Thursday, April 25, 2024
Homeតារាខ្មែររតនៈ ពិសី ខ្លាចក្រសួងព្រមានដូចដេនី​ ក្វាន់

រតនៈ ពិសី ខ្លាចក្រសួងព្រមានដូចដេនី​ ក្វាន់

ថ្មីៗនេះ ថៅកែស្រីហាងសាឡន កញ្ញារតនៈ ពិសី បានបង្ហោះរូបភាពសិចស៊ីមួយសន្លឹក គួរឲ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលប៊ិះនឹងលេចចេញចុងសុដន់ដ៏ធំទ្រលុកទ្រលន់របស់នាង និងធ្វើឲ្យបុរសៗមួយចំនួនជ្រួលជ្រើមចង់នែបនិត្យ។ ប៉ុន្តែមិនបានប៉ុន្មានផង នាងបានលុបរូបនោះចោលវិញ ក៏ព្រោះតែនាងភ័យខ្លាចក្រសួងព្រមានមិនឲ្យឡើងឆាកទូរទស្សន៍ដូចដេនី ក្វាន់។

តារារាងតូចច្រឡឹង កញ្ញារតនៈ ពិសី តែងតែចូលចិត្តស្លៀកពាក់សិចស៊ីបង្អួតសម្រស់ដ៏ទាក់ទាញរបស់នាង ខណៈដែលមជ្ឈដ្ឋានជាច្រើនបានលើកសរសើរពីសម្រស់ដើមទ្រូងដ៏ធំទ្រលុកទ្រលន់របស់នាងមិនដាច់ពីមាត់។ ប៉ុន្តែថ្មីៗនេះ នាងបានធ្វេសប្រហែសបង្ហោះរូបដែលសិចស៊ីខ្លាំង រហូតប៊ិះលេចចុងសុដន់ ហើយក៏មានបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រាត តែក្រោយមក នាងក៏បានលុបរូបនោះចោលវិញ។

តាមប្រភពពីតារាសម្ដែងម្នាក់ដែលជាមិត្តភក្ដិជិតស្និទ្ធជាមួយកញ្ញារតនៈ ពិសី បានឲ្យដឹងថា “ពិសី ខ្លាចក្រសួងហៅទៅព្រមានរឿងស្លៀកពាក់សិចស៊ីដូចដេនី ក្វាន់ ទើបនាងលុបរូបនោះចេញ។ ម្យ៉ាងការស្លៀកពាក់សិចស៊ីរបស់នាងកន្លងមក នាងគ្មានចេតនាធ្វើឲ្យប៉ះពាល់ដល់ប្រពៃណី ឬតម្លៃស្ត្រីខ្មែរនោះទេ គឺគ្រាន់តែចង់បំពេញបំណងដែលខ្លួនស្រលាញ់ និងចូលចិត្តស្លៀកពាក់សិចស៊ីតែប៉ុណ្ណោះ ហើយទន្ទឹមនឹងនោះនាងក៏មិនស្លៀកពាក់ឲ្យជ្រុល រហូតរងការរិះគន់ខ្លាំងនោះដែរ។

ប្រភពខាងលើប​ន្ថែមថា ការបង្ហោះរូបប៊ិះលេចចុងសុដន់កាលពីថ្មីៗនេះ ពិសី បានទទួលស្គាល់កំហុសរបស់របស់ខ្លួនដែលកើតឡើងពីការធ្វេសប្រហែសមួយពេល តែយ៉ាងណា នាងក៏បានលុបរូបនោះចេញដែរ ហើយនាងក៏មិនហ៊ានបញ្ចេញរូបភាពសិចស៊ីខ្លាំង ដែលប្រឈមនឹងការរិះគន់ទៀតដែរ។ ជាពិសេសនោះ នាងខ្លាចក្រសួងព្រមានដូចដេនី ក្វាន់ ដែលត្រូវក្រសួងផ្អាកមិនឲ្យឡើងស្ថានីយទូរទស្សន៍មួយរយៈធំ ដោយសារតែការស្លៀកពាក់សិចស៊ីជ្រុលនាពេលកន្លងមក។

ក្រៅពីមមាញឹកជាមួយអាជីពសិល្បៈ កញ្ញារតនៈ ពិសី ក៏ជាថៅកែហាងសាឡនដែលកំពុងដំណើរការយ៉ាងរលូនផងដែរ ហើយតាមដំណឹងថា នាងកំពុងពិចារណាចេញទៅសម្ដែងនៅក្រៅប្រទេស ខណៈដែលបងប្អូនខ្មែរនៅអូស្រ្តាលី ជាច្រើនបានពេញចិត្តរូបសម្រស់ និងទឹកដមសំឡេងរបស់នាង៕

ដេនី ក្វាន់

RELATED ARTICLES