Thursday, April 25, 2024
Homeតារាខ្មែររ៉ូបរបស់លី ម៉ារីណា ធ្វើឲ្យអ្នកចូលរួមមង្គលការសុគន្ធ និសា លួចសរសើរមិនដាច់ពីមាត់

រ៉ូបរបស់លី ម៉ារីណា ធ្វើឲ្យអ្នកចូលរួមមង្គលការសុគន្ធ និសា លួចសរសើរមិនដាច់ពីមាត់

នៅក្នុងពិធីមង្គលការរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ធ នីសា ដែលជប់លៀងពិសាភោជនីយអាហារនៅសណ្ឋាគារសូហ្វីតែល លំដា​ប់ផ្កាយ៥ កាលពីថ្ងៃទី០១ ខែធ្នូ ដែលមានតារាសិល្បៈល្បីៗចូលរួមយ៉ាងច្រើនកុះករនោះ តារាកូនមួយ អ្នកនាងលី ម៉ារីណា បានស្លៀកពាក់សិចស៊ី បង្ហាញសាច់ខ្នងសខ្ចីយ៉ាងទាក់ទាញ ដែលធ្វើឲ្យភ្ញៀវកិត្តិយសជាច្រើនលួចសរសើរមិនដាច់ពីមាត់។

បើទោះបីអ្នកនាងលី ម៉ារីណា មានកូនប្រុសម្នាក់វ័យជាង២ខួបទៅហើយក្ដី ប៉ុន្តែសម្រស់របស់អ្នកនាងនៅតែមានមន្តស្នេហ៍ទាក់ទាញមិនចាញ់តារាក្រមុំៗមួយចំនួន។ ជាក់ស្ដែងការបង្ហាញវត្តមានលើកចុងក្រោយនៅក្នុងពិធីមង្គលការរបស់សុគន្ធ នីសា ជាមួយលោកចៅ សម្បត្តិ អាណិកជនអាមេរិក អ្នកនាងលី ម៉ារីណា បានធ្វើឲ្យភ្ញៀវកិត្តិសយខ្ទង់រាប់រយនាក់ចាប់អារម្មណ៍ចោលក្រសែភ្នែកគយគន់សម្រស់របស់អ្នកនាង ដោយមិនជិនណាយ ខណៈដែលអ្នកនាងគ្រងឈុតរូបពណ៌ខ្មៅ រំលេចសម្រស់ដើមទ្រូងដ៏ទ្រលុកទ្រលុន និងសិចស៊ីបង្ហាញសាច់ខ្នងសខ្ចីដូចអន្លក់ខែវស្សា។ ភ្ញៀវកិត្តិយសទាំងក្នុងនឹងក្រៅសិល្បៈសុទ្ធតែចាប់អារម្មណ៍ចំពោះវត្តមានរបស់អ្នកនាងលី ម៉ារីណា ដែលមានសម្រស់លេចធ្លោមិនចាញ់តារានៅលីវមួយចំនួន។

យ៉ាងណា ការបង្ហាញវត្តមាននៅក្នុងមង្គលការរបស់សុគន្ធ នីសា ជាមួយនឹងសម្រស់សិចស៊ីលេចធ្លោនោះ អ្នកនាងលី ម៉ារីណា ក៏បានបណ្ដើរប្ដីលោកសាត ចាន់ថន ឲ្យត្រសងផងដែរ។

តាមដំណឹងថា ក្រោយពេលទទួលបានចំណងដៃកូនប្រុសម្នាក់ ហើយរូបសម្រស់របស់អ្នកនាងលី ម៉ារីណា នៅតែមានភាពទាក់ទាញ ព្រមទាំងវិលមកប្រឡូកសិល្បៈជាថ្មី និងល្បីមានមន្ត្រីធំតាមក្រវែលសុំស្នេហ៍ផងនោះ លោកសាត ចាន់ថន តែងតែតាមឃ្វាលភរិយាស្ទើរគ្រប់ជំហាន ខណៈដែលអ្នកខ្លះថា លោកចាន់ថន ខ្លាចបុរសៗអ្នកមាន និងមានបុណ្យស័ក្ដិខ្ពង់ខ្ពស់បោះនុយធំថ្ពក់បេះដូងលី ម៉ារីណា ទៅបាត់។

យ៉ាងណា តារាកូនមួយសាច់សខ្ចីដូចពងមាន់បករូបនេះ ធ្លាប់អះអាងថា អ្នកនាងមិនខ្វល់ពីពួកកន្លង់ទ្រព្យស្ដុកតាមស្នេហ៍អ្នកនាងនោះទេ ត្បិតអីអ្នកនាងមានកូននិងស្វាមី សំណព្វចិត្តរួចទៅហើយ ពោលគឺឥទ្ធិពលទឹកប្រាក់មិនអាចបំបែកស្នេហារបស់អ្នកនាងបានទេ៕

RELATED ARTICLES