Wednesday, April 24, 2024
Homeតារាខ្មែរសី មានុ​ ប្រកាសវិលវិញក្រោយល្បីផ្ទុះជម្លោះជាមួយបញ្ញា សិទ្ធិ

សី មានុ​ ប្រកាសវិលវិញក្រោយល្បីផ្ទុះជម្លោះជាមួយបញ្ញា សិទ្ធិ

តារាចម្រៀងលោកសី មានុ បានបាត់វត្តមានពីក្រុមចម្រៀងSB Boy band មួយរយៈមកហើយបន្ទាប់ពីល្បីថា បានផ្ទុះជម្លោះជាមួយតារាចម្រៀងរួមក្រុមលោកបញ្ញា សិទ្ធិ ។យ៉ាងណាមានុ បានចេញមុខបដិសេធជម្លោះជាមួយបញ្ញា សិទ្ធិ ខណៈដែលអះអាងថា លោកត្រៀមវិលមកប្រឡូកនៅក្នុងពិភពសិល្បៈជាថ្មីក្នុងពេលឆាប់ៗនេះ។

លោកសី មានុ ជាអតីតហ្វ្រេស៊ីបយឆ្នាំ២០១៦ ដែលជាប់ក្នុងចំណោម១០នាក់ចុងក្រោយហើយបន្ទាប់មកក៏បានក្លាលជាតារាចម្រៀងរួមក្រុមជាមួយលោកបញ្ញា សិទ្ធិ ក្នុងក្រុមBS Boy band ដែលមានសមាជិក៣។មានុ ទាញបានភាពលេចធ្លោគួរសមតាមរយៈបទចម្រៀងOriginal song មួយចំនួននៅក្នុងក្រុមBS Boy band។ ប៉ុន្តែមួយរយៈមុននេះមានដំណឹងថា លោកបានផ្ទុះជម្លោះជាមួយលោកបញ្ញា សិទ្ធិ រហូតដកខ្លួនចេញពីក្រុមខណៈដែលបញ្ហា សិទ្ធិ ក៏បានជ្រើសរើសសមាជិកថី្មជំនួសមានុ។ក្រោយពេលល្បីផ្ទុះជម្លោះជាមួយបញ្ញា សិទ្ធិ មានុ ក៏បានបាត់មុខពីពិភពសិល្បៈផងដែរ។

យ៉ាងណានៅក្នុងជំនួបផ្ទាល់ក្នុងពិធីសម្ភោធក្លឹប«2ND»កាលពីថ្ងៃទី២២ ធ្នូ កន្លងទៅនេះលោកមានុ បានថ្លៃងឲ្យដឹងថា លោកដកខ្លួនថយពីសិល្បៈមួយរយៈកន្លងមកនេះពុំមែនដោយសារតែមានជម្លោះជាមួយលោកបញ្ញា សិទ្ធិ នោះទេគឺលោកផ្អាកពីសិល្បៈដោយសារតែក្រុមគ្រួសារចង់ឲ្យលោកសិក្សាបន្តផ្នែកបរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរឆ្នាំទី៤។ពោលគឺលោកចាកចេញពីក្រុមSB Boy band ពុំមានបញ្ហាជម្លោះជាបញ្ញា សិទ្ធិ ដូចការលេចឮនោះទេខណៈដែលលោកនិងបញ្ញា សិទ្ធិ នៅតែរាប់អានគ្នាជាធម្មតា។

តារារូបសង្ហាវ័យ២៣ឆ្នាំ រូបនេះបានឲ្យដឹងដែរថា លោកកំពុងត្រៀមចូលប្រឡូកនៅក្នុងពិភពសិល្បៈជាថ្មីនៅអំឡុងខែមករា ដើមឆ្នាំ២០១៨ ខាងមុខនេះដែលគ្រោងថតភាពយន្តភាគឲ្យស្ថានីយទូរទស្សន៍១ខណៈដែលលោករំពឹងថា លោកនឹងទាញបានប្រជាប្រិយភាពលេចធ្លោ។ត្បិតអី លោកមានសមត្ថភាពទាំងផ្នែកសម្ដែងនិងមានទឹកដមសំឡេងក្រអួនក្រអៅផងដែរ។

មានុ បានឲ្យដឹងដែរថា ការប្រឡូកសិល្បៈមួយប្រាវកន្លងមកលោកមានស្នាដៃជាច្រើនដែលមានទាំងបទចម្រៀងOriginal song មួយចំនួននៅក្នុងក្រុមBS Boy band ថតភាយន្តរឿង«នរណាCome bake?»និងមានស្នាដៃថតស្ពតមួយចំនួនដូចជាស្ពត Cell card ស្ពតស្រាបៀABC និងថតឈុតខារ៉ាអូខេជាដើម។

តារាដែលមានស្រុកកំណើតនៅក្រុងតាខ្មៅរូបនេះអះអាងថា លោកនឹងប្រឡូកសិល្បៈស៊ប់ដោយគ្មានគម្រោងរត់ចោលជាលើកទី២នោះទេត្បិតអីលោកស្រលាញ់វិស័យសិល្បៈខ្លាំងណាស់គឺចង់កសាងភាពល្បីល្បាញក្នុងវិស័យនេះជាមួយក្ដីរំពឹងថា ទីផ្សារសិល្បៈរបស់នឹងស្ទុះឡើងនៅក្រោយពេលប្រកាសជំហរចូលលេងពេញទំហឹងជាថ្មី៕

 

RELATED ARTICLES