Friday, March 29, 2024
Homeព័ត៌មានជាតិធ្លាក់ទឹកកក ព្រោះតែចឹងសោះ!!!

ធ្លាក់ទឹកកក ព្រោះតែចឹងសោះ!!!

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ដាក់ឈ្មោះខ្លាឃ្មុំទឹកកក បើកបោះពួយយ៉ាងលឿនសង្ស័យ​ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តស្រុញមួយកំណាត់មុខ សំណាងល្អដែលអ្នកបើកបររថយន្តលោតចេញពីរថយន្តទាន់ពេលវេលា​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-9347 ជាប្រភេទរថយន្តកូរ៉េមួយតោន ដឹកទឹកកក ឃ្លុបបិទជិត បានធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ សង្ស័យរថយន្តហ្វ្រាំងមិនស៊ី ហើយរថយន្តក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តស្រុញមួយកំណាត់មុខ ជ្រុះ​ទឹកកកដើមចេញពីក្នុងរថយន្តរាយប៉ាយពេញផ្លូវ ចំណែកឯក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាតវៀចបន្តិចបន្តួច។ តែសំណាងល្អដែលភ្លាមៗនោះ អ្នកបើកបររថយន្តបានបើករថយន្តលោតចេញទាន់ពេលវេលា ហើយបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES