តារាល្បីៗចូលរួមពិធីជប់លៀងធំប៉ុស្ដិ៍លេខ៥ ចំពេល Cellox ធ្វើយុទ្ធនាការប្រឆាំងបាក់តេរី

កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានធ្វើពិធីជប់លៀងធំនៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមក ដើម្បីអបអរសាទរដល់តារាសម្ដែងក្នុងរឿងភាគរបស់ទូរទស្សន៍នេះ ដែលបានថតបញ្ចប់ដល់ទៅ២រឿង គឺរឿង ”ទណ្ឌកម្មស្នេហ៍” ដែលមានកញ្ញាព្រះកាយច័ន្ទ និងលោកសូ ឆានី ជាតួឯក និងរឿង ”នេះឬជីវិត” ដែលមានកញ្ញាយ៉ែម ស្រីពេជ្រ និងលោកម៉ុន សុផុន (ណាខុន) ជាតួឯក។

គេឃើញមានតារាល្បីៗជាច្រើនទៀត ដែលសម្ដែងភាពយន្ដទាំង២ ក៏បានលេចមុខក្នុងកម្មវិធីដ៏រីករាយនោះ ដែលមានដូចជា លោកយូ ឌីស្កូ , កញ្ញាទឹម រដ្ឋា , ញឹម ចាន់ថន, ឆ័យលី ដាឡែន , ខូវ គីមឡាង និងស្រីស្អាតភិន វណ្ណនីកា ជាដើម។ តារាកិត្តិយលទាំងអស់សុទ្ធតែមានការរីករាយក្រៃលែងក្នុងការចូលរួមកម្មវិធីដ៏រីករាយនោះ ព្រោះថាខ្លួនថតរឿងបានប្រាក់ ហើយក៏មានការលើកទឹកចិត្តពីម្ចាស់ និងថ្នាក់ដឹកនាំប៉ុស្ដិ៍លេខ៥ ព្រមទាំងមានការផ្ដល់រង្វាន់លើកទឹកចិត្តជាច្រើនទៀតផង។

កម្មវិធីរាត្រីនោះក៏មានការចូលរួមពីលោក Nuttavuth Photisaro ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា និងលោកសុផាឆៃ​វីរៈភុឆុង អគ្គនាយកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងជាម្ចាស់សណ្ឋាគារសូហ្វីតែល ផងដែរ ដោយលោកទាំង២បានផ្ដល់រង្វាន់ដល់អ្នកដែលមានសំណាងតាមរយៈការចាប់ឆ្នោត ហើយមានការថតរូបជាមួយគ្នាដោយភាពស្និតស្នាល។

គេកត់សម្គាល់ផងដែរថា នៅពេលដែលតារាដែលតារាទាំងអស់កំពុងតែពិសាអាហារដ៏ឈ្ងុយឆ្ងាញ់នោះ កម្មវិធីកាន់តែរីករាយថែមទៀត ព្រោះក្រុមហ៊ុនក្រដាស Cellox បានធ្វើយុទ្ធនាការប្រឆាំងបាក់តេរី  ស្រាប់តែបានលេចមុខចែក Cellox ដល់ព្រះកាយច័ន្ទ លោកសូឆានី និងតារាសម្ដែងទាំងអស់ដែលបានចូលរួមផងដែរ។

អ្នកតំណាង Cellox បានឲ្យដឹងថា “យុទ្ធនាការរបស់ Cellox ដើម្បីប្រយុទ្ធប្រឆាំងបាក់តេរី គឺធ្វើនៅគ្រប់កន្លែងទាំងអស់ ហើយបើបងប្អូនឃើញបាក់តេរីនៅកន្លែងណា គ្រាន់តែថតចូល Page Like Cellox ឬផុសរូបគាត់នោះ ទទួលបានរង្វាន់ ហើយបងប្អូនទាំងអស់អាចចូលទៅផេក Cellox Club Cambodia។

ក្រុមតារាជាច្រើនមានការសប្បាយផងរីករាយផង នៅពេលដែល Cellox ធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងបាក់តេរី នៅចំហ្វូងតារាដែលកំពុងតែជប់លៀងធំនោះ ហើយពួកគេក៏មានការរីករាយគ្រប់ៗគ្នាផងដែរ នៅពេលដែលទទួលបានកាដូពី Cellox ទៅផ្ទះវិញគ្រប់ៗគ្នា។

ព្រះកាយច័ន្ទ បាននិយាយថា នាងជាតារាសម្ដែងដែលមានការកុងត្រាថតភាពយន្ដភាគឲ្យប៉ុស្ដិ៍លេខ៥ ផ្ដាច់មុខ ដោយថែមទាំងមានប្រាក់ខែជាប្រចាំផងដែរ។ ប៉ុស្ដិ៍លេខ៥ មានគោលការណ៍ធ្វើរឿងភាគឲ្យនាងសម្ដែងយ៉ាងហោចណាស់ ក្នុង១ឆ្នាំ ក៏៣រឿងដែរ ហើយនាងទទួលបានបទពិសោធន៍ច្រើន ពេលចូលរួមការងារជាមួយប៉ុស្ដិ៍នេះ ព្រោះថាការផលិតភាពយន្ដមានការសហការគ្នារវាងអ្នកដឹកនាំរឿងខ្មែរនិងថៃ ហើយខាងប៉ុស្ដិ៍បានបើកសិទ្ធិដល់នាងជាចំហ គឺអាចថតរឿងដុំ និងធ្វើ MC កម្មវិធីផ្សេងៗដោយសេរី គឺលើកលែងតែការថតរឿងភាគមួយប៉ុណ្ណោះ ដែលនាងមិនអាចថតឲ្យផលិតកម្មណាផ្សេង ពេលដែលជាប់កុងត្រានេះឡើយ។

តារាចូលចិត្តបញ្ចេញស្បែកខ្នងរូបនេះ បន្តថា នាងពិតជារីករាយខ្លាំងណាស់ នៅពេលដែលប៉ុស្ដិ៍លេខ៥ មានការលើកទឹកចិត្តដល់តារាសម្ដែង និងក្រុមការងារ តាមរយៈការធ្វើពិធីជប់លៀងនេះ ដែលធ្វើឲ្យតារាៗ និងក្រុមកាងារកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាថែមទៀតហើយនឹងធ្វើឲ្យភាពយន្ដខ្មែរ នឹងកាន់តែជោគជ័យ ពិសេសគឺរឿង ”ទណ្ឌកម្មស្នេហ៍” នាងមានជំនឿចិត្តថា ទស្សនិកជននឹងចូលចិត្តទស្សនាជាមិនខាន។

ចំណែកតួឯកប្រុស លោកសូ ឆានី ក៏បង្ហាញអារម្មណ៍សប្បាយរីករាយ មិនខុសពីកញ្ញាព្រះកាយច័ន្ទ ដែរ ហើយបុរសសង្ហាររូបនេះថា លោកមានសង្ឃឹមថា រឿង ”ទណ្ឌកម្មស្នេហ៍” នេះនឹងជោគជ័យជាមិនខាន ព្រោះតារាទាំងអស់ដែលលេងរឿងនេះ មានការប្រឹងប្រែងខ្លាំងណាស់ ពិសេសគឺមានក្រុមការងារខ្មែរនិងថៃ ចាប់ដៃគ្នាទៀត គឺរឹតតែធ្វើឲ្យភាពយន្ដភាគនេះកាន់តែមានគុណភាពសម្រាប់អ្នកចូលចិត្តទស្សនារឿងភាគរបស់ប៉ុស្ដិ៍លេខ៥ ថែមទៀត៕