Saturday, April 20, 2024
Homeព័ត៌មានជាតិអាណោចអធ័មខ្លាំងណាស់!!! កូន៤នាក់ ត្រូវរស់គ្មានទីពឹង ក្រោយម្តាយស្លាប់ចោលដោយសារភ្លើងឆក់

អាណោចអធ័មខ្លាំងណាស់!!! កូន៤នាក់ ត្រូវរស់គ្មានទីពឹង ក្រោយម្តាយស្លាប់ចោលដោយសារភ្លើងឆក់

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ទើបនឹងងូតទឹករួច បើកទ្វារបន្ទប់ទឹកបម្រុងនឹងចេញមកក្រៅវិញ ស្រាប់តែអកុសល ត្រូវចរន្តអគ្គិសនីឆ្លងតាមទ្វារបន្ទប់ទឹកធ្វើពីស័ង្កសីឆក់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័ម ចោលកូនប្រុស៤នាក់ឱ្យរស់នៅកំព្រា គ្មានទីពឹង និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង ១០នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹកផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិពោធិ៍តំណាក់ ឃុំវាល ស្រុកកណ្តៀង។

ស្ត្រីរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នោះ មានឈ្មោះពៅ ហាង អាយុ៥៦ឆ្នាំ មានកូនប្រុស៤នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកូនៗរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅមុនពេលកើតហេតុ ម្តាយរបស់ខ្លួន (ស្ត្រីរងគ្រោះ) បានចូលទៅងូតទឹកក្នុងបន្ទប់ទឹក ដែលស្ថិតនៅជាប់ផ្ទះ ដោយក្នុងនោះទ្វារបន្ទប់ទឹកធ្វើពីស័ង្កសី។ លុះក្រោយពេលងូតទឹករួចរាល់ ម្តាយក៏បើកទ្វារបន្ទប់ទឹកបម្រុងចេញមកក្រៅវិញ ស្រាប់តែភ្លាមនោះ ចរន្តអគ្គិសនីក៏បានឆ្លងតាមទ្វារបន្ទប់ទឹកធ្វើពីស័ង្កសី ឆក់ម្តាយរបស់ខ្លួន និងត្រូវបានម្តាយស្រែកហៅក្រុមគ្រួសារឱ្យជួយ និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកជិតខាងប្រញាប់ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដែរ តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួចុ ក៏ប្រាប់ថា ម្តាយរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ទើបនាំគ្នាដឹកសពម្តាយត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានរកឃើញថាមានខ្សែភ្លើងមួយខ្សែ ដែលតភ្ជាប់ពីផ្ទះជនរងគ្រោះចូលមក ដើម្បីបំភ្លឺក្នុងបន្ទប់ទឹក ហើយខ្សែភ្លើងនោះ ត្រូវបានគងពីលើទ្វារស័ង្កសី និងថែមទាំងមានស្នាមដាច់រលាត់ទៀតផង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ដោយសារតែត្រូវចរន្តអគ្គិសនីឆ្លងចេញពីខ្សែភ្លើងដាច់រលាត់ ប៉ះគងលើទ្វារស័ង្កសីបន្ទប់ទឹក បណ្តាលឱ្យឆក់ស្លាប់។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES