Thursday, April 18, 2024
Homeព័ត៌មានជាតិថៅកែឲ្យម៉ូតូជិះ យកម៉ូតូឲ្យមិត្តភក្តិខ្ចីបន្តយកទៅបញ្ចាំ ពេលសុំឈប់ធ្វើការ ថៅកែហៅប៉ូលិសចាប់វាយខ្នោះ

ថៅកែឲ្យម៉ូតូជិះ យកម៉ូតូឲ្យមិត្តភក្តិខ្ចីបន្តយកទៅបញ្ចាំ ពេលសុំឈប់ធ្វើការ ថៅកែហៅប៉ូលិសចាប់វាយខ្នោះ

ភ្នំពេញ : ប្រធានក្រុមហ៊ុនបានចាប់បុរសជាបុគ្គលិកម្នាក់ សុំឈប់ធ្វេីការប្រគល់ឲ្យសមត្ថកិច្ច ពេលខ្ចីម៉ូតូយកទៅជិះ រួចយកទៅបញ្ចាំ ហេីយមិនលស់យកមកសងវិញ ដេីម្បីចាត់ការតាមផ្លូវច្បាប់ កេីតហេតុកាលវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៨៣៨ ផ្លូវ៧៧B ស្ថិតនៅភូមិចំរេីនផល៤ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

ជនរងគ្រោះមាានឈ្មោះ រស់ សោភ័ណ្ឌ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានក្រុមហ៊ុនធ្វើផ្លូវ ស្នាក់នៅផ្ទះលេខ៨៣៨ ផ្លូវលំ ភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ប៊ុន ពិសិដ្ឋ ហៅតុង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ  បើកបររថយន្ត ​ស្នាក់នៅ​ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ បានប្រាប់សម្ថកិច្ចថា គាត់ទទួលស្គាល់ថា បានយកម៉ូតូម៉ាកស៊ុយសូគីវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1E-៧៤៤៨ ស៊េរីឆ្នាំ២០០៧ ដែលគាត់ឲ្យយកមកទុកជិះ ហេីយពេលមកផឹកកាហ្វនៅម្ដុំច្បារអំពៅ មានមិត្តភក្តិប្រុសបានខ្ចីម៉ូតូខ្លួនទៅផ្សារបន្តិច ហេីយគាត់បានឲ្យម៉ូតូនោះទៅមិត្តភក្តិខ្ចី ដោយខ្ចីលុយកាក់រាប់រយដុល្លារដែរក្រោយមកចាំបាត់ៗ ទាក់ទងតាមទូរស័ព្ទក៏មិនចូល ហេីយកន្លងផុតជាច្រេីនថ្ងៃ ក៏ប្រាប់ថៅកែថា មិត្តភក្តិខ្ញុំបានខ្ចីម៉ូតូដែលថៅកែឲ្យជិះយកទៅបាត់ហេីយ មិនដឹងយកទៅណាទេ និងទទួលខុសត្រូវសងឲ្យថៅកែកាត់ប្រាក់ខែ តែមិត្តភក្តិបានទាក់ទងតាមទូរស័ព្ទថា ម៉ូតូយកបញ្ចាំតម្លៃ១០០ដុល្លារ ក៏ប៉ុន្តែឲ្យមកជួបគាត់ តែវាមិនព្រមមក រហូតដល់មកដល់ម្សិលមិញ បានមកប្រាប់ថៅកែក្រុមហ៊ុនថា គាត់សុំឈប់ធ្វេីការហេីយ ចំណែកម៉ូតូនិងយកលុយមកសងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយឲ្យម្ដាយយកលុយមកពីស្រុក តែពេលគាត់មកធ្វេីការ ស្រាប់តែថៅកែស្រីចាប់រូបគាត់ប្រគល់ឲ្យសមត្ថកិច្ចប្ដឹងរំលោភសេចក្ដីទុកចិត្តទៅវិញ គាត់ដូចជាមិនយល់ដែរសង្ស័យថៅកែស្រីខឹងគាត់រឿងសុំឈប់ហេីយ ។

សមត្ថកិច្ចបានប្រាប់ថា ដោយមានស្រ្តីជាប្រធានក្រុមហ៊ុនបានចាប់បុរសជាបុគ្គលិកប្រគល់ឲ្យសមត្ថកិច្ច ពីបទរំលោភលេីសេចក្ដីទុកចិត្ត យកម៉ូតូទៅបញ្ចាំក្នុងតម្លៃ១០០ដុល្លារហេីយមិនលស់យកមកសងវិញ ហេីយបានសាកសួរនាំ បុរសជាបុគ្គលិកក៏បានឆ្លេីយដោះសារថា បានឲ្យមិត្តភក្តិខ្ចីយកទៅផ្សារ បែរជាយកទៅបញ្ចាំតម្លៃ១០០ដុល្លារ តាំងពីទី១៩ ខែកញ្ញា ឆ្នាំ២០១៧ តែថៅកែខឹងមិនលស់សងវិញ ត្រូវចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ក្រោយពីសាកសួរនាំធ្វេីការឃាត់ខ្លួន យោងតាមពាក្យបណ្ដឹងជាថៅកែក្រុមហ៊ុន និងបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្ត៕

RELATED ARTICLES