Friday, April 26, 2024
Homeព័ត៌មានជាតិម្នាក់មេ ២នាក់ទៀតដើរកត់ សមត្ថកិច្ចចាប់ទាំង៣

ម្នាក់មេ ២នាក់ទៀតដើរកត់ សមត្ថកិច្ចចាប់ទាំង៣

ភ្នំពេញ ៖ ស្ត្រីកត់ឆ្នោតម្នាក់ រួមនិងកូនជឹងជាអ្នកកត់២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ ឆ្មក់ចូលទៅបង្ក្រាបកាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួលផ្ទះលេខ៤អា ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីជាមេឆ្នោតឈ្មោះ កែវ សុខឿន អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤អា ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ កូនជឹងអ្នកកត់ ទី១. ឈ្មោះ ហួត ដានី ភេទស្រី អាយុ១៨ឆ្នាំមុខរបរស៊ីឈ្នួលកត់ឆ្នោតឲ្យឈ្មោះកែវ សុខឿន ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ទី២. ឈ្មោះ ភន សុភាព ភេទប្រុស អាយុ២៧ឆ្នាំ នាំមុខរបរស៊ីឈ្នួលកត់ឆ្នោតឲ្យឈ្មោះកែវ សុខឿន ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងល្បែងស៊ីសងខាងលើ (កត់ឆ្នោតយួន) កម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ ដឹកនាំដោយលោកវរៈសេនីយ៍ទោ គួក សុខហួរ អធិការរងខណ្ឌទទួលផ្នែកព្រហ្មទណ្ឌ បានចុះទៅគោលដៅខាងលើ និងបង្ក្រាបឃាត់ខ្លួនជាក់ស្តែងបានមនុស្សប្រុសស្រី០៣នាក់ ដកហូតសម្ភារៈវត្ថុតាង រួមមានក្រដាសកត់ឆ្នោតរួចមួយចំនួនធំ និងលុយមួយចំនួនផង ហើយបាននាំយកមកសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ជាមួយគ្នានេះ សមត្ថកិច្ចសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានសហការល្អជាមួយមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន (ភូមិសង្កាត់មានសុវត្ថិភាព) ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើង និងល្បែងស៊ីសង ខុសច្បាប់តែម្តង៕

RELATED ARTICLES