Wednesday, April 24, 2024
Homeតារាបរទេសពិភពលោកបើកចំហកាន់តែទូលាយសម្រាប់ យ៉ាយ៉ា

ពិភពលោកបើកចំហកាន់តែទូលាយសម្រាប់ យ៉ាយ៉ា

ជានារីអាស៊ីអាគ្នេយ៍តែម្នាក់គត់ ដែលបានក្លាយជាអ្នកផ្សព្វផ្សាយផលិតផល Louis Vuitton យ៉ាយ៉ា ប្រាប់ថា ជាមោទនភាពធំណាស់ ដែលពិភពលោកបានបើកទ្វារចំហធំទូលាយសម្រាប់នាង…។

នាងបន្ថែមថា រំភើបស្ទើរទប់សំឡេងរីករាយពុំបានពេលត្រូវ Louis Vuitton ជ្រើសរើសនាងធ្វើជាអ្នកផ្សព្វផ្សាយរបស់គេ។ នាងជាស្ត្រីថៃតែម្នាក់គត់នៅអាស៊ីអាគ្នេយ៍ ដែលមានភ័ព្វវាសនា បានទទួលឱកាសនេះ។ នាងពុំដឹងថា​ ហេតុអ្វីបានជាគេជ្រើសរើសរូបនាងឡើយ ហើយនាងសារភាពថា នេះជាពិភពថ្មីមួយដែលនាងពុំធ្លាប់ស្គាល់។

“ចាប់ពីដើមឆ្នាំមកម៉្លេះ បើគេមានពិធីអ្វី ខ្ញុំក៏ត្រូវទៅចូលរួមដែរ។ វាជាពិភពថ្មីមួយទៀតសម្រាប់ខ្ញុំ។ ពេលឈានជើងចូលទៅកន្លែងមួយ ដែលពុំមានស្គាល់អ្នកណាសោះ យើងពុំដឹងថា ត្រូវធ្វើដូចម្តេចឡើយ។ តែខ្ញុំក៏បានឆ្លងកាត់ទៅដោយល្អ។ ខ្ញុំមិនដឹងថា ហេតុអ្វីគេជ្រើសរើសរូបខ្ញុំ។ រំភើបណាស់ស្ទើរតែស្រែកហ៊ោ”។

នាងទទួលស្គាល់ថា ពិភពលោកបើកចំហកាន់តែទូលាយសម្រាប់នាង ហើយនាងក៏រំភើបរីករាយដែលអ្នកសិល្បៈបរទេសស្គាល់នាងច្រើន។

“វាបានបើកចំហពិភពលោកកាន់តែទូលាយ។ ខ្ញុំទៅទីនោះ មានមនុស្សស្គាល់កាន់តែច្រើន។ ពួកគេសួរថា YAYA From Thailand? ខ្ញុំក៏ឆ្លើយទៅវិញ Yes That’s me ! មានមោទនភាពណាស់។ អ្នក​សិល្បៈបរទេសក៏ស្គាល់ច្រើន។ ខ្ញុំទៅច្រើនដងហើយ។ ពេលទៅម្តងៗខ្ញុំក៏ជម្រាបសួរគេមុន។ វាជាទម្លាប់ទៅហើយ។ យើងមិនដឹងថា ផ្តើមកិច្ចសន្ទនាដូចម្តេច ក៏ជម្រាបសួរទៅ”។

យ៉ាយ៉ា ប្រាប់ថាឱកាសគ្រិស្តម៉ាស ខាងមុខនេះ គឺជាលើកដំបូងហើយដែលនាងប្រារឰធ្វើនៅប្រទេសថៃ។

“វាជាពេលវេលាដ៏ប្រពៃបំផុតក្នុងឆ្នាំនេះ តាមគំនិតរបស់ខ្ញុំ។ នេះជាឆ្នាំដំបូងក្នុងចំណោមច្រើនឆ្នាំកន្លងមកនេះ ដែលខ្ញុំមានឱកាសបាននៅប្រទេសថៃ ព្រោះនៅរង់ចាំចូលរួមមង្គលការបងគី (ម៉ារគីរ៉ាស៊ី)។ បងគី រៀបការចំថ្ងៃគ្រិស្តម៉ាសតែម្តង”។

ក្នុងពេលដែលនាងរីករាយក្នុងការជួបជុំជាមួយបងប្អូននៅស្រុកថៃ  សំណព្វចិត្ត ណាដេត របស់នាងឯណោះវិញ បែរជាចេញទៅកម្សាន្តនៅប្រទេសអៃស៍ឡែនដ៍ ជាមួយម្តាយគេទៅវិញ។ តែនេះពុំបានន័យថា ពួកគេមានបញ្ហាអ្វីនោះទេ។ កាយឆ្ងាយតែបេះដូងគេជិតបង្កើយ។ ជាពិសេស ម្តាយ ណាដេត បាន Tag រូបមកឱ្យ យ៉ាយ៉ា រហូតដល់នាងប្រាប់ថា នាងខ្មាសគេ ព្រោះត្រូវមហាជនយល់ថា ម្តាយក្មេក Tag រូបឱ្យកូនប្រុសស្រី៕

RELATED ARTICLES