Thursday, April 25, 2024
Homeតារាខ្មែរគង់ ចាន់ស្រីមុំ ពពោះ១១សប្តាហ៍ ស្វាមីកាន់តែស្រលាញ់១ទ្វេជា១០

គង់ ចាន់ស្រីមុំ ពពោះ១១សប្តាហ៍ ស្វាមីកាន់តែស្រលាញ់១ទ្វេជា១០

ភ្នំពេញ ៖ ក្រោយពីរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាង១ឆ្នាំរួចមក ទីបំផុត ក្តីស្រមៃនិងការទន្ទឹងរង់ចាំរបស់គូស្វាមីភរិយាតារាដែលកំពុងជោគជ័យក្នុងមុខជំនួញ គឺអ្នកនាងគង់ ចាន់ស្រីមុំ និងលោកគឹម សីហា បានឈានដល់ការពិតច្បាស់លាស់ហើយ ដោយគង់ ចាន់ស្រីមុំ ចាប់ផ្តើមពពោះកូនក្នុងផ្ទៃចំនួន១១សប្តាហ៍ហើយ ដែលនេះគឺជាកាដូធំបំផុតក្នុងជីវិត ដែលប្តីប្រពន្ធមួយគូនេះប៉ងប្រាថ្នា។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាងគង់ ចាន់ស្រីមុំ ដែលមានឈ្មោះ Kong Chansreymom កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីការថ្លឹងទំងន់របស់ខ្លួន ព្រមទាំងបានបង្ហោះសារភ្ជាប់មកជាមួយថា “អាមុំអើយ អាមុំ
លើកមុនទើបតែជិត៥០គីឡូទេ លើកនេះ ៥០,២គីឡូទៀត សុំពេលត្រឹមតែបីថ្ងៃទេ នឹងត្រឡប់ទៅត្រឹម៤៨គីឡូវិញហើយ បើនៅតែបែបនេះអាចខ្យល់បាន បញ្ជាក់ទម្ងន់បាន១១សប្តាហ៍ហើយ…”។

 

គួរបញ្ជាក់ថា ចាប់តាំងពីទទួលសញ្ញា និងដឹងថា ភរិយាកំពុងពពោះកូនដំបូង គេសង្កេតឃើញថា លោកគឹម សីហា ហាក់កាន់តែស្រលាញ់ភរិយារបស់ខ្លួន១ទ្វេជា១០ តាមរយៈការបន្ថែមការយកចិត្តយកថ្លើម មើលថែមិនឱ្យខ្វះចន្លោះសោះឡើយ ជាពិសេសគឺការហូបចុកសម្រាប់ភរិយា ដើម្បីផ្តល់ទៅឱ្យទារកក្នុងផ្ទៃបានរីកលូតលាស់កាន់ល្អ និងរឹងមាំខ្លាំងឡើង។​ ព្រោះតែការយកចិត្តទុកដាក់ ថែបំប៉នពីស្វាមីខ្លាំងពេកនេះហើយ ទើបជាមូលហេតុដែលធ្វើឱ្យអ្នកនាងគង់ ចាន់ស្រីមុំ ហាក់កើនគីឡូយ៉ាងឆាប់រហ័ស ដែលកត្តានេះកំពុងធ្វើឱ្យសាមីខ្លួន គង់ ចាន់ស្រីមុំ កំពុងរិះរកវិធីកុំឱ្យទំងន់របស់ខ្លួនថយចុះវិញ ឬកុំឱ្យហក់ឡើងខ្លាំងពេក បើទោះជានាងដឹងច្បាស់ថា ការឡើងគីឡូ គឺជាការវិវឌ្ឍន៍ធម្មតា សម្រាប់ស្ត្រីមានផ្ទៃពោះក្តី៕

RELATED ARTICLES