Saturday, April 20, 2024
Homeព័ត៌មានជាតិឡានដឹកថ្មថយក្រោយមិនប្រយ័ត្ន ធ្លាក់ចូលទន្លៃបាត់ ម្ចាស់លោតចេញពីឡានទាន់

ឡានដឹកថ្មថយក្រោយមិនប្រយ័ត្ន ធ្លាក់ចូលទន្លៃបាត់ ម្ចាស់លោតចេញពីឡានទាន់

ភ្នំពេញ ៖ រថយន្តដឹកថ្មយកមកចាក់នៅកំពង់ដរភ្នំពេញ-អរិយក្សត្រ បានថយក្រោយ មិនប្រយ័ត្ន រអិលធ្លាក់ទៅក្នុងទឹកទន្លេលិចបាត់ស្រមោល ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅកំពង់ចម្លង​អរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ​។

ប្រភពពត័មានពីអ្នករត់ម៉ូតូឌុប ប្រចាំនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកថ្មប្រភេទ៥តោន មិនចាំស្លាកលេខ យកថ្មមកចាក់ធ្វើផ្លូវនៅកំពង់ដរអរិយក្សត្រ ពេលថយក្រោយ មិនប្រយ័ត្ន ក៍រអិលធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់ស្រមោល តែសំណាងល្អ អ្នកបើកលោតចុះពីលើរថយន្តទាន់ ទើបមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

ប្រភពដដែលបានបន្តទៀតថា រថយន្តដឹកថ្មខាងលើនេះមកចាក់ថ្មធ្វើផ្លូវ និងថយចាក់ទៅក្នុងទន្លេ មិនបានមើលក្រោយ និងច្រាំងទន្លេចោទពេក ទើបរថយន្តជាន់ហ្វ្រាំងមិនស៊ី រអិលធ្លាក់ចូលទៅក្នុងទឹកតែម្ដង៕

RELATED ARTICLES