Saturday, April 20, 2024
Homeតារាខ្មែរតារាល្បីៗចូលរួមកាត់ចំណងដៃផលិតករថោន ផ្អើលសណ្ឋាគារលំដាប់ផ្កាយ៥

តារាល្បីៗចូលរួមកាត់ចំណងដៃផលិតករថោន ផ្អើលសណ្ឋាគារលំដាប់ផ្កាយ៥

ផលិតករល្បីឈ្មោះរបស់ផលិតកម្មថោន លោកឃុន ធារិទ្ធ ហៅ Rith omega បានរៀបការយ៉ាងអធឹកអធមរួចហើយនៅឯខេត្តបាត់ដំបង កាលពីថ្ងៃទី៧  ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ប៉ុន្តែនៅថ្ងៃទី១២ ខែធ្នូ ម្សិលមិញនេះលោកបានធ្វើពិធីជប់លៀងធំកាត់ចំណងដៃជាទ្រង់ទ្រាយធំមួយទៀតនៅសណ្ឋាគារលំដាប់ផ្កាយ៥ នៅអូតែលសុខាភ្នំពេញ យ៉ាងកាលីប។

នៅក្នុងពិធីដែលមានតារាសិល្បៈល្បីៗចូលរួម ព្រមទាំងមានអ្នកជំនួញនិងអ្នកមានមុខមានមាត់ក្នុងសង្គមចូលរួមយ៉ាងច្រើនកុះករនោះ ត្រូវបានគេប៉ានប្រម៉ាណថា បានចំណាយមិនតិចម៉ឺនដុល្លារដុល្លារនោះទេដោយគ្រាន់ចំណាយលើការតុបតែងដេគ័រលើភ្លើង ផ្កាភ្ញី ក្រុមភ្លេង និងឆាកតន្ត្រី ត្រូវបានគេដឹងថា ចំណាយជិត១ម៉ឺនដុល្លារទៅហើយ។

លោកRith omega ផលិតករផលិតបទ«មេឃកំពុងភ្លៀវហើយ»សុំមិនបង្ហើបពីទំហំនៃការចំណាយនៅក្នុងពិធីកាត់ចំណងដៃរបស់លោកទេពោលគឺលោកនិងក្រុមគ្រួសារគ្រាន់តែធ្វើដើម្បីឲ្យសមភ្នែកញាតិតែប៉ុណ្ណោះ ប៉ុន្តែមិនចំណាយឲ្យលើសលប់ពេកនោះទេ។យ៉ាងណាលោកទទួលស្គាល់ថាពិធីជប់លៀងកាត់ចំណងដៃរបស់លោកនៅក្នុងបរិយាកាសលំដាប់ផ្កាយ៥ពិតជាចំណាយច្រើនជាងទីតាំងធម្មតាមែន។

ភរិយារបស់លោកRith omega មានឈ្មោះវណ្ណ សិលា ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់តារាសិល្បៈនោះទេតែលោក omega អះអាងថា ភរិយារបស់លោកពុំមែនជាតារាសិល្បៈនោះទេគឺជាកូនអ្នកជំនួញនៅខេត្តបាត់ដំបងហើយក៏មិនឲ្យភរិយាប្រឡូកសិល្បៈដែរបើទោះបីលោកស្ថិតនៅក្នុងវិស័យនេះក្ដី ដោយលោកចង់ឲ្យភរិយាប្រឡូកនៅក្នុងមុខជំនួញរកស៊ីច្រើនជាង។

ផលិតករដែលមានស្នាដៃលេចធ្លោរូបនេះបានឲ្យដឹងដែរថា ពិធីជប់លៀងកាត់ចំណងដៃរបស់លោកបានអញ្ជើញភ្ញៀវចំនួន៨៣តុ (៨៣០នាក់)ក្នុងនោះក៏បានអញ្ជើញតារាសិល្បៈៗមួយចំនួនផងដែរហើយបើទោះបីចំថ្ងៃពិសេសមានកម្មវិធីច្រើនបុកគ្នាក៏ពិធីរបស់លោកបានប្រព្រឹត្តិទៅយ៉ាងអធិកអធមផងដែរ៕

 

 

RELATED ARTICLES