Thursday, March 28, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា មិនទាន់ហ៊ានបណ្តើេរសង្សារថ្មីចំហមុខ

ឱក សុគន្ធកញ្ញា មិនទាន់ហ៊ានបណ្តើេរសង្សារថ្មីចំហមុខ

ឱក សុគន្ធកញ្ញា កំពុងល្បីរឿងស្នេហា និងអាជីពចម្រៀងស្មើគ្នានៅចុងឆ្នាំ២០១៧នេះ ថែមទាំងមានគម្រោងលាភាពក្រមុំ ដឹកដៃគូដណ្តឹង លោកអ៊ឹង សុខលី ប្អូនលោកថៅកែហង្សមាស អ៊ឹង ឆៃងួន ចូលរោងការនៅឆ្នាំ២០១៨ នេះទៀតផង។ តែយ៉ាងណា នៅក្នុងកម្មវិធីមង្គលការសុគន្ធ និសា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សុគន្ធកញ្ញា មិនហ៊ានបណ្តើរសង្សារថ្មី លោកសុខលី ជាចំហដូចគូស្នេហ៍តារាល្បីដទៃទៀតឡើយ…។

ឱក សុគន្ធកញ្ញា បានលេចមុខទៅចូលរួមកម្មវិធីមង្គលការសុគន្ធ និសា ទាំងកម្មវិធីកួចចងដៃ និងជប់លៀង ដែលធ្វើឱ្យភ្ញៀវ និងអ្នកសិល្បៈរួមអាជីពជាច្រើន បានចាប់អារម្មណ៍តារាល្បីរបស់ហង្សមាស រូបនេះជាខ្លាំង ថែមទាំងមានការសុំថតរូបជុំវិញរកតែនាងរើខ្លួនមិនចង់រួចឡើយ។ ប៉ុន្តែ ក្រុមអ្នកសារព័ត៌មានដែលរង់ចាំប្រមាញ់រូបភាពឱក សុគន្ធកញ្ញា និងសង្សារថ្មីរបស់នាង លោកអ៊ឹង សុខលី បណ្តើរគ្នា មានការខកចិត្តខ្លាំង ព្រោះតែសុគន្ធកញ្ញា មិនបាននាំគូស្នេហ៍ថ្មីទៅចូលរួមដោយកៀកកើយគ្នាជាចំហ ដូចមាស សុខសោភា និងស្វាមី លោកអ៊ឹត រ៉ាដា នោះឡើយ គឺអ្នកចម្រៀងល្បីរូបនេះទៅតែម្នាក់ឯង ហើយនាងនៅតែបង្ហាញកាយវិការបែបរួសរាយរាក់ទាក់ដូចមុនជាមួយអ្នកកាសែត បើទោះជាសារព័ត៌មានជាច្រើនបានចុះផ្សាយពីរឿងស្នេហានាងជាមួយលោកសុខលី ផ្អើលពេញផ្ទៃប្រទេសក្តី។

អ្នករាំអមឱក សុគន្ធកញ្ញា ម្នាក់ ដែលលេចមុខក្នុងកម្មវិធីមង្គលការរបស់សុគន្ធ និសា នោះដែរ បានថ្លែងថា ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី សុទ្ធតែមានការរវល់រៀងៗខ្លួន ហេតុនេះហើយ មិនអាចណាត់គ្នាមកញ៉ាំការជាមួយគ្នាបានទេ ម៉្យាងទៀតនៅថ្ងៃនោះ ហង្សមាស មានការផ្សាយផ្ទាល់ពីការប្រគំតន្ត្រីនៅតាមខេត្ត ហើយលោកសុខលី គ្រប់គ្រងបុគ្គលិករាប់រយនាក់ អីចឹងមានពេលឯណា មកបណ្តើរគ្នាទៅ?

អ្នករាំអមសុគន្ធកញ្ញា រូបនោះបន្ថែមថា “តាមពិតរឿងស្នេហាឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី នោះ គេមិនខ្លាចក្នុងការបង្ហាញជាចំហទេ ព្រោះថា ទាំងសងខាងសុទ្ធតែនៅលីវដូចគ្នា មានអីខុស? ប៉ុន្តែ កន្លងមក តាមខ្ញុំដឹង គេមិនចង់ឱ្យសារព័ត៌មានចុះផ្សាយទេ ព្រោះកុំឱ្យអ្នកខ្លះថា សុគន្ធកញ្ញា ល្បីដោយសារខ្សែមានខ្នងបង្អែកអី អីចឹងបានជាគេលាក់ហ្នឹង។ តាមពិត រឿងស្នេហាផ្សេង ការងារផ្សឹង ហើយដូចដឹងហើយថា សុគន្ធកញ្ញា ល្បីដោយសមត្ថភាពរបស់គាត់ទេ គ្មានការជ្រោមជ្រែងពីបងលី ទេ ព្រោះបងលី គាត់ជាប់ធ្វើការទូរទស្សន៍ហ្នឹង មាននៅផលិតកម្មឯណា?”។

ឱក សុគន្ធកញ្ញា ហាក់មានឥទ្ធិពលខ្លាំងជាងមុន តាំងពីបែកធ្លាយរឿងស្នេហាជាមួយប្អូនថៅកែហង្សមាស មក ដោយតារាមួយចំនួនដែលកន្លងមក តែងចង់តវ៉ាថា ហេតុអីបានជាសុគន្ធកញ្ញា មានបទល្បីៗច្រៀងរហូត ចំណែកខ្លួនគ្មានបទល្អច្រៀងនឹងគេនោះ ពួកគេបែរជាស្ងាត់មាត់ទៅវិញ ព្រោះអ្នកខ្លះបានហៅសុគន្ធកញ្ញា ក្រោយខ្នងថា ប្អូនថ្លៃមេៗទៀតផង បន្ទាប់ពីលេចឮដំណឹងថា សុគន្ធកញ្ញា និងលោកសុខលី បានភ្ជាប់ពាក្យជាមួយគ្នាស្ងាត់ៗ កាលពីដើមឆ្នាំ២០១៧ ហើយពេលនេះ ពួកគេបានទិញវីឡាទ្រនំស្នេហ៍ចូលគ្នា មានតម្លៃ២៤ម៉ឺនដុល្លារផងដែរ។ អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺឱក សុគន្ធកញ្ញា បានធ្លោយមាត់ប្រកាសចូលរោងការ នៅឆ្នាំ២០១៨នេះហើយ ព្រោះមិនចង់យកប្តីអាយុលើសពី៣១ឆ្នាំទេ តែនាងមិនប្រាប់ថា កូនកំលោះរបស់នាងជាអ្នកណាឡើយ តែគ្រប់គ្នាដឹងថា គឺគ្មានអ្នកណាក្រៅពីលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នោះឡើយ។

ឱក សុគន្ធកញ្ញា ហាក់ត្រូវប៉ាន់ខ្លាំងរយៈពេល៧ឆ្នាំចុងក្រោយនេះ ដោយក្នុង១ឆ្នាំៗ អាចរកប្រាក់ចំណូលបានមិនក្រោម៣០ម៉ឺនដុល្លារឡើយ ព្រោះតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារ ហេតុនេះហើយ បានជាសុគន្ធកញ្ញា ស្ថិតក្នុងចំណោមតារាស្រីជួរមុខគេ ដែលអាចរកប្រាក់បានច្រើនជាងគេប្រចាំប្រទេស គឺក្នុង១ខែ លើសពី៣ម៉ឺនដុល្លារ។ ប៉ុន្តែ ទោះជាត្រូវប៉ាន់ខ្លាំងយ៉ាងណាក្តី ក៏សុគន្ធកញ្ញា ហាក់ចង់បញ្ចប់ភាពនៅលីវនៅឆ្នាំក្រោយនេះដែរ ដោយមិនខ្លាចធ្លាក់កូដឡើយ ដែលការតាំងចិត្តរបស់សុគន្ធកញ្ញា នៅពេលនេះ គឺបណ្តាលមកពីសុគន្ធ និសា ហ៊ានចូលរោងការនេះតែម្តង ព្រោះសូម្បីតែមាស សុខសោភា ក៏ប្តូរចិត្តពីការខ្លាចរោងការ មកចង់គ្រងឈុតមង្គលការដូចនិសា ដែរ។ ប៉ុន្តែ អ្នកនៅក្នុងចង្កោមអ្នកសិល្បៈបានលើកឡើងថា ចំណុចដែលធ្វើឱ្យសុគន្ធកញ្ញា ប្រកាសមង្គលការនៅឆ្នាំ២០១៨ បែបតក់ក្រហល់យ៉ាងនេះ គឺគ្មានអ្វីក្រៅពីតារារូបនេះខ្លាចចំណងស្នេហ៍មានការប្រែប្រួលនោះឡើយ ព្រោះតាមព័ត៌មានថា លោកសុខលី ធ្លាប់មានសង្សារជាតារាស្រីស្អាតៗក្នុងសិល្បៈច្រើន មិនក្រោម៥នាក់ឡើយ មុនមកភ្ជាប់ស្នេហ៍ជាមួយសុគន្ធកញ្ញា នេះ តែបានប្រេះឆាអស់ អីចឹងហើយបើពន្យារពេលរៀបការនោះ គឺអ្វីៗអាចផ្លាស់ប្តូរក៏ថាបាន ព្រោះក្រុមគ្រួសារលោកឧកញ៉ាអ៊ឹង ឆៃងួន គ្មានអ្នកណាម្នាក់ដែលយកប្រពន្ធជាតារាសិល្បៈឡើយ។

ទោះជាយ៉ាងណា ចំណងស្នេហ៍សុគន្ធកញ្ញា និងលោកសុខលី ត្រូវបានអ្នកសិល្បៈជាច្រើនបានសាទរ ព្រោះថា សុគន្ធកញ្ញា ជាអ្នកចម្រៀងល្បីខ្លាំងនាពេលបច្ចុប្បន្ន ហើយលោកសុខលី គឺជាអ្នកគ្រប់គ្រងដឹកនាំផលិតកម្មវិធីរបស់ប៉ុស្តិ៍ហង្សមាស ដ៏លេចធ្លោម្នាក់ អីចឹងអ្នកទាំង២ ពិតជាសមគ្នាខ្លាំងណាស់ ហើយស្នេហានេះមិនមែនជាការដោះដូរអ្វីមួយឡើយ គឺបេះដូងនិងបេះដូង ហើយពេលនេះក្រុមគ្រួសារទាំងសងខាងបានដឹងឮអស់ទៅហើយ។

ឱក សុគន្ធកញ្ញា នឹងធ្វើឱ្យមាស សុខសោភា រត់តាមនាងជាមិនខាន ប្រសិនបើតារារូបនេះប្រាកដជាចូលរោងការនៅឆ្នាំ២០១៨ ជាមួយលោកអ៊ឹង សុខលី មែន ហើយបើទោះជាអ្នកចម្រៀងល្បីឈ្មោះរូបនេះ បោះបង់ងារ “ជំទាវ” ចោល ដោយទាត់ស្នេហ៍មន្ត្រីធំៗជាបន្តបន្ទាប់ក្តី តែសុគន្ធកញ្ញា នឹងក្លាយជាប្អូនថ្លៃលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាគ្រួសារអ្នកជំនួញល្បីឈ្មោះ ហើយគេជឿថា មង្គលការសុគន្ធកញ្ញា ច្បាស់ជាអស្ចារ្យជាងសុគន្ធ និសា ជាមិនខានឡើយ ខណៈដែលពេលនេះ អតីតសង្សារសុគន្ធកញ្ញា គឺលោករ៉េតធី ដូណា គ្មានអ្វីថ្លាថ្លែងទេ បន្ទាប់ពីដឹងថា សុគន្ធកញ្ញា ទៅភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអ៊ឹង សុខលី ដែលជាមិត្តភក្តិរបស់លោកនោះ៕

RELATED ARTICLES