Saturday, April 20, 2024
Homeព័ត៌មានជាតិទាហានក្រៅជួរសោះ តែខ្លាំងណាស់ កាន់កាំភ្លើងគំរាមបាញ់គេឯង អីលូវជាប់ខ្នោះ

ទាហានក្រៅជួរសោះ តែខ្លាំងណាស់ កាន់កាំភ្លើងគំរាមបាញ់គេឯង អីលូវជាប់ខ្នោះ

ខេត្តកំពង់ធំ ៖ បុរសម្នាក់អះអាងថាខ្លួន ជាទាហាន មានកាតសម្គាល់ខ្លួនរាប់មិនអស់ និងថែមទាំងមានកាំភ្លើងខ្លីសៀតជាប់ចង្កេះគំរាមរកបាញ់គេឯងគ្រប់គ្នា ទីបំផុតកម្លាំងអាវុធហត្ថ ចាប់ក្របួចជាប់ ទើបដឹងថា តាមពិតជាទាហានក្រៅជួរសោះ កាន់កាតក្លែងក្លាយ កាំភ្លើងគ្មានច្បាប់ ដើរធ្វើសកម្មភាពគំរាមបាញ់គេឯង និងត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិសេរីសាមគ្គីជើង ឃុំស្រឡៅ ស្រុកបារាយណ៍។

ជនសង្ស័យឈ្មោះចែត្រ ធួន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ចាប់ខ្លួនកាលពីថ្ងៃទី១១ ខែធ្នូ ពាក់ព័ន្ធបាញ់គំរាមប្រជាពលរដ្ឋនៅចំណុចភូមិសេរីសាមគ្គីជើង ឃុំស្រឡៅ ស្រុកបារាយណ៍ និងត្រូវបានបញ្ជូនខ្លួនទៅតុលាការ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

ប្រភពដដែលបន្តថា ក្រោយចាប់ឃាត់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាង រួមមានកាំភ្លើងខ្លី ម៉ាក K54 លេខ០៣២០៤ គ្មានច្បាប់ត្រឹមត្រូវ ១ដើម បង់១ គ្រាប់៦គ្រាប់ ប័ណ្ណសម្គាល់អាវុធ២សន្លឹក អត្តសញ្ញាណប័ណ្ណ១សន្លឹក អត្តប័ណ្ណទាហាន ១សន្លឹក អត្តសញ្ញាណប័ណ្ណស៊ីវិល ១សន្លឹក និងទូរស័ព្ទដៃ២គ្រឿង។ បន្ទាប់ពីធ្វើការស្រាវជ្រាវ ទើបដឹងថា ប័ណ្ណទាំងអស់របស់ជនសង្ស័យ គឺសុទ្ធតែក្លែងក្លាយទាំងអស់។

រហូតមកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោយបញ្ចប់ការសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរួចរាល់ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ នារសៀលថ្ងៃដដែល ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES