Thursday, April 25, 2024
Homeតារាខ្មែរអេដា ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយជិះស្គីរអិលដួលបោកក្បាលលើភ្នំទឹកកក

អេដា ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយជិះស្គីរអិលដួលបោកក្បាលលើភ្នំទឹកកក

រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រី Original Song កញ្ញាក្រូច ចរិយា ហៅអេដា បានរងរបួសបោកក្បាលនៅលើភ្នំទឹកកក្នុងប្រទេសអាល្លឺម៉ង់ ក្នុងពេលដែលនាងធ្វើដំណើរកម្សាន្តចុងឆ្នាំជាមួយគូស្នេហ៍ លោកអាល់ លេនតាន (Al Len Tan)។

ប្រភពពីអ្នកគ្រប់គ្រងPage ADDA ANGEL MUSIC របស់តារាចម្រៀងអេដា បានប្រាប់ឲ្យដឹងថា “នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ថា អេដា បានរអិលជើងធ្លាក់ ពេលកំពុងលេងស្គីលើភ្នំទឹកកក នៅប្រទេសអាល្លឺម៉ង់។ ពេលនេះ បានបញ្ជូនទៅកាន់មន្ទីរពេទ្យជិតបំផុត ដើម្បីពិនិត្យ ព្រោះមានការប៉ះទង្គិចក្បាល”។

គួរបញ្ជាក់ថា កញ្ញា អេដា មានគម្រោងធ្វើដំណើរកម្សាន្តនាដំណាច់ឆ្នាំ២០១៧ ឆ្លងឆ្នាំ២០១៨ នេះ មានចំនួន ៨ប្រទេស គឺទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី១៦-២២ ខែធ្នូ ឆ្នាំ២០១៧, ទីក្រុងមូនីក ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៣-២៩ ខែធ្នូ ឆ្នាំ២០១៧, ទីក្រុងឡូសអេនជឺលេស សហរដ្ឋអាមេរិក ថ្ងៃទី៣-៧ ខែមករា ឆ្នាំ២០១៨, ទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ថ្ងៃទី៨-១២ ខែមករា ឆ្នាំ២០១៨ , រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០១៨ , ទីក្រុងបុសស្តុន សហរដ្ឋអាមេរិក ថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០១៨ ប្រទេសសិង្ហបុរី ថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០១៨ និងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៣០-២ ខែកុម្ភៈ ឆ្នាំ២០១៨ ៕

RELATED ARTICLES