Saturday, April 20, 2024
Homeព័ត៌មានជាតិមិនទាន់ស្គាល់ក្លិនផង នួនល្អងចោទលួចខ្សែក

មិនទាន់ស្គាល់ក្លិនផង នួនល្អងចោទលួចខ្សែក

ជារឿងគួរឱ្យអាណិតដែរ ខណៈដែលយុវជនម្នាក់នេះ បានសាងស្នេហ៍ជាមួយ នារីម្នាក់ ឈានដល់ការភ្ជាប់ពាក្យក្លាយជាគូដណ្តឹងទៅហើយ ប៉ុន្តែ មិនទាន់ស្គាល់ក្លិននាងផង ស្រាប់តែស្រស់នួនល្អង ចោទប្រកាន់ខាងប្រុសថា បានលួចខ្សែករបស់នាង។ ឥឡូវគម្រោងការរាត្រីទឹកឃ្មុំ ក្លាយជាទឹកខ្មេះទៅហើយ ទុកឱ្យអ្នកកំលោះ ឈឺចិត្តស្អិតទ្រូងតូចចិត្តអាណិតខ្លួន មិនគួរណា ស្រីថ្លៃចេញក្បួនបែបនេះ…។

យុវជនតុប ទី អាយុ២៣ឆ្នាំ ស្រុកកំណើត នៅភូមិតាំងរបង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់រឿងរ៉ាវជីវិតទាំងឈឺចិត្តស្អិតទ្រូងថា រូបគេជាកូនទី៤ ក្នុងចំណោមបងប្អូន៨នាក់ ឪពុកឈ្មោះតុប តូ ម្តាយឈ្មោះម៉ៃ ហន (ស្លាប់តាំងពី រូបគេនៅជាកុមារម៉្លេះ)។ បងប្អូនគេមិនបានរៀនសូត្រ អក្សរសាស្ត្រអ្វីទេ ព្រោះកម្សត់ក្រីក្រពេក ដឹងតែដើរស៊ីឈ្នួលជួលព័ទ្ធគេ រកអាហារដាក់ក្រពះតែប៉ុណ្ណោះ។ លុះចូលវ័យកំលោះ រូបគេបានទៅពឹងពាក់បងប្រុស ជីដូនមួយម្នាក់ជាជាងជួសជុលរថយន្ត ឱ្យគាត់ជួយ សុំថៅកែ បានចូលរៀនជំនាញគ្រឿងយន្ត រហូតក្លាយជា កូនជាងជួសជុលរថយន្តម្នាក់ដែរ។ យានដ្ឋាននោះ មានទីតាំងនៅភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានអតិថិជនចេញចូល យកឡានមកជួសជុលមិនដែលដាច់។ ក្នុងឋានៈជា កូនជាងគេ អាចប្រាក់ខែសមរម្យសម្រាប់ចិញ្ចឹមខ្លួន ជួនកាលបានទាំងចែករំលែកទៅឱ្យបងប្អូនឯទៀតផង ដែរ មិនមែនសំងំរស់តែខ្លួននោះទេ។

យុវជនតុប ទី និងនាងរិទ្ធ ស្រីលីន

យុវជនតុប ទី បន្តទៀតថា រូបគេនៅសល់ឪពុក ពោះម៉ាយ ដែលកូនៗត្រូវរកស៊ីចិញ្ចឹម និងប្អូនតូចៗ ប៉ុន្មាននាក់ទៀត ដែលរស់ក្នុងបន្ទុកម្តាយមីង ដែល រូបគេចាំបាច់ត្រូវតែជួយលុយកាក់ទៅតាមលទ្ធភាព។ ក្រោយមក រូបគេបានបង្ហើបប្រាប់ម្តាយមីងថា ចង់បាន ប្រពន្ធនឹងគេ ដើម្បីរៀបចំអនាគតគ្រួសារ ព្រោះបើ នៅកំលោះបែបនេះគ្មានអ្នកជួយរកស៊ី និងទុកដាក់ លុយកាក់ ដែលខ្លួនរកបាន។ ពេលនោះ អ៊ំស្រីរបស់គេ ក៏បានចូលទៅចែចូវកូនក្រមុំគេម្នាក់នៅស្រុកកំណើត ឈ្មោះរិទ្ធ ស្រីលីន ហៅស្រីម៉ៅ អាយុជាង២០ឆ្នាំ ហើយគ្រួសារខាងស្រី ក៏បានបើកភ្លើងខៀវ មិនជំទាស់អ្វីទេ គ្រាន់តែប្រាប់ថា ឱ្យរូបគេខំសន្សំលុយ ទៅ សម្រាប់បង់ថ្លៃទឹកដោះ ហើយក៏មិនទាន់បង្គាប់ ប៉ុន្មានៗនោះដែរ ចាំថ្ងៃក្រោយសិន។ តាំងពីពេលនោះ មក រូបគេ និងស្រីលីន ជាគូដណ្តឹងមិនទាន់ភ្ជាប់ពាក្យ តែងណាត់ជួបគ្នាដើរកម្សាន្តជារឿយៗ ដើម្បីចងក្រង ទំព័រអនុស្សាវរីយ៍នៃសេចក្តីស្នេហា មុននឹងចាប់ដៃគ្នា ជាគូស្វាមីភរិយា។

ផ្ទះយុវជនតុប ទី ដែលជួលនៅ

កំលោះអភ័ព្វស្នេហ៍បន្តទៀតថា ថ្ងៃមួយស្រីលីន បានបបួលរូបគេ ទៅរកការងារធ្វើផង និងទៅឱ្យស្គាល់ បន្ទប់ ដែលនាងជួលស្នាក់នៅជាមួយប្អូនស្រីរបស់ នាងផង។ តាមពិត ស្រីលីន និងប្អូនស្រីជាកម្មការិនី រោងចក្រកាត់ដេរមួយកន្លែងនៅជិតវត្តតាំងកសាង ខាងជើង រាជធានីភ្នំពេញ ទើបនាងមានបំណងឱ្យរូប គេជាអនាគតស្វាមីនាង មានការងារធ្វើនៅភ្នំពេញ ដែរ ដើម្បីកុំឱ្យបែកគ្នាពេលរៀបការរួច។ ពេលនាង បបួលបែបនេះ រូបគេយល់ព្រមទៅជាមួយដោយ រីករាយ និងផ្អាកការងារជួសជុលរថយន្តមួយរយៈ សិន។ ពុំដឹងជាអកុសលអ្វី ពេលទៅដល់មិន

អ្នកស្រីតាំង ស្រី

ទាន់ ស្គាល់ក្លិនស្រីផង ក៏ត្រូវនួនល្អងចោទប្រកាន់ថា រូបគេ លួចខ្សែកប្លាទីន របស់នាងទៅវិញ ធ្វើឱ្យខកបំណង ដែលប៉ងទុកថា ឱ្យតែមកដល់បន្ទប់ស្ងាត់ នឹងសុំនាង ស្រង់ក្លិនឱ្យស្គាល់រសជាតិស្នេហ៍ បែរជារងគ្រោះទៅ វិញ។ សូម្បីប្អូនស្រីរបស់នាងក៏ជួយចោទថា គេជា ចោរដែរ ធ្វើឱ្យគេឈឺចិត្តណាស់ មិនគួរស្រីថ្លៃចោទ ប្រកាន់ខុសទំនងបែបនេះ។ គេយល់ថា ខ្សែកនោះ មកពីនាងធ្វេសប្រហែសជ្រុះពីកខ្លួនឯង បែរមកចោទ គូដណ្តឹងទៅវិញ ហើយមិនត្រឹមតែចោទទេ លុះវិល មកដល់ស្រុកភូមិវិញ នាងបានទាំងប្តឹងអាជ្ញាធរមូលដ្ឋានសុំផ្តាច់ចំណងមេត្រីថែមទៀត ធ្វើឱ្យរូបគេអាម៉ាស់ មុខខ្មាសគេពេញស្រុក។

លោកតុប តូ

អ្នកស្រីតាំង ស្រី អាយុ៥៨ឆ្នាំ ជាអ៊ំស្រី ខាងប្រុស បានឱ្យដឹងថា រូបគាត់ជាអ្នកចូលចែចូវសុំផ្លូវដើរ ជណ្តើរឡើង ភ្ជាប់សម្ព័ន្ធមេត្រីរវាងកំលោះ តុប ទី និង ក្រមុំស្រីលីន ឱ្យបានគ្នាជាគូអនាគត។ មុនដំបូងខាងស្រីមិនជំទាស់អីទេ គ្រាន់តែតម្រូវឱ្យក្មួយប្រុសគាត់ខំ រកលុយបង់ថ្លៃទឹកដោះប្រមាណខ្ទង់ពាន់ដុល្លារ បានទាំង បើកសិទ្ធិឱ្យកំលោះក្រមុំទាំងពីរបណ្តើរគ្នាតាមចិត្ត ចង់ទៅលេងឯណា ក៏បាន។ មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែនាងក្រមុំ ប្តឹងចោទប្រកាន់គូដណ្តឹងលួច ខ្សែករបស់នាងទៅវិញ លុះគាត់ដេញដោលទៅ កំលោះ តុប ទី ថា គេមិនបានលួចទេ ហ៊ានទាំងស្បថឱ្យអ្នកតា កាច់ទៀតផង។ ដល់អ៊ីចឹងទៅ រូបគាត់ក៏ចេញមុខជួយ ដោះស្រាយក្មួយប្រុសឱ្យរួចពីការប្តឹងផ្តល់នេះ ព្រោះអាណិតគ្នាកំព្រាម្តាយតាំងពីតូច។

លោកស៊ុន វណ្ណៈ

លោកតុប តូ អាយុ៥៤ឆ្នាំ ជាឪពុក បានឱ្យដឹងថា រឿងដែលនាងក្រមុំនោះចោទប្រកាន់កូនប្រុសគាត់ នោះ មិនសមហេតុផលទេ អាចថាមកពីមានអ្នក បញ្ឆោះ ដើម្បីផ្តាច់ចំណងស្នេហ៍ ដោយឃើញកូនប្រុស គាត់គ្មានសមត្ថភាពរកលុយ មកបង់ថ្លៃបណ្ណាការ។

លោកសុខ ផេង

លោកសុខ ផេង អាយុ៣២ឆ្នាំ ជាម្ចាស់យានដ្ឋាន និងលោកស៊ុន វណ្ណៈ ជាងជួសជុលរថយន្ត និងត្រូវ ជាបងជីដូនមួយយុវជនតុប ទី បានឱ្យដឹងស្របគ្នាថា កន្លងមក តាំងពីបានមករៀនជំនាញជួសជុលរថយន្ត និងក្លាយជាកូនជាងមក កំលោះទី មានអាកប្បកិរិយា ស្លូតបូតសុភាពរាបស ស្មោះត្រង់ណាស់ គឺបើគេមិន ស្មោះត្រង់ ប្រហែលជាលួចគ្រឿងដែកនៅយានដ្ឋាន នៅលក់ឱ្យអេតចាយមិនខាន។ រឿងខាងស្រីចោទប្រកាន់នោះ មកពីគ្នាក្រពេក ម៉្យាងទៀត មិនបានស្គាល់ ចិត្តគ្នាពីមុនផង តាមតែអ៊ំស្រីចែចូវឱ្យ លុះខាងស្រី ដឹងថា គូដណ្តឹងគ្មានសមត្ថភាពរកលុយក្រាស់ ក៏រកល្បិចចោទប្រកាន់យ៉ាងនេះទៅ។ អាចថា នាងនោះ បែកចិត្តមើលឃើញប្រុសឯណាទៀត ដែលគ្រាន់បើ ជាងគូដណ្តឹង ក៏ប្រឌិតរឿងបាត់ខ្សែកនេះទៅ។

លោកសុខ ផេង (ជាម្ចាស់យានដ្ឋាន)

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បំភ្លឺពីនាងរិទ្ធ ស្រីលីន ហៅស្រីម៉ៅ បានឡើយ មានតែ រូបថតប៉ុណ្ណោះ តែក៏រង់ចាំការបំភ្លឺពីនាងជានិច្ច។
គួរបញ្ជាក់ថា ឈឺអ្វីមិនស្មើស្រីឱ្យទុក្ខនោះទេ សម្រាប់ប្រុសកំលោះដែកខកចិត្តដ្បិតស្នេហ៍។ ករណី ស្រីចោទប្រកាន់ខាងប្រុស ជាចោរបែបនេះ យូរៗ មានមួយដែរ ប៉ុន្តែ អ្វីដែលជួបញឹកញាប់ គឺភាគីខាងប្រុសបោកយកទាំងខ្លួននាង ទាំងម៉ូតូទៅបាត់ ក៏មានផ្ទុយពីកំលោះតុប ទី មិនទាន់បានស្គាល់ក្លិនផង នួនល្អង ចោទថាចោរ…”៕

RELATED ARTICLES