Friday, April 19, 2024
Homeព័ត៌មានជាតិអ្នកណាមិនស្លុត ដើរមកដួលស្លាប់លើម្តាយ ស្រស់ៗបែបនេះ

អ្នកណាមិនស្លុត ដើរមកដួលស្លាប់លើម្តាយ ស្រស់ៗបែបនេះ

ភ្នំពេញ ៖ បុរសម្នាក់​ដើរទៅលេងម្តាយរស់នៅផ្ទះប្អូនស្រី ពេលទៅដល់មានអាការៈវិលមុខបានដួល ទៅលើម្តាយសន្លប់ស្តូក ត្រូវបញ្ជូនទៅដល់មន្ទីរពេទ្យ​ ដល់ទៅដល់ គ្រូពេទ្យប្រាប់ថា ស្លាប់ហើយ ហេតុការណ៍នេះបង្កឲ្យ​​មានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៦និងនឹង១៥នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ​ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប១  ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ឈឿន សារុំ ភេទប្រុស ​អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ អតីតធ្វើ​ការនៅក្រុមហ៊ុន YAMAHA ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ​មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានបងប្អូន៣នាក់ (ស្រី១និងប្រុស២នាក់) ជនរងគ្រោះជាកូនច្បង រស់នៅម្នាក់ឯងនៅលីវ។

តាម​សំដីប្អូនបង្កើតបានឲ្យដឹងថា ​មុនពេលកើតហេតុ បងប្រុស​ស្នាក់នៅផ្ទះជួលតែម្នាក់​ឯងទេបានមកលេងផ្ទះគាត់ដែលរស់នៅជាមួយម្តាយនៅក្បែរគ្នានោះ ហើយជនរងគ្រោះបាននិយាយប្រាប់ម្តាយថា ដូចជាវិលមុខណាស់ ក៏បានដួលទៅលើឥតការ៉ូលើម្តាយបង្កើតរបស់ខ្លួន ភ្លាមៗនោះ សាច់ញាតិបានហៅរថយន្តសង្គ្រោះបង្អែកពោធិ៍ចិនតុង ដឹកយកទៅមន្ទីរពេទ្យព្រះកុសមៈ ពេលទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យប្រាប់ថា ស្លាប់ទៅហើយ ក៏បានដឹកយកយកទៅតម្កល់នៅវត្តពោធិ៍ចិនតុង តែក្រុមគ្រួសារមិនអស់ចិត្ត ក៏បានហៅសមត្ថកិច្ចជំនាញម្កធ្វើ
កោសលវិច័យ​ពិនិត្យឃើញជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែ​ន ៕

RELATED ARTICLES