Wednesday, April 24, 2024
Homeព័ត៌មានជាតិកម្សត់ណាស់!!! បងសន្យានាំអូនញាំកំពឹសលោត ឥឡូវបេះដូងបងឈប់លោត ទៅចោលអូន អូនអស់អ្នកបារម្ភហើយ

កម្សត់ណាស់!!! បងសន្យានាំអូនញាំកំពឹសលោត ឥឡូវបេះដូងបងឈប់លោត ទៅចោលអូន អូនអស់អ្នកបារម្ភហើយ

ភ្នំពេញ ៖ ជារឿងគួរឱ្យរន្ធត់ចិត្តបំផុតមួយ ខណៈដែលគូស្នេហ៍មួយនេះកំពុងស្រលាញ់គ្នាផ្អែមល្ហែម ស្អិតល្មួត ស្រាប់តែត្រូវកម្មកាចចូលមកបំបែកឱ្យភាគីខាងប្រុសឃ្លាតចាកឆ្ងាយដោយគ្មានថ្ងៃត្រឡប់ ធ្វើឱ្យនារីជាគូស្នេហ៍យំត្អូញត្អែរ ស្តាយស្រណោះសម្តីប្រុសស្នេហ៍របស់ខ្លួន ដែលទើបនឹងឆាតជួបគ្នាថ្មីៗ ព្រមទាំងបានសន្យាថា នឹងនាំអូនទៅញាំកំពឹសលោត តែមិនទាន់បានទៅផង បែរជាបេះដូងបងឈប់លោត ចាកចោលអូនគ្មានថ្ងៃបានជួបមុខគ្នាទៀតឡើយ។

បុរសអភ័ព្វដែលចាកចោលនារីជាទីស្រលាញ់របស់ខ្លួន ដោយគ្មានពាក្យលាមួយម៉ាត់ មានឈ្មោះពៅ ផានិត អាយុ៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន CamGSM Co.,Ltd (Mobitel) មានលំនៅផ្ទះលេខ៥៥ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ចំណែកនារីជាគូស្នេហ៍ មានឈ្មោះសាយ ស្រីមាស ជាបុគ្គលិកធនាគារ និងមានគណនីហ្វេសប៊ុកឈ្មោះ Meas FC។

នារីជាគូស្នេហ៍ដែលទើបនឹងបាត់បង់បុរសជាទីស្រលាញ់ពេញបេះដូង កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះសារទុក្ខសោកមួយថា “ថ្ងៃមុនប៉ះបងសាច់បងឡើងកក់ក្តៅ តែថ្ងៃនេះប៉ះបងសាច់បងឡើងត្រជាក់ បងសន្យាហើយថា នាំអូនទៅញ៉ាំកំពឹសលោត តែឥឡូវអូន ត្រូវទៅញ៉ាំម្នាក់ឯងមែនបង? សល់តែសំឡេង អូនអស់អ្នកបារម្ភហើយ ក៏អស់អ្នករករឿងដែរ បងផានិត អើយ…”។

ជាមួយនឹងសារទុក្ខសោកខាងលើ ភាគីនារីជាគូស្នេហ៍ក៏បានបង្ហោះចេញនូវសារឆ្លើយឆ្លងរវាងពួកនាងទាំងពីរនាក់ ដែលទើបនឹងបានឆ្លើយឆ្លងគ្នាថ្មីៗ ពោលគឺហាក់នៅនឹងមុខស្រស់ៗនៅឡើយ តែត្រឹមមួយប៉ព្រិចភ្នែក មច្ចុរាជកំណាចបានឆក់យកជីវិតបុរសជាទីស្រលាញ់របស់នាងទៅ ដោយមិនទុកឱកាសសូម្បីតែឱ្យពួកនាងលាគ្នាជាលើកចុងក្រោយសោះឡើយ ជាហេតុធ្វើឱ្យភាគីខាងស្រីស្ទើរទទួលយកមិនបាន។

ចំណែកមិត្តភក្តិជិតស្និទ្ធរបស់បុរសរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ NearyRath Soue កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះសារទាំងអួលអាក់មួយថា “បងធ្លាប់ប្រាប់ថា ចង់ឱ្យដល់ថ្ងៃការខ្ញុំ និងមិត្តសំណព្វចិត្តបងឱ្យលឿនៗ បងរង់ចាំថ្ងៃនោះខ្លាំងណាស់ ហើយប្រាប់ទៀតថា ពេលនោះនឹងបានជួបជុំមិត្តភក្តិរៀនជាមួយគ្នា សប្បាយដល់ចប់កម្មវិធី ពេលនោះបងនិយាយទាំងសប្បាយចិត្ត តែមិនបានប៉ុន្មានផង ពេលនេះទៅជាខ្ញុំនិងមិត្តៗរបស់បង ក្លាយទៅជាភ្ញៀវដែលចូលរួមពិធីបុណ្យ និងជូនដំណើរចុងក្រោយរបស់បងទៅវិញ បងជាមនុស្សល្អ ជាបងប្រុសដ៏ល្អ និងជាមិត្តដែលល្អបំផុត ខ្ញុំសំណាងខ្លាំងណាស់ដែលបានស្គាល់បង ខ្ញុំនិងបងរិទ្ធ សូមជូនពរឱ្យបងទៅកាន់សុគតិភពដោយស្ងប់សុខ បានកើតជាតិថ្មីក្នុងភពដែលល្អ និងអាយុវែង បើជាតិក្រោយមានពិត ពួកខ្ញុំសូមប្រាថ្នាបានរាប់អានជាបងប្អូនជាមួយគ្នាទៀត បងគេងឱ្យស្ងប់ចុះណា ពួកយើងនឹងចងចាំបងជារៀងរហូត បងប្រុសដ៏ល្អ ២២/១២/២០១៧…”។

 

 

ដោយឡែក គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់បុរសរងគ្រោះឈ្មោះពៅ ផានិត ដែលទំនងជាត្រូវសាច់ញាតិរបស់ខ្លួនជាអ្នកប្រើប្រាស់ បានបង្ហោះសារមួយកាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ថា “ខ្ញុំសូមលាហើយ ប៉ា ម៉ាក់ អ៊ំប្រុស អ៊ំស្រី ពូមីង បងប្អូន មិត្តភក្តិរួមការងារទាំងជិត ទាំងឆ្ងាយជាទីស្រលាញ់ទាំងអស់ ហើយនឹងលាគ្នាជារៀងរហូត មិនមានថ្ងៃដែលនឹងអាចវិលត្រលប់វិញឡើយ សូមព្រះប្រទានពរ ប៉ា ម៉ាក់ បងប្អូននឹងក្មួយៗ រស់នៅដោយសេចក្តីសុខសប្បាយកុំបីមានរោគាព្យាធិ អីណា កូន បង ប្អូន ក្មួយ សូមលាហើយណា…”។

គួរបញ្ជាក់ថា លោកពៅ ផានិត អាយុ៣០ឆ្នាំ បានទទួលមរណភាព កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយសារកើតមានអាការគាំងបេះដូង៕

RELATED ARTICLES