Saturday, April 27, 2024
Homeព័ត៌មានជាតិមេប្តីហៅទៅកោសខ្យល់ឲ្យប្រពន្ធ ដល់កន្លែងស្ងាត់ ចាប់រំលោភ

មេប្តីហៅទៅកោសខ្យល់ឲ្យប្រពន្ធ ដល់កន្លែងស្ងាត់ ចាប់រំលោភ

ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបនឹងធ្វើដំណើរមកពីស្រុកកំណើត បំណងមកលេងប្តីដែលជាសន្តិសុខធ្វើការនៅភ្នំពេញ លុះមកដល់ ក៏ត្រូវបានមេសន្តិសុខម្នាក់ ដែលជាមេកើយរបស់ប្តី ប្រើល្បិចពឹងឱ្យជួយកោសខ្យល់ឱ្យប្រពន្ធរបស់ខ្លួនបន្តិច ស្រាប់តែពេលដឹកដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច រួចប្រាប់ស្ត្រីរងគ្រោះកុំឱ្យមាត់ប្រាប់អ្នកណា ទីបំផុត ស្ត្រីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ប្តី រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីមេសន្តិសុខចាប់រំលោភសេពសន្ថវៈប្រពន្ធកូនចៅខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចម្តុំលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះដែលត្រូវមេកើយរបស់ប្តីចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច មានឈ្មោះស.ណ.ម អាយុ៤៧ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មានស្រុកកំណើតនៅខេត្តកំពង់ចាម និងទើបមកលេងប្តី និងស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យល្មោភកាមនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាមេសន្តិសុខឯកជនប្រចាំតំបន់ ស្នាក់នៅម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

 

តាមសម្តីស្ត្រីរងគ្រោះ បានប្រាប់ឱ្យប្រាប់ថា គាត់ទើបតែធ្វើដំណើរមកពីខេត្តកំពង់ចាម ដើម្បីមកលេងប្តីគាត់ដែលកំពុងធ្វើជាសន្តិសុខ ស្នាក់នៅភ្នំពេញ។ លុះមកដល់វេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មេសន្តិសុខតំបន់ម្នាក់ ដែលត្រូវជាមេរបស់ប្តីគាត់ បានមកសុំប្តីរបស់គាត់ថា ពឹងឱ្យគាត់ជួយទៅកោសខ្យល់ឱ្យប្រពន្ធរបស់ខ្លួន (ជនសង្ស័យ) បន្តិច ដែលប្រពន្ធរបស់គាត់នៅម្តុំលូ៥ ដែលជាកន្លែងកើតហេតុខាងលើ។ លុះក្រោយពីប្តីរបស់គាត់យល់ព្រម គាត់ក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យចេញទៅ ស្រាប់តែពេលទៅដល់កន្លែងស្ងាត់ ជនសង្ស័យល្មោភកាមខាងលើ បានចាប់រំលោភសេពសន្ថវៈរូបគាត់ រហូតដល់បានសម្រេច ហើយក៏បន្តដឹកគាត់ទៅកោសខ្យល់ឱ្យប្រពន្ធជនសង្ស័យទៀត ដោយប្រាប់គាត់ថា កុំមាត់ប្រាប់នរណាឱ្យសោះ។

ស្ត្រីរងគ្រោះបន្តថា លុះក្រោយពេលត្រឡប់មកផ្ទះវិញ ប្តីរបស់គាត់នឹកឆ្ងល់ថា ហេតុអ្វីក៏ទៅកោសខ្យល់ឱ្យប្រពន្ធមេយូរម៉្លេះ ក៏សាកសួរគាត់ ទើបគាត់ដាច់ចិត្តទម្លាយរឿងរ៉ាវឱ្យប្តី បានដឹងថា គាត់ត្រូវមេកើយរបស់ប្តីចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីឱ្យជួយអន្តរាគមន៍ ប៉ុន្តែត្រូវបានសមត្ថកិច្ចសាកសួររួច ក៏ណែនាំឱ្យស្ត្រីរងគ្រោះទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣វិញ ព្រោះទីតាំងកើតហេតុនៅក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យ៣។

បច្ចុប្បន្នស្ត្រីរងគ្រោះកំពុងតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីឱ្យជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES