Friday, March 29, 2024
Homeព័ត៌មានជាតិឳពុកដើរយកក្បាលគីង្គក់ទៅបោះចោលក្នុងប្រឡាយទឹក បាត់រហូត ឃើញស្បែកជើងនៅមាត់ប្រឡាយ

ឳពុកដើរយកក្បាលគីង្គក់ទៅបោះចោលក្នុងប្រឡាយទឹក បាត់រហូត ឃើញស្បែកជើងនៅមាត់ប្រឡាយ

ខេត្តកណ្តាល ៖ បុរសម្នាក់បានធ្វើដំណើរទៅលេងផ្ទះកូនប្រុសរបស់ខ្លួន រួចក៏ដើរចាប់គីង្គក់យកមកធ្វើម្ហូប លុះធ្វើរួចរាល់ ក៏បានយកក្បាលគីង្គក់ទៅបោះចូលប្រឡាយទឹកខាងក្រោយផ្ទះ រួចក៏បាត់ខ្លួនរហូត លុះកូនប្រុសដើរតាមរក ក៏ប្រទះឃើញឪពុកលង់ទឹកស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹកក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះម៉ៅ អេត អាយុ៥៨ឆ្នាំ មានលំនៅក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង និងទើបមកស្នាក់នៅលេងផ្ទះកូនប្រុស​ ឈ្មោះអេត សុផល អាយុ៣២ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

តាមសម្តីកូនប្រុសរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ ឪពុករបស់គាត់ (ជនរងគ្រោះ) បានមកលេង និងស្នាក់នៅផ្ទះរបស់គាត់ជាកូនប្រុស នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ។ លុះមកដល់ថ្ងៃទី២៤ ខែធ្នូ គាត់បានដើរចាប់គីង្គក់យកមកធ្វើម្ហូប លុះក្រោយពីធ្វើសត្វគីង្គក់ ដោយកាត់ក្បាលចេញហើយ ឪពុករបស់គាត់ក៏បានយកក្បាលគីង្គក់ទៅបោះចោលក្នុងប្រឡាយខាងក្រោយផ្ទះ ហើយបានធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្លាប់បាត់ទៅ ទាំងដែលក្រុមគ្រួសារមិនបានដឹងសោះ។

បុរសជាកូនប្រុសជនរងគ្រោះ បន្តថា លុះមួយសន្ទុះក្រោយមក ដោយមិនឃើញឪពុកត្រឡប់មកផ្ទះវិញ គាត់ក៏បានដើរតាមទៅរកមើលឪពុក ស្រាប់តែឃើញតែស្បែកជើងនៅមាត់ប្រឡាយ ទើបចុះរាវក៏ប្រទះឃើញឪពុករបស់គាត់បានស្លាប់នៅក្នុងទឹកប្រឡាយបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសស្រុកនិងប៉ុស្តិ៍ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់យទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES