Friday, April 19, 2024
Homeព័ត៌មានជាតិនារីរូបស្រស់សំណាងណាស់ បានប្រជាពលរដ្ឋជួយចាប់ជនសង្ស័យ២នាក់ហ្នឹងទាន់

នារីរូបស្រស់សំណាងណាស់ បានប្រជាពលរដ្ឋជួយចាប់ជនសង្ស័យ២នាក់ហ្នឹងទាន់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារី២នាក់ កំពុងជិះម៉ូតូឌុបគ្នាទៅផ្សារ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន បានចម្ងាយជាង១០០ម៉ែត្រ ដោយសារផ្លូវកកស្ទះចរាចរណ៍ ជនរងគ្រោះស្រែកដេញតាមទាន់ ផ្អើលពលរដ្ឋជួយព័ទ្ធចាប់បានភ្លាមៗ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្សារពោធិ៍ចិនតុង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួនបាន ទី១. ឈ្មោះ ហុញ ថៃ ភេទប្រុស  អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅវត្តពោធិ៍ចិនតុង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប មានស្រុកកំណើតនៅភូមិហាន់ទ្វារ ឃុំអណ្ដូងច្រោះ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី២. ឈ្មោះ ចេត សុផលចន្រ្ទា ភេទប្រុស អាយុ២៦ឆ្នាំ  ស្នាក់ននៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះឈ្មោះ ហ៊ុន ពិសី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ចាស់ទូរស័ព្ទ ចំណែកនារីបើកបរម៉ូតូ ឈ្មោះ សូ អេសធើរ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ។

តាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលខ្លួនជិះម៉ូតូឌុបគ្នាទៅផ្សារពោធិ៍ចិនតុង គ្រាន់តែជិតដល់កន្លែងផ្ញើម៉ូតូ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1X-9519 តាមមកពីក្រោយ ដល់ទន្ទឹមក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេច ហើយព្យាយាមរត់គេច តែដោយសារផ្លូវស្ទះចរាចរណ៍ ជនរងគ្រោះដេញតាមស្រែកផ្អើលប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបាន២នាក់ ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះពិតប្រាកដមែន ។ ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី ៕

RELATED ARTICLES