Friday, April 19, 2024
Homeតារាខ្មែរពេជ្រ សូលីកា ពេលនេះជិះឡានតម្លៃជាង១១មុឺនដុល្លារ ហុឺហាអស់ទាស់

ពេជ្រ សូលីកា ពេលនេះជិះឡានតម្លៃជាង១១មុឺនដុល្លារ ហុឺហាអស់ទាស់

ពេជ្រ សូលីកា ដែលជាប់ទ្រុងស្នេហ៍លោកផ្កាយ២ ជាង៥ឆ្នាំនោះ មុននេះលេចឮថា នាងសល់តែសំបកខ្លួន ក្រោយពេលផ្តាច់ស្នេហ៍បុរសដ៏មានអំណាច ចាយលុយដូចក្រដាសនោះ ដោយលោកធំនោះ បានដកហូតឡានទំនើប វីឡា និងគ្រឿងអលង្ការអស់ពីខ្លួន។ ប៉ុន្តែ ពេលនេះ ពេជ្រ សូលីកា មិនដូចមុនទៀតឡើយ ព្រោះនាងបានបោះទុនរាប់ម៉ឺនដុល្លារ បើកហាងបាយ “អូនអ៊ូក” ហើយថែមទាំងហ៊ឺហាជិះរថយន្តទំនើប Range Rover ស៊េរីឆ្នាំ២០១៦ តម្លៃជាង២០ម៉ឺនដុល្លារទៀតផង ទើបធ្វើឱ្យមានការសង្ស័យថា សូលីកា មានគូស្នេហ៍ថ្មី ដែលមានទ្រព្យច្រើនជាងលោកធំផ្កាយ២ទៅទៀត…។

ពេជ្រ សូលីកា បានចេញមុខមកវិញ តាមរយៈបទចម្រៀងថ្មីរបស់ខ្លួន ដែលចេញដោយគ្មានផលិតកម្មទេ គឺមានការផ្សព្វផ្សាយតាម youtube គឺបទ “ដឹងថាគេមិនស្រលាញ់ នៅតែរង់ចាំ” ដែល នេះគឺជាបទទី2 បន្ទាប់ពីខែមុន នាងបានចេញបទ “លាក់បាំង” ចាប់ដៃឆ្លងឆ្លើយជាមួយនីកូ។ ការចេញមកស្តារមុខសាជាថ្មីរបស់ពេជ្រ សូលីកា នៅពេលនេះ គឺក្រោយពេលដែលនាងបានលាក់មុខជាង5ឆ្នាំ ដោយមុននេះមានព័ត៌មានថា ស្រីស្អាតរូបនេះជាប់ក្នុងទ្រុងស្នេហ៍ លោកធំផ្កាយ2 ដ៏ល្បីឈ្មោះម្នាក់ ដែលសម្ងំសោយសុខនៅវីឡាប្រណីត ជិតវិទ្យាល័យឥន្ទ្រទេវី ហើយលោកផ្កាយ2នោះ មិនអនុញ្ញាតឱ្យនាងលេងសិល្បៈជាដាច់ខាត។

ប៉ុន្តែការចែកផ្លូវគ្នា កាលពីឆ្នាំ2015 រវាងពេជ្រ សូលីកា និងលោកធំនោះ បើទោះជាមានប្រភពថា ស្រីស្អាតរូបនេះបានបាត់បង់ភាពហ៊ឺហាទាំងស្រុង ព្រោះគ្មានអង្គរក្សការពារឆ្វេងស្តាំដូចមុន និងបាត់បង់រថយន្តទំនើប Lexus Ls460 តម្លៃ11ម៉ឺនដុល្លារក្តី តែពេលនេះ សូលីកា ដែលមានព័ត៌មានថា បានភ្ជាប់ស្នេហ៍ថ្មីភ្លាមៗ ក្រោយរើខ្លួនរួចចេញពីទ្រុងស្នេហ៍នោះ ពេលនេះនាងបែរជាមានសិទ្ធិសេរីភាពពេញលេញក្នុងការច្រៀងថតសម្តែងបទចម្រៀងរបស់ខ្លួនដូចពីមុនឡើងវិញ។ តារាសិល្បៈជាច្រើនបានស្វាគមន៍ពេជ្រ សូលីកា នៅពេលនេះថា នាងមានសិទ្ធិពេញលេញវិញហើយ និងតាមរយៈរូបសម្រស់នៅតែស្រស់ស្អាតនោះ សូលីកា គេជឿថា នាងនៅតែអាចស្តារមុខមាត់ឡើងវិញជាមិនខាន ប្រសិនបើមានបទចម្រៀងចេញទៀងទាត់នោះ។

ពេជ្រ សូលីកា ដែលផ្តាច់និស្ស័យស្នេហ៍លោកធំផ្កាយ2 ព្រោះតែមានប្រភពថា នាងតូចចិត្ត ព្រោះបានត្រឹមធ្វើជាកំណាន់ចិត្តលេខរៀងទី6នោះ ពេលនេះស្រីស្អាតរូបនេះ មានព្រលឹងជាងមុន ទើបគេបង្អាប់នាងថា បាត់5ឆ្នាំ បែកសាច់ទ្រលុកទ្រលន់។ ប៉ុន្តែ សូលីកា ដែលត្រូវតារារៀមច្បងមួយចំនួនចោទថា នាងជាអ្នកចម្រៀងវាយប្ញកឆ្មើងឆ្មៃ និងមិនសូវគោរពតារាជើងចាស់ៗនោះ ពេលនេះ នាងបានក្លាយទៅជាតារាចម្រៀងម្នាក់ដែលមានទ្រព្យមិនចាញ់ទេព បូព្រឹក្ស, បេប៊ី, មាន សូនីតា, នៅ សុនិតា ឡើយ។

ប្រភពបានឱ្យដឹងថា ពេលនេះពេជ្រ សូលីកា មានវីឡាដ៏ប្រណីតតម្លៃរាប់សិបម៉ឺនដុល្លារ ហើយថែមទាំងជិះរថយន្តទំនើប Range Rover 2016 តម្លៃជាង20ម៉ឺនដុល្លារថែមទៀតផង ដែលតារាមួយចំនួនដែលកំពុងតែប្រឡូកសិល្បៈជោកជាំនេះ មិនអាចប្រជែងជាមួយនាងឡើយ។ នៅពេលសួរមិត្តភក្តិដ៏ជិតស្និទ្ធជាមួយពេជ្រ សូលីកា ថា តើប្រុសណាជាធនាគារនៅក្រោយខ្នងសូលីកា? ពួកគេបែរជានិយាយបែបលាក់លៀមថា “គ្រាន់តែដឹងថា ជាអ្នកធំដែលមានទ្រព្យមិនចាញ់លោកផ្កាយ2 ទៅបានហើយ…។ មិត្តភក្តិសូលីកា បានបង្ហើបឱ្យដឹងដែរថា ទោះជាសង្សារថ្មីរបស់តារាចម្រៀងរូបនេះ មិនបានរារាំងនាងមិនឱ្យលេងសិល្បៈដូចមុនក្តី តែបុរសនោះមិនចង់ឱ្យសូលីកា ទៅចូលរួមកម្មវិធីរបស់មិត្តភក្តិនាង ដែលធ្លាប់រាប់អានគ្នាពីមុននោះឡើយ ហេតុនេះហើយបានជាតារាធ្លាប់ជិតដិតនាងពីមុន ហៅឱ្យចូលរួមកម្មវិធី តែសូលីកា មិនដែលឃើញទៅឡើយ៕

RELATED ARTICLES