Saturday, April 20, 2024
Homeព័ត៌មានជាតិរំលោភ៤ដង នាងមិនមាត់ ញ៉ាមថែម១ទៀត ជាប់ខ្នោះ

រំលោភ៤ដង នាងមិនមាត់ ញ៉ាមថែម១ទៀត ជាប់ខ្នោះ

ខេត្តប៉ៃលិន ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនារីវ័យក្មេងម្នាក់ រហូតដល់បានសម្រេចដល់ទៅ៤ដង លុះឃើញនាងមិនមាត់ មិនប្តឹងប៉ូលិស ស្រាប់តែញៀនញ៉ាមដូចស៊ីក្តាមដុតតាមទៅចាប់រំលោភសេពសន្ថវៈជាលើកទី៥ ខណៈដែលខាងស្រីក្រោកទៅបត់ជើងតូច នៅវេលាទៀបភ្លឺ ក៏ចាប់អូសដៃនារីរងគ្រោះចូលរំលោភសេពសន្ថវៈដល់ក្នុងបន្ទប់ រហូតបានសម្រេចម្តងទៀត ទីបំផុតនារីរងគ្រោះទ្រាំនឹងទង្វើប្រុសល្មោភតណ្ហារូបនេះលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ លុះព្រឹកឡើង នារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យជាប់តែម្តង។

ជនសង្ស័យដែលចាប់រំលោភសេពសន្ថវៈស្រីបានសម្រេច៤ដង ឃើញនាងមិនមាត់ កាន់តែបានចិត្តតាមចាប់រំលោភជាលើកទី៥ ទីបំផុត ក៏ត្រូវជាប់ខ្នោះនេះ មានឈ្មោះសុខ វិបុល អាយុ២៩ឆ្នាំ ស្នាក់នៅជាមួយបងប្រុសបង្កើតរបស់ខ្លួន ដែលជាម្ចាស់ផ្ទះជួលទីតាំងកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមានឈ្មោះ ម.ស.ជ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបនាងនិងបងស្រី បានមកជួលបន្ទប់របស់ឈ្មោះវី ដែលជាបងប្រុសរបស់ជនសង្ស័យ ស្នាក់នៅមួយរយៈមកហើយ ហើយជនសង្ស័យក៏បានមកស្នាក់នៅជាមួយបងរបស់គេដែរ។ លុះក្រោយមក​នាងពុំបានចាំថ្ងៃខែច្បាស់លាស់ទេ នៅពេលដែលបងស្រីរបស់នាងមិននៅ ជនសង្ស័យបានធ្វើសកម្មភាពលបចូលមកក្នុងបន្ទប់របស់នាង ហើយបានចាប់បង្ខំនាងរំលោភសេពសន្ថវៈនាង រហូតដល់បានសម្រេច ព្រមទាំងបានគំរាមមិនឱ្យនាងទម្លាយរឿងនេះប្រាប់អ្នកណាទៀតផង។

នារីរងគ្រោះបន្តថា ចំណែកនាងដោយសារតែខ្លាចពាក្យគំរាមរបស់ជនសង្ស័យ ទើបមិនហ៊ាននិយាយប្រាប់អ្នកណាឡើយ សូម្បីបងស្រី ស្រាប់តែបែរជាធ្វើឱ្យជនសង្ស័យបានដៃបានចិត្តរំលោភសេពសន្ថវៈនាងបានសម្រេច ម្តងញ៉ាមដូចស៊ីក្តាមដុត ក៏ចេះតែរកឱកាសស្ងាត់ល្អ ពិសេសពេលដែលបងស្រីនាងមិននៅ ចូលមកចាប់នាងរំលោភសេពសន្ថវៈជាបន្តបន្ទាប់ សរុបទៅចំនួន៤ដងឯណោះ។ រីឯនាងដោយនឹកខ្លាចខ្មាសគេផង ខ្លាចការគំរាមរបស់ជនសង្ស័យផង ទើបចេះតែទ្រាំលាក់បាំង បៀមទុក្ខតែម្នាក់ឯងរហូតមក។

នារីរងគ្រោះ បានបញ្ជាក់ថា លុះរំលោភសេពសន្ថវៈនាង៤ដងហើយ​ នៅមិនទាន់អស់ចិត្តទៀត ស្រាប់តែមកដល់វេលាម៉ោង៤ទៀបភ្លឺ ខណៈដែលនាងបានក្រោកចេញពីបន្ទប់ ដើម្បីទៅបត់ជើងតូចនៅក្នុងបន្ទប់ទឹក លុះពេលចេញមកវិញ ជនសង្ស័យក៏បានចាប់អូសដៃនាងចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពចាប់រំលោភរហូតដល់បានសម្រេចម្តងទៀតជាលើកទី៥។

ដោយសារតែទ្រាំនឹងទង្វើប្រុសព្រានល្មោភកាមរូបនេះតទៅទៀតលែងបាន ទើបនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលបងស្រីត្រឡប់មកពីធ្វើការវិញ នារីរងគ្រោះបានទម្លាយរឿងរ៉ាវប្រាប់បងស្រីគ្មានសល់ ទើបបងស្រីប្រញាប់នាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុខ វិបុល បានសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈនារីរងគ្រោះរហូតដល់បានសម្រេចចំនួន៥លើកមែន ដោយលើកចុងក្រោយ កាលពីវេលាទៀបភ្លឺថ្ងៃទី១៤ ខែធ្នូ រូបគេបានឃ្លាំមើលឃើញនារីរងគ្រោះក្រោកចេញទៅបត់ជើងតូចនៅបន្ទប់ទឹកតែម្នាក់ឯង ក៏តាមទៅចាប់រំលោភរហូតដល់បានសម្រេចជាលើកទី៥តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES