Friday, March 29, 2024
Homeព័ត៌មានជាតិថៅកែផ្សារឈូកមាស បញ្ឈប់កុងត្រាគ្មានមូលហេតុ អាជីវករផ្ទុះការតវ៉ា

ថៅកែផ្សារឈូកមាស បញ្ឈប់កុងត្រាគ្មានមូលហេតុ អាជីវករផ្ទុះការតវ៉ា

ភ្នំពេញ ៖ ក្រុមអាជីវករលក់បន្លែសាច់ ប្រមាណ១៤៧នាក់ ដែលជួលតូបលក់ដូរក្នុងផ្សារឈូកមាសបានផ្ទុះការតវ៉ាជាលើកទី០៤ ក្រោយពីម្ចាស់ផ្សារប្រកាសបញ្ឈប់កុងត្រាជួលតូប ឲ្យពួកគាត់នាចុងឆ្នាំនេះ ដោយគ្មានមូលហេតុ។ ផ្ទុះការតវ៉ារបស់អាជីវករកាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ទីតាំងក្នុងផ្សារឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហោ សុខាន់ តំណាងអាជីវករលក់បន្លែសាច់ក្នុងផ្សារឈូកមាស បានឲ្យដឹងថា “ការដែលពួកគាត់ធ្វើការតវ៉ានៅពេលនេះ គីឺដោយសារតែខាងម្ចាស់ផ្សារបានបញ្ឈប់កុងត្រាការជួលតូប ឈប់ឲ្យពួកគាត់លក់ដូរតទៅទៀត ដោយគ្មានមូលហេតុ។ ដូច្នេះហើយធ្វើឲ្យពួកគាត់ជួបនៅការលំបាក ដោយគ្មានកន្លែងដូរ និងបាត់ចំណូលចិញ្ចឹមគ្រួសារ មិនតែប៉ុណ្ណោះអ្នកខ្លះបានខាតបង់ថ្លៃទិញតូបតៗគ្នា ក្នុងតម្លៃថ្លៃ ឥឡូវស្រាប់តែម្ចាស់ផ្សារបែរជាបញ្ឈប់ការជួលឲ្យពួកគាត់ មិនបន្តកុងត្រាបែបនេះ តើឲ្យពួកគាត់ទៅលក់នៅឯណា? ដូច្នេះហើយសូមខាងក្រុមហ៊ុនផ្សារមេត្តាជួយបន្តកុងត្រាឲ្យពួកគាត់បានលក់បន្តទៀតផង។

លោក ហោ សុខាន់ តំណាងអាជីករបានបន្តទៀតថា “ពួកគាត់បានដាក់លិខិតមួយច្បាប់ជូនទៅរដ្ឋបាលខណ្ឌសែនសុខ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នេះរួចហើយ ដែលសុំឲ្យលោក ម៉ូវ ម៉ានិត ដែលជាខណៈអភិបាលខណ្ឌ ជួយអន្តរាគមន៍ និងជួយដោះស្រាយនៅបញ្ហានេះជូនពួកគាត់ផងប៉ុន្តែខាងរដ្ឋបាលខណ្ឌ ពុំទាន់មានការឆ្លើយតបទេ។

ចំណែកបុគ្គលិកក្រុមហ៊ុនដែលប្រចាំការក្នុងការិយាល័យផ្សារឈូកមាស វិញ បានឲ្យដឹងថា “ចំពោះបញ្ហាការបញ្ឈប់កុងត្រាជួលតូបលក់បន្លែ ត្រី​ សាច់ ខាងលើនេះ គឺពួកគាត់ពុំបានដឹងពីមូលហេតុច្បាស់លាស់ណាមួយពីថៅកែនោះទេ គឺគ្រាន់តែដឹងថា ខាងថៅកែរបស់ខ្លួនបានជូនដំណឹងដោយផ្ទាល់មាត់ទៅក្រុមអាជីវកររួចអស់ហើយ កាលពី១ខែមុន ប៉ុន្តែបងប្អូនដែលជាអាជីវករមិនសុខចិត្តបាននាំគ្នាសុំជួបខាងតំណាងក្រុមហ៊ុនចំនួនបីលើកដែរ តែដំណោះស្រាយនោះនៅតែដដែល ដោយខាងក្រុមហ៊ុននៅតែមិនបន្តកុងត្រាជួលតូបលក់នោះតទៅទៀត។

ជាចុងក្រោយ បងប្អូនអាជីវករក៍បានសំណូមពរទៅក្រុមហ៊ុនជាម្ចាស់ផ្សារ សុំឲ្យបន្តការជួលតូបឲ្យពួកគាត់បានលក់ដូរជាធម្មតាវិញផង ហើយជាពិសេសលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ តែម្តង មេត្តាជួយរកដំណោះស្រាយជួនពួកគាត់ផង។

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា “លោកទទួលបានលិខិតស្នើសុំ និងជួយដោះស្រាយនេះហើយ កាលពីថ្ងៃសុក្រកន្លងទៅនេះ ហើយលោកបានចាត់ឲ្យអភិបាលរងម្នាក់ដែលទទួលជំនាញឲ្យហៅភាគីទាំងពីមកសម្របសម្រួល និងដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES