Saturday, April 27, 2024
Homeតារាខ្មែរព្រះកាយច័ន្ទ បង្ហាញសាច់ខ្នង ផ្អើលប្រុសៗ ក្នុងកម្មវិធីជប់លៀងយប់មិញ

ព្រះកាយច័ន្ទ បង្ហាញសាច់ខ្នង ផ្អើលប្រុសៗ ក្នុងកម្មវិធីជប់លៀងយប់មិញ

នៅក្នុងកម្មវិធីជប់លៀងរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ តារាសម្តែងជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញវត្តមានកញ្ញាព្រះកាយច័ន្ទ ចូលរួម ដោយនាងបានស្លៀកសម្លៀកបំពាក់សិចសុីបញ្ចេញសាច់ខ្នងសឹងតែទាំងអស់ ធ្វើឲ្យតារាប្រុសស្រីក្មេងចាស់ចោលភ្នែកមើលនាងមិនដាក់ភ្នែក។

ក្នុងឈុតខោប៉ារ៉ា និងពាក់អាវវៀលក្លៀកស្ដើង ដែលនៅពីខាងក្រោយចំហឲ្យឃើញសាច់ខ្នងទាំងអស់ ដែលធ្វើឲ្យភ្ញៀវទាំងអស់ដែលចូលរួមមានការព្រឺព្រួចខ្លះៗនោះ អ្នកសារព័ត៌មានជាច្រើនបានចាប់អារម្មណ៍ខ្លាំង និងបានតាមប្រមាញ់រូបភាពតួឯកស្រី ក្នុងរឿង ”ទណ្ឌកម្មស្នេហ៍” តែព្រះកាយច័ន្ទ ប្រាប់ថា នោះគ្រាន់តែជាការតុបតែងខ្លួន ដើម្បីកុំឲ្យដដែល គឺចង់ឲ្យប្លែកប៉ុណ្ណោះ នាងគ្មានបំណងធ្វើឲ្យអ្នកណាក្ដៅខ្លួនឡើយ ៕

RELATED ARTICLES