Friday, April 19, 2024
Homeព័ត៌មានជាតិតាអាយុ៧៦ នាំក្មេងស្រីសិស្សសាលា ឡើងផ្ទះសំណាក់ រួមរ័ក២ដងមិនគ្រប់ថែម១ទៀត ក្មេងស្រីរត់ស្លន់ស្លោ

តាអាយុ៧៦ នាំក្មេងស្រីសិស្សសាលា ឡើងផ្ទះសំណាក់ រួមរ័ក២ដងមិនគ្រប់ថែម១ទៀត ក្មេងស្រីរត់ស្លន់ស្លោ

បុរសវ័យចំណាស់អាយុ៧៦ឆ្នាំម្នាក់ ជាថៅកែទឹកសុទ្ធ បាននាំស្រីក្មេងជាសិស្សសាលា អាយុ១៧ឆ្នាំ ឡើងផ្ទះសំណាក់ រួមរ័កបាន២ដងហើយ នៅឡើយមិនអស់ចង់ ព្រោះតែឪគោចាស់ប៉ះស្មៅខ្ចី ក៏បន្តទឹកទី៣ លុះប្រឹងឆីពួយមួយអស់ដៃខ្លាំងពេក ក៏បណ្តាលឱ្យគាំងបេះដូងស្លាប់លើបង្គង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះសំណាក់៣៣៣  ស្ថិតនៅឃុំឡាតសៅ ស្រុកឡាំលូកា ប្រទេសថៃ។

បុរសវ័យចំណាស់ដែលស្លាប់លើបង្គង ដោយសារប្រឹងរួមរ័កជាមួយស្រីក្មេងដល់ទៅ៣ដងផ្ទួនៗនោះ មានឈ្មោះ ឆ ឆ អាយុ៧៦ឆ្នាំ មុខរបរបើកសិប្បកម្មផលិតទឹកបរិសុទ្ធ ស្នាក់នៅតំបន់កើតហេតុខាងលើ។ ចំណែកនារីក្មេងជាដៃគូ មិនត្រូវបានបង្ហាញអត្តសញ្ញាណទេ គាន្រ់តែដឹងថា ជាសិស្សសាលា មានវ័យ១៧ឆ្នាំ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានឱ្យដឹងថា យោងតាមការសាកសួរមេការផ្ទះសំណាក់កើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ គឺនៅវេលាម៉ោង៧យប់ ជនរងគ្រោះបាននាំនារីវ័យក្មេងជាដៃគូ មកជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅ ។ លុះក្រោយពេលចូលទៅក្នុងបន្ទប់បានប្រមាណ៣ទៅ៤ម៉ោង ស្រាប់តែនារីវ័យក្មេងជាដែគូរបស់តា បានរត់ចុះមកក្រោមទាំងស្លន់ស្លោ ប្រាប់ថា ប្រញាប់ឡើងទៅជួយតាផង ព្រោះគាត់កំពុងដង្ហក់ខ្យល់ ទំនងជាខ្យល់គរ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះ បុគ្គលិកផ្ទះសំណាក់បានឡើងទៅមើល ដើម្បីជួយសង្គ្រោះដែរ តែពេលទៅដល់ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យដល់កន្លែងកើតហេតុ។ ចំណែកនារីក្មេងជាដៃគូរបស់តា បានឆ្លៀតឱកាសឡើងជិះតាក់ស៊ីគេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមឃាត់នៅតាមផ្លូវ នាំមកសាកសួរ ដើម្បីរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។

ប្រភពដដែលបានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច នារីក្មេងបានសារភាពថា នាងនិងតារងគ្រោះ បានទាក់ទងគ្នាទើបតែបានជិត១ខែប៉ុណ្ណោះ ដោយសារតែតាបានលួងលោមផ្តល់លុយកាក់ឱ្យនាងចាយវាយខ្លះៗ ទើបនាងចេះតែបន្តទាក់ទងជាមួយគាត់តហូតមក។ លុះមកដល់ថ្ងៃកើតហេតុ តាបានណាត់ឱ្យនាងមកជួប រួចក៏បានលួងលោមនាងមកដេកផ្ទះសំណាក់ខាងលើ។

 

នារីក្មេងបានបន្តថា មុនពេលកើតហេតុ តាបានទាញស្រា២ដប មកផឹក ព្រមទាំងបានប្រើថ្នាំជំនួយកម្លាំងផង។ បន្ទាប់មក គាត់ក៏បានលួងលោមសុំរួមភេទជាមួយនាង បានសម្រេច២ដងជាបន្តបន្ទាប់ តែគាត់នៅតែមិនទាន់អស់ចំណង់ ក៏សុំនាងរួមរ័កជាលើកទី៣ ដោយគាត់ប្រាប់ថា សុំតែម្តងហ្នឹងទៀតទេ គាត់ទៅលែងរួចហើយ ។ លុះពេលកំពុងប្រតិបត្តិការទឹកទី៣ ស្រាប់តែតាមានអាការដង្ហក់ខ្យល់ រួចក៏ដួលទ្រោបមកលើទ្រូងនាងបាត់មាត់បាត់កតែម្តង។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ថា តាមការពិនិត្យនិងធ្វើកោសល្យវិច័យសព បង្ហាញថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង ព្រោះត្រេកត្រអាលក្នុងការរួមភេទខ្លាំងពេក។ បន្ទាប់មក សមត្ថកិច្ច បានប្រគល់សពជនរងគ្រោះ ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកនារីក្មេងជាដៃគូ សមត្ថកិច្ចបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES