Thursday, March 28, 2024
Homeតារាខ្មែរតេង លក្ខិណា បាត់បង់ភាពហុឺហា ក្រោយគេឃើញចូលណាហ្គាវើលដ៍?

តេង លក្ខិណា បាត់បង់ភាពហុឺហា ក្រោយគេឃើញចូលណាហ្គាវើលដ៍?

តារាចម្រៀង M តេង លក្ខិណា ដែលធ្លាប់តែកាលីពដល់កំពូលជិះរថយន្ដទំនើប BMW និង Range Rover តម្លៃជាង១០ម៉ឺនដុល្លារ និងប្រើប្រាស់របស់ម៉ាកល្បីៗ គ្រាន់តែស្បែកជើងដាក់ទៅថតម្ដងៗ ពេញគូថរថយន្ដនោះ ស្រាប់តែពេលនេះមានដំណឹងថា ស្រីស្អាតសាច់សខ្ចីល្ហក់រូបនេះបាត់បង់ភាពហ៊ឺហាទាំងនោះអស់ទៅហើយ ដោយពេលខ្លះ គេបែរជាឃើញនាងចូលទៅណាហ្គាវើល ដ៏ញឹកញាប់ ជាងទៅថតបទចម្រៀងទៅវិញ។

អ្នកដែលប្រទះឃើញតេង លក្ខិណា ដោយចៃដន្យ បានបង្ហើបឲ្យដឹងថា តារាសម្ដែងនិងចម្រៀងរូបនេះ មានភាពសាមញ្ញធម្មតា ហើយគ្មានឡានទំនើបជិះទៀតទេ គឺពេលខ្លះជិះរថយន្ដជាមួយមិត្តភក្ដិប៉ុណ្ណោះ។

គេមិនដឹងទេថា តើតេង លក្ខិណា ចេញចូលទៅណាហ្គា ធ្វើអីដែរ? ខណៈដែលភ្ញៀវដទៃទៀត គឺសំដៅទៅលេងល្បែងស៊ីសង ហេតុនេះហើយបានជាអ្នកខ្លះហាក់ងឿងឆ្ងល់ថាម៉េច បានជាស្រីស្អាតរូបនេះចូលចិត្តទៅណាហ្គាវើលដ៍ ជាប្រចាំអីចឹង?

ទោះជាយ៉ាងណា ការទាក់ទងទៅតេង លក្ខិណា តាមទូរស័ព្ទគ្រប់ប្រព័ន្ធនោះមិនបានសម្រេចឡើយ កាលពីពេលថ្មីៗនេះ ព្រោះលេខទាំង២ប្រព័ន្ធដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបានឡើយ។ ចំណែកនៅផលិតកម្ម M វិញ លក្ខិណា ក៍គ្មានបទចម្រៀងចេញថ្មីៗទៀតដែរ ហើយបើទោះជាកន្លងមកលេចឮថា លក្ខិណា និងប្អូនប្រុសនាង តេង ឆេកូ បានចាកចេញពី M ក្ដី តែតារាចម្រៀងរួមដំបូលនៅទីនោះ បានឲ្យដឹងថា លក្ខិណា និងប្អូនប្រុសរបស់នាង គឺនៅតែជាតារាចម្រៀងរបស់ M ដដែល គ្រាន់តែគ្មានបទថ្មីៗចេញប៉ុណ្ណោះ។

តេង លក្ខិណា បានបោះបង់តំណែងជាពិធីការិនីនៅ Mytv ចោលកណ្ដាលផ្លូវ ក្រោយពីល្បីថា មានលោកឧកញ៉ាដល់ទៅ២រូប ប្រជែងគ្នារាយអន្ទាក់ស្នេហ៍ស្រីស្អាតតូចច្រឡឹងរូបនេះ ទើបធ្វើឲ្យនារីតូចតន់ស្បែកសាច់សខ្ចីរលើបរលោងម៉ដ្ឋខៃរូបនេះ បានផ្លាស់ប្ដូរអាជីពទៅធ្វើជាតារាចម្រៀងដោយចៃដន្យទៅវិញនៅ M ទៅវិញ ដោយនាងថែមទាំងសណ្ដោងប្អូនប្រុសទៅជាមួយផងដែរ។ ប៉ុន្ដែគួរឲ្យស្ដាយ ដូចពាក្យគេថា ”ចុះទឹកក្រពើ ឡើងលើខ្លា” អីចឹង ព្រោះតែលក្ខិណា បានប៉ះស្នេហ៍រឿងដ៏រសើបថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយថៅកែស្រីផលិតកម្មមួយដែលចង់ក្រុងនាងដាក់ក្នុងទ្រុងស្នេហ៍ មិនឲ្យថតសម្ដែងជាមួយតារាប្រុសណាដែលមានឈុតឱបថើបឡើយ។

តេង លក្ខិណា ដែលចង់វិលត្រឡប់ថយក្រោយវិញ ក៏ពិបាក ទៅមុខ ក៏មិនរួចនោះ គឺបានត្រឹមតែនៅទ្រឹង ហើយចាប់ផ្ដើមបាត់មុខពីកម្មវិធីជួបជុំអ្នកសិល្បៈបន្ដិចម្ដងៗ រហូតដល់ពេលនេះ គឺជាង១ឆ្នាំហើយ តែនាងមិនបានបង្ហាញសកម្មភាពសិល្បៈថ្មីៗទៀតទេ ដែលអាចនឹងឈានទៅបញ្ចប់អាជីពសិល្បៈដូចតារាមួយចំនួនមានទាវ មុនីរ័ត្ន​ , វ៉ាន់ សម្ផស្ស ជាដើម។

ប្រភពបានឲ្យដឹងថា តេង លក្ខិណា នៅតែត្រូវបានបណ្ដាផលិតកម្មមួយចំនួនចង់ហៅនាងថតភាពយបន្ត ហើយប៉ុស្ដិ៍ទូរទស្សន៍មួយចំនួនទៀត ក៏ចង់ឲ្យតំណែងថ្មីសម្រាប់នាងក្នុងការធ្វើជាពិធីការិនីដែរ តែអតីតពិធីការិនីប៉ុស្ដិ៍លេខ៥ និងMytv រូបនេះ គឺហាក់ដូចជាមិនចាប់អារម្មណ៍ឡើយ ហើយគេបែរជាប្រទះឃើញស្រីស្អាតរូបនេះចេញចូលណាហ្គាច្រើនជាងទៅផលិតកម្មទៅវិញ។

ប្រភពបានឲ្យដឹងថា ក្រោយធុញទ្រាន់នឹងវក់វីរឿងគេថា នាងស្រលាញ់ស្រីដូចគ្នា រហូតដល់តារាចម្រៀង M រូបនេះ ព្រមានប្ដឹងអ្នកណាថា នាងស្រលាញ់ភេទដូចគ្នានោះ ស្រាប់តែពេលនេះតារាគួរឲ្យក្នាញ់រូបនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា នាងមានថៅកែរស្រីលក់ពេជ្រ ម្ដុំផ្សារធំថ្មី តាមស្នេហ៍ទៀតហើយ ដែលធ្វើឲ្យលក្ខិណា ពិបាកក្នុងការគេចជាខ្លាំង។ ព័ត៌មានបានឲ្យដឹងទៀតថា ថៅកែស្រីលក់ពេជ្រនោះឲ្យតែស្នេហ៍តារាស្រីរូបណាហើយ គឺមិនងាយគេចផុតពីកណ្ដាប់ដៃគាត់ឡើយ ហេតុនេះហើយបានជាអ្នកខ្លះថា ពេលនេះ ស្រីស្អាតលក្ខិណា ពិតជាមានយីអ៊ុនដាក់មែន អាជីពសិល្បៈកំពុងតែស្ងាត់ដូចចោរលួចសេះ បែរជាមកប៉ះតែស្រីតាមស្អិតទៅវិញ ខណៈដែលនាងធ្លាប់ទាត់ចោលសំណើសុំស្នេហ៍ពីលោកឧកញ៉ាមហាសេដ្ឋីដល់ទៅ២រូបទៅហើយនោះ។

ចម្ងល់របស់មហាជនថា តើស្រីស្អាតដូចតេង លក្ខិណា នឹងជ្រើសគូស្នេហ៍ជាស្រី ឬប្រុស បើពេលនេះស្រីៗអ្នកមានសម្រុកសុំស្នេហ៍ជាងប្រុសបែបនេះ។ យ៉ាងណាចម្ងល់នេះ នឹងត្រូវលាតត្រដាង និងលាងជម្រះបាននៅពេលដែលតេង លក្ខិណា ព្រមបណ្ដើរគូស្នេហ៍ពិតជាចំហរដូចតារាមួយចំនួននោះ៕

RELATED ARTICLES