Friday, April 19, 2024
Homeព័ត៌មានជាតិប្រពន្ធចាប់កន្ត្រាក់លិង្គ  ប្តីខឹងឱបបង្វេចរត់ចោល

ប្រពន្ធចាប់កន្ត្រាក់លិង្គ  ប្តីខឹងឱបបង្វេចរត់ចោល

នារីម្នាក់នេះ អះអាងថា មកពីប្តីធ្វើបាបពេក ទើបនាងតដៃខ្លះទៅ ប៉ុន្តែបុរសជាប្តីតប វិញថា មកពីប្រពន្ធនេះ ចាប់កន្ត្រាក់លិង្គ ចុកហួលស្ទើរប្រកាច់ ក៏ដាច់ចិត្តឱបបង្វេចរត់ចោល។ ចំណែកសាច់ញាតិប្រាប់ថា មកពីប្រពន្ធកប៉ាល់ភ្លើង បានជាប្តីរត់ចោលបែបនេះ លុះគេទៅបាត់ ក៏តាម អង្វរមកវិញ តែប្តីនេះមិនហ៊ានមកជិតទេ ខ្លាចហួលពងមួយសាទៀត គ្រោះតាជក់…។

នាងប៊ិន លី អាយុ៣៩ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងមានប្តីឈ្មោះនៅ នីម អាយុ៤៦ឆ្នាំ បង្កើតបានកូន ៦នាក់ ដែលសព្វថ្ងៃកូនមួយចំនួនមានគូស្រករ ហើរចោលសម្បុកអស់ហើយ។ តាំងពី ចាប់ដៃគ្នាជាមួយប្តីនេះមក នាងមិនដែលរស់នៅទទួលបានសុភមង្គលទេ ព្រោះប្តីជា មនុស្សកាច តែងវាយធ្វើបាបនាងស្ទើរស្លាប់ រហូតដល់បាក់ឆ្អឹងដងកាំបិតខាងស្តាំ កុំតែកូនៗស្ទុះមកជួយទាន់ កុំអីប្តីធាក់នាងធ្លាក់ពីលើផ្ទះ ស្លាប់ចោលកូនទៅហើយ។ អ្វីដែលសាហាវបំផុតនោះ គឺក្រៅពីការធ្វើបាបខាងផ្លូវកាយមិនអស់ចិត្ត ប្តីនេះធ្វើបាប ខាងផ្លូវភេទទៀត ដោយបង្ខំនាងរួមរ័ក១យប់ៗ គ្មានបានដេកពួនទេ បើនាងមិនព្រម ច្បាស់ជាប្តីនេះជេរ បញ្ចោរ ឬទាត់ធាក់ទាំងយប់ខ្មាសកូនៗមិនខាន។

លោកនៅ នីម

នាងប៊ិន លី បន្តថា ជម្លោះចុងក្រោយនោះ គឺ ប្តីបានប្រចណ្ឌរូបនាងទៅនឹងបុរសម្នាក់ឈ្មោះវន ដោយចោទប្រកាន់ថា នាងមានសហាយស្មន់ជាមួយ គេ ដោយគ្រាន់តែឃើញនាងហុចនំអន្សមជ្រូកឱ្យ គេ១ដើម កាលពីរដូវភ្ជុំបិណ្ឌ ឆ្នាំទៅមិញ។ បន្ទាប់ពីឃើញមក ប្តីបានលាក់គំនុំក្នុងចិត្តដោយបង្កជម្លោះ រករឿងនាងស្ទើររាល់ថ្ងៃ ជាពិសេស ថ្ងៃមួយ ពេលប្រតាយប្រតប់គ្នា ស្រាប់តែត្រូវកន្លែងសំខាន់ (លិង្គ) ស្រាប់តែប្តីចោទប្រកាន់ថា នាងចាប់កន្ត្រាក់ចង់ឱ្យ ដាច់សរសៃកូន ធ្វើឱ្យគេខឹងសម្បាវេចបង្វេចរត់ចោលផ្ទះ​ តាំងពីពេលនោះមក ទោះបីជានាងនិងកូនៗ តាម ហៅយ៉ាងណា ក៏ប្តីមិនវិលវិញទេ។ ទោះយ៉ាងណា បើគេចង់លែងលះក៏នាងព្រមដែរ តែមិនអាចចែក ទ្រព្យសម្បត្តិគ្នាបានឡើយ ព្រោះបើគេលែងនាង ហើយ ទ្រព្យទាំងប៉ុន្មានត្រូវទុកចែកកូនៗ។

នាងប៊ិន លី

ដោយឡែក លោកនៅ នីម អាយុ៤៦ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមិនអាចវិលទៅរួមរស់ជាមួយ ប្រពន្ធទុរយសនោះបានទៀតទេ នាងជាស្រីអាក្រក់ជួជាតិផុតលេខ។ នាងហ្នឹងប្រសប់និយាយបំភ័ន្តភ្នែកខ្លាំងណាស់ បើអ្នកណាមិនដឹង គេច្បាស់ជាជឿតាម នាងថារូបលោកជាប្តីជាមនុស្សសាហាវវាយធ្វើបាបប្រពន្ធ តែតាមពិត ប្រពន្ធហ្នឹងបំផ្លើសទាំងស្រុង។ កាលពីប៉ុន្មានឆ្នាំមុន លោកទទួលស្គាល់ថា បានទះកំផ្លៀងនាង៤-៥ដៃ មែន ព្រោះនាងជេរខ្លាំងពេកទ្រាំមិនបាន។ ឯរឿងនាងចោទថា លោកវាយប្រពន្ធបាក់ឆ្អឹងដងកាំបិតនោះ ជារឿងមិនពិតទេ ដែលកាលនោះ ប្រពន្ធបានសួរ លោកពីរឿងប្រាក់កម្រៃបានមកពីស៊ីឈ្នួលគេ តែលោកខឹងមិន បានប្រគល់ឱ្យនាងទុកដាក់។ ដឹងអី! ស្រាប់តែប្រពន្ធស្ទុះមកប្រតាយប្រតប់ឱបកលោកដណ្តើមលុយ ដែលកាលនោះ ប្រពន្ធកំពុងស្រវឹងផង លុះលោកគេចមិនឱ្យតោងកបាន ស្រាប់តែប្រពន្ធដួលកាច់ចង្កេះ បោកទៅលើជញ្ជាំង បាក់ឆ្អឹងដងកាំបិតទៅ។ ពេលនោះ ស្រាប់តែប្រពន្ធស្រែកឆោឡោ ថា លោកវ៉ៃធាក់នាងទៅវិញ ក៏ផ្អើលដល់កូនៗ មកជួយម្តាយគេ ដោយរុញ ឪពុករមៀលតាមកាំជណ្តើរ រងរបួសដាច់ស្លឹកត្រចៀក នេះជារឿងធំផ្តើមចេញពី ប្រពន្ធស្រវឹងមកទារលុយ ហើយកូនៗមិនដឹង នាំគ្នាទម្លាក់កំហុសលើឪពុក។

នាងប៊ិន លី បង្ហាញស្នាមរបួស

លោកនៅ នីម បន្តទៀតថា រឿងទី២ទៀត ពេលលោកមិនឱ្យលុយនាង ស៊ីចាយ ក៏ស្ទុះមកដណ្តើមប្រតាយប្រតប់គ្នា រួចចាប់ទាញអង្គជាតរបស់លោក កន្ត្រាក់ អស់ទំហឹង ធ្វើឱ្យចុកហួលស្ទើរដង្ហើមចង្រិត ដែលម្តងនេះ លោកទ្រាំ លែងបាន ក៏សម្រេចចិត្តរត់ចោលតែម្តង ព្រោះបើនៅតែរួមរស់ជាមួយគ្នាតទៅទៀត គង់តែមានថ្ងៃណាមួយលោកនឹងស្លាប់ដោយសារប្រពន្ធ នេះ។ លោក មិនចង់បានទ្រព្យសម្បត្តិអ្វីទេ ដោយសុំរួចតែខ្លួនប៉ុណ្ណោះ និងសុំត្រឹមកុំមករំខាន លោកបានហើយ។ បើលោកជាមនុស្សអាក្រក់ដូចសម្តីប្រពន្ធថាមែននោះ តើនាងខំស្តាយស្រណោះធ្វើអ្វី ចាត់ទុកថារូបលោកស្លាប់ផុតទៅចុះ មិនបាច់នាំ កូនមកតាមអង្វរធ្វើអ្វីទេ។ តែចំពោះកូនៗ លោកអត់ប្រកាន់ទេ ព្រោះពួកគេជឿម្តាយ ហើយក៏មិនបាច់មកជួយ ផ្សះផ្សាអ្វីទេ លោកសុខចិត្តពោះម៉ាយប្រសើរជាង។

អ្នកស្រីនៅ ភ័ណ្ឌ

លោកនៅ ណំ អាយុ៤២ឆ្នាំ និងអ្នកស្រីកើត មឿន អាយុ៤២ឆ្នាំ ជាប្អូនបង្កើត និងប្អូនថ្លៃ របស់លោកនៅ នីម បានឱ្យដឹងស្របគ្នាថា ពួកគាត់មិនកាន់ជើងបងប្រុសទេ ប៉ុន្តែមើលឃើញថា បងថ្លៃស្រីនោះដូចជាយ៉ាប់ បន្តិចហើយ។ អ្នកភូមិនេះ ធ្លាប់ស្គាល់គាត់គ្រប់គ្នា និងដឹងថា ចរិតបងថ្លៃយ៉ាងម៉េច ទើបពួកគាត់មិនបាច់ និយាយច្រើនទេ។ បើបងថ្លៃស្រីនេះល្អគ្រប់ដប់ ហេតុអ្វីក៏តាមអង្វរប្តីធ្វើអ្វី? រស់បែកគ្នាក៏ល្អម៉្យាងដែរ បើនៅ ឈ្លោះគ្នាមិនស្វាងបែបនេះ។

លោកនៅ ណំ និងអ្នកស្រីកើត មឿន

អ្នកស្រីនៅ ភ័ណ្ឌ អាយុ៥០ឆ្នាំ ជាបងស្រីលោកនីម ក៏បានឱ្យដឹងដែរថា គាត់មិនជ្រៀតជ្រែកគ្រួសារប្អូន ទេ តែក៏ចង់ឱ្យប្អូនប្រុសរស់នៅបែកពីប្រពន្ធនេះដែរ។ គាត់ឱ្យខុសត្រូវស្មើគ្នា គ្រាន់តែចង់ឱ្យលែងលះគ្នាល្អជាង តែបើថ្ងៃក្រោយ ពួកគេសម្រេចចាប់ដៃគ្នាវិញក៏ស្រេចតែគេទៅ។

នាងនៅ ច្រឹប

រីឯអ្នកជិតខាងមួយចំនួន បានឱ្យដឹងស្របគ្នាថា គ្រួសារនេះ ស្ត្រីជាប្រពន្ធរាងខិតលើបន្តិច ព្រោះហ៊ានចាប់ កន្ត្រាក់លិង្គប្តីមិនស្គាល់ងាប់។ កន្លែងហ្នឹងលេងធ្ងន់ដៃមិនបានទេ ជួនកាលហួលបញ្ឈរភ្នែកដាច់ខ្យល់ក៏មានដែរ ដែលធ្វើឱ្យសរសៃរស់អស់លទ្ធភាពក្នុងការរួមភេទ។ ដូច្នេះបើនាងប្រពន្ធអាងដៃធ្ងន់បែបនេះ ច្បាស់ជាពិបាក ហៅប្តីមកវិញណាស់ ជួនកាលប្តីនោះរកវត្តវ៉ាប្រាថ្នាឋាននិព្វានក៏ថាបាន…”៕

RELATED ARTICLES