Saturday, April 27, 2024
Homeព័ត៌មានជាតិបុរសប្រពន្ធកូន១ រួមរ័កហើយពង្រត់ក្មេងស្រី ត្រូវឳពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចវាយខ្នោះ

បុរសប្រពន្ធកូន១ រួមរ័កហើយពង្រត់ក្មេងស្រី ត្រូវឳពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចវាយខ្នោះ

ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅបុរសម្នាក់ដែលមានប្រពន្ធកូនហើយនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទពង្រត់ក្មេងស្រីអាយុ១៤ឆ្នាំ ក្រោយពីទទួលពាក្យបណ្តឹងពីអាណាព្យាបាលខាងស្រី ។


តាមការឱ្យដឹងពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ ជាប វ៉ាត អាយុ២៦ឆ្នាំ មុខរបរជាជាងសំណង់ មានប្រពន្ធនិងកូន១ អាយុជាង២ឆ្នាំ សព្វថ្ងៃរស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានស្រុកកំណើតនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ចំណែកកុមារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ធ្វើជាកម្មករសំណង់ជាមួយឪពុកម្តាយមានអាយុ១៤ឆ្នាំ មករស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានស្រុកកំណើតនៅខេត្តព្រៃវែង ។


សមត្ថកិច្ចក៏បានឱ្យដឹងបន្ថែមថា ជនរងគ្រោះនៅក្នុងបន្ទប់ជួលជិតគ្នាជាមួយឪពុកម្តាយ និងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យ ឈានដល់ការលួចលាក់រួមរ័កជាមួយគ្នាច្រើនដងមកហើយ តាំងពីអំឡុងខែតុលា ឆ្នាំ២០១៧មកម៉្លេះ ។ លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានលួងលោមជនរងគ្រោះរត់ចេញពីផ្ទះ បំណងទៅធ្វើការនៅប្រទេសថៃ ពេលទៅដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារតែក្មេងស្ររងគ្រោះទើបមានអាយុ១៤ឆ្នាំ មិនអាចធ្វើឯកសារចូលទៅបាន ទើបនាំគ្នាត្រឡប់មកវិញ ហើយក៏ត្រូវឪពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួមតែម្តង សមត្ថកិច្ចក៏បាននាំជនសង្ស័យមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ ។


ម្តាយជនរងគ្រោះបានប្រាប់ឱ្យដឹងថា “ក្រោយពីដឹងថា កូនស្រីគាត់មានទំនាក់ទំនងស្នេហាជាមួយបុរសមានប្រពន្ធកូន គាត់បានព្យាយាមបំបែក ប៉ុន្តែមិនបែកគ្នា រហូតពង្រត់គ្នាចេញពីផ្ទះ ទើបគាត់សម្រេចចិត្តប្តឹងនគរបាលឱ្យចាត់ការតាមផ្លូវច្បាប់ ព្រោះគាត់មិនចង់ឱ្យកូនស្រីមានឈ្មោះលួចប្តីគេ ។


ចំណែកប្រពន្ធជនសង្ស័យ បានឱ្យដឹងថា “បើរឿងរ៉ាវនោះកើតឡើងហើយ នាងយល់ព្រមឱ្យប្តី យកប្រពន្ធមួយទៀតចុះ មិនហាមទេ សុំឱ្យតែឪពុកម្តាយក្មេងស្រីរងគ្រោះដកពាក្យបណ្តឹងវិញទៅ។


ទោះជាមានការយល់ព្រមលះបង់ស្វាមីឱ្យទៅនារីរងគ្រោះយ៉ាងណា ក៏ឪពុកម្តាយជនរងគ្រោះដាច់ខាតមិនព្រមទេ និងបានសុំឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
នាយការិយាល័យប្រឆាំងការជួញដូរមុស្ស និងការពារអនីតិជនខេត្ត លោក រស់ សាវិន បានប្រាប់ ថា “ករណីពង្រត់នាររងគ្រោះនេះ សមត្ថកិច្ចរបស់លោកក៏កំពុង កសាងសំណុំរឿងចោទពីបទរួមភេទជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

RELATED ARTICLES