Friday, April 26, 2024
Homeតារាខ្មែរVj រស្មី បន្ថែមភាពរីករាយដល់អ្នកឈ្នះរង្វាន់រថយន្ដដឹកទំនិញ

Vj រស្មី បន្ថែមភាពរីករាយដល់អ្នកឈ្នះរង្វាន់រថយន្ដដឹកទំនិញ

​ក្រៅពីអ្នកនាងខៀវ សានសាណា និង Vj ណាណា នោះ កញ្ញាអ៊ុច ច័ន្ទរស្មី ហៅ Vj រស្មី ក៏មានមុខញឹកញាប់ក្នុងកម្មវិធីរបស់ក្រុមហ៊ុន CBL ដែរ ហើយពិធីការិនីតូចច្រឡឹងរូបនេះថែមទាំងត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន CBL សរសើរថា នាងមានភាពរួសរាយរាក់ទាក់ទៀតផង។ ជាក់ស្ដែង ដូចជាកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ Vj រស្មី លេចមុខនៅក្រុមហ៊ុន CBL ក្នុងកម្មវិធីប្រគល់រង្វាន់ផ្ដាច់ព្រ័ត្រ ជូនអ្នកណែនាំរោងការ ដែលបានណែនាំរោងការច្រើនជាងគេនោះ កញ្ញារស្មី បានបន្ថែមភាពរីករាយដល់អ្នកឈ្នះរង្វាន់ធំ ជារថយន្ដដឹកទំនិញខ្នាតតូច ១គ្រឿង ថ្មីសន្លាង ជាមួយស្រាបៀរអាន់ឆ័រដប ចំនួន១៥០កេសដែរ តាមរយៈការសម្ភាសន៍ និងសួរពីគន្លឹះដល់ម្ចាស់រថយន្ដ ថាធ្វើយ៉ាងណាទើបបានរង្វាន់នោះ។

លោកជា ឈិត ដែលមានសំណាងបានឈ្នះរង្វាន់ធំនេះ មានភាពរីករាយជាខ្លាំង ហើយលោកថា រង្វាន់នោះគឺមានពិតជាក់ស្ដែងមែន ព្រោះក្រុមហ៊ុន CBL បានប្រគល់រង្វាន់នៅចំពោះមុខអ្នកការសែតជាច្រើនស្ថាប័នផងដែរ។

VJ រស្មី បានស្រង់សំដីថ្នាក់ដឹកនាំក្រុមហ៊ុន CBL នោះ បានឲ្យដឹងថា “កម្មវិធីប្រគល់រង្វាន់កម្មវិធីប្រគល់រង្វាន់ផ្ដាច់ព្រ័ត្រនេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកដែលបានណែនាំរោងការឲ្យជាវស្រាបៀរ Heineken , Tiger , ABC , Anchor , Gold Grown និង Gold Grown Stout, សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។

សម្រាប់កម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការឆ្នាំ២០១៨ ក្រុមហ៊ុន CBL និងមានជូនរង្វាន់កាន់តែអស្ចារ្យជាងមុន។

កញ្ញាអ៊ុច ច័ន្ទរស្មី ហៅ Vj រស្មី អាយុ២៦ឆ្នាំ ជាពិធីការិនីនៅប៉ុស្ដិ៍លេខ៩ និងអប្សរា ហើយនាងក៏ជាតារាចម្រៀងរបស់ផលិតកម្ម BN ផងដែរ តែក្រោយពីថតបទចម្រៀងទើបបាន៤បទ ស្រាប់តែកញ្ញារស្មី ងាកទៅធ្វើការនៅក្រុមហ៊ុន PA Development Nature ដោយកាន់ខាងទូរទាត់លុយកាក់ទៅវិញ ដែលនេះជាសញ្ញាថា ពិធីការិនីតូចច្រឡឹងរូបនេះអាចដកខ្លួនចេញពីអាជីពសិល្បៈជាបណ្ដើរៗហើយ ខណៈដែលមានដំណឹងថា តារាសាច់ខ្ចីរូបនេះមានគូស្នេហ៍ជាអ្នកជំនួញធំ មកពីបរទេស។

Vj រស្មី និយាយលាយឡំសំណើចថា ”ខ្ញុំអាចកាត់បន្ថយអាជីពសិល្បៈខ្លះៗមែន ព្រោះជាប់ធ្វើការឲ្យក្រុមហ៊ុនពូខ្ញុំហ្នឹង។ អាជីពសិល្បៈមិនទៀងទាត់ទេ ហើយខ្ញុំក៏មានអាយុច្រើនដែរ ហើយអីចឹងបើមានការងារនៅខាងក្រៅ ក៏ល្អដែរ។ ចំពោះរឿងស្នេហាវិញ ខ្ញុំមានសង្សារហើយ គាត់ជាអ្នករកស៊ីមកពីបរទេសមែន តែពួកយើងមិនទាន់គិតរឿងរៀបការទេ។ ដោយឡែក ការធ្វើជាពីធីការិនី (MC) តាមកម្មវិធីផ្សេងៗវិញ ខ្ញុំនៅតែទទួលធ្វើដូចមុនទាំងអស់ ខ្ញុំគ្រាន់តែកាត់បន្ថយទៅលើការច្រៀងនិងសម្ដែងប៉ុណ្ណោះ”។

តាមព័ត៌មានថា Vj រស្មី ដែលបង្ហាញខ្លួនធ្វើជា MC តែកន្លះម៉ោងឲ្យក្រុមហ៊ុន CBL នោះ តារាតូចច្រឡឹងរូបនេះស៊ីថ្លៃពី៣០០ទៅ៤០០ដុល្លារ ដែលតម្លៃនេះ គឺហាក់ក្រោមបន្ដិចបើប្រៀបធៀបទៅអ្នកនាងខៀវ សានសាណា និងVj ណាណា នោះ៕

RELATED ARTICLES