តើមចេញពីសហាយស្មន់សុទ្ធសាធ គឺអាងតែខ្លួន ជាប្រពន្ធក្មេងអាចគ្របសង្កត់ប្តីចាស់បាន ក៏លួចបង្កាត់ ភ្លើងស្នេហ៍ជាមួយក្លើ។ លុះប្រពន្ធរត់ចោល លោកផុន ក៏សម្រេចចិត្តយកប្រពន្ធម្នាក់ទៀត កំដរឆាកជីវិត គឺជារឿងលោកិយសុទ្ធសាធ។

លោកលី វណ្ណៈ

គួរបញ្ជាក់ថា ករណីសហាយស្មន់ភាគច្រើន ផ្តើមចេញពីបុរសប្តីមានវ័យចាស់ ខ្សោយកម្លាំង ខណៈដែលប្រពន្ធនៅក្មេងកំពុងពេញចំណង់។ ធម្មតា ភ្លើងតណ្ហា កាលបើឆាបឆេះឡើងត្រូវតែរកដៃគូស្នេហ៍ ឱ្យជួយពន្លត់ តែបើប្តីកម្លាំងខ្សោយ ដេកអត់កម្រើក បែបនេះ ច្បាស់ជាប្រពន្ធក្មេងលួចរកដៃគូឱ្យជួយពន្លត់ ភ្លើងតណ្ហាមិនខាន ដែលករណីបែបនេះ “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែកន្លងមក…”៕

RELATED ARTICLES