Wednesday, April 24, 2024
Homeតារាខ្មែរយុគ ចិន្តា ពិសោធស្នេហ៍៦ឆ្នាំ

យុគ ចិន្តា ពិសោធស្នេហ៍៦ឆ្នាំ

សម្ព័ន្ធស្នេហ៍រវាងពិធីការិនីល្បីឈ្មោះ អ្នកនាងយុគ ចិន្តា ជាមួយលោកបណ្ឌិត ហៅសម័យ អាណិកជនខ្មែរ នៅអាមេរិក ត្រូវបានគេដឹងថា បានពិសោធស្នេហ៍រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះ អ្នកនាងនៅតែមិនទាន់អាចកំណត់ពីគម្រោងដឹកដៃម្ចាស់ស្នេហ៍ចូលរោងការនៅឡើយ…។

ក្រៅពីមានមុខតំណែងធំនៅស្ថានីយទូរទស្សន៍ CTN ដែលទទួលបានប្រាក់ខែ និងចំណូលខ្ពស់ អ្នកនាងយុគ ចិន្តា ក៏មានមុខជំនួញមួយចំនួនទាំងនៅស្រុកខ្មែរ និងនៅសហរដ្ឋអាមេរិក ផងដែរ ដែលអ្នកនាងត្រូវឡើងចុះខ្មែរ-អាមេរិក ជាញឹកញាប់។ យ៉ាងណា ឱកាសហោះទៅមើលមុខជំនួញនៅអាមេរិក  ដែលមានហាងនំប៉័ង និងហាងលក់ថាសស៊ីឌី នោះ ត្រូវបានគេដឹងថា អ្នកនាងបានសម្រេចចិត្តចងសម្ព័ន្ធស្នេហ៍ជាមួយលោកសម័យ ដែលជាអាណិកជនខ្មែរ រស់នៅទីនោះយ៉ាងត្រជាក់ល្ហឹម ចាប់តាំងពីអំឡុងឆ្នាំ 2011ម៉្លេះ តែអ្នកនាងបានព្យាយាមលាក់បាំងសម្ព័ន្ធស្នេហ៍ជាច្រើនឆ្នាំ គឺទើបតែហ៊ានបណ្តើរគ្នាជាចំហនាពេលចុងក្រោយតែប៉ុណ្ណោះ។

ខណៈដែលសម្ព័ន្ធស្នេហ៍កាន់តែរឹងមាំ និងគេឃើញលោកសម័យ ឧស្សាហ៍ឡើងមកស្រុកខ្មែរ ជាញឹកញាប់ រហូតអ្នកខ្លះគិតថា លោកមករស់នៅស្រុកខ្មែរ ជាអចិន្ត្រៃយ៍ តាមម្ចាស់ស្នេហ៍ទៀតផង។ អ្នកនាងយុគ ចិន្តា ក៏ឧស្សាហ៍បណ្តើរលោកសម័យ ចូលរួមកម្មវិធីធំៗជាលក្ខណៈគូស្នេហ៍ផងដែរ។ ទន្ទឹមនឹងនោះ ក៏មានពាក្យខ្សឹបខ្សៀវនៅក្នុងចង្កោមសិល្បៈថា អ្នកនាងនិងគូស្នេហ៍បានរួមរស់ក្រោមដំបូលតែមួយទៀតផង ខណៈដែលមានដំណឹងថា ពួកគេបានទិញវីឡាដ៏ធំស្កឹមស្កៃដែលជាទ្រនំស្នេហ៍នៅម្តុំទួលគោក រាជធានីភ្នំពេញ។

ការពិសោធន៍ស្នេហ៍រយៈពេល៦ឆ្នាំកន្លងមកនេះ មជ្ឈដ្ឋានជាច្រើនរួមទាំងអ្នកសិល្បៈផង បានតាមដានពីគម្រោងរៀបការរបស់អ្នកនាងយុគ ចិន្តា ខណៈដែលកន្លងមកមានដំណឹងថា អ្នកនាងគ្រោងរៀបការនៅអំឡុងឆ្នាំ2017 ប៉ុន្តែរហូតមកទល់ពេលនេះ ប្រែជាស្ងប់ស្ងាត់សូន្យឈឹង។ ទន្ទឹមនឹងនោះ អ្នកខ្លះលើកឡើងថា ស្នេហារបស់អ្នកនាងយុគ ចិន្តា ជាស្នេហាវ័យចំណាស់ ដូច្នេះទំនងជាអ្នកនាងមិនផ្តោតលើគម្រោងរៀបការនោះទេ។

យ៉ាងណាក៏ដោយ តាមប្រភពពីតារាសិល្បៈម្នាក់ដែលកៀកកិតជាមួយអ្នកនាងយុគ ចិន្តា និយាយថា ពេលនេះ អ្នកនាងមានអ្វីៗស្ទើរគ្រប់យ៉ាងទៅហើយ មានគ្រួសារដ៏កក់ក្តៅ មានទ្រព្យសម្បត្តិ មុខជំនួញ កេរ្តិ៍ឈ្មោះ និងមនុស្សពិសេសដែលខ្លួនស្រលាញ់ ហើយអ្វីដែលអ្នកនាងប្រាថ្នានោះ គឺចង់គ្រងឈុតកូនក្រមុំក្រាបផ្ទឹមតាមគន្លងប្រពៃណី ឱ្យកក្រើកពិភពសិល្បៈ គ្រាន់តែពេលនេះ អ្នកនាងមិនទាន់អាចកំណត់ពីគម្រោងរៀបការបាន។

ទោះជាយ៉ាងណា តាមប្រភពផ្សេងទៀតនិយាយថា ហេតុផលដែលអ្នកនាងចិន្តា ពន្យារពេលរៀបការ ក្រោយពិសោធន៍ស្នេហ៍6ឆ្នាំ ក៏ព្រោះតែអ្នកនាងមិនទាន់ទុកចិត្តម្ចាស់ស្នេហ៍100ភាគរយ។ អ្នកនាងចិន្តា មានទ្រព្យខ្ទង់លានដុល្លារ ដូច្នេះអ្នកនាងត្រូវតែប្រយ័ត្នប្រយែងក្នុងការសម្រេចចិត្តជ្រើសរើសដៃគូជីវិត ត្បិតអីអ្នកនាងខ្លាចរងការប្រេះឆាក្រោយពេលក្រាបផ្ទឹម។

អ្នកនាងយុគ ចិន្តា និងកូនស្រី

ពិធីការិនីល្បីឈ្មោះ អ្នកនាងយុគ ចិន្តា មិនអាចទាក់ទងសុំការបំភ្លឺចំពោះដំណឹងនេះបានទេ ខណៈដែលកន្លងមក អ្នកនាងក៏មិនធ្លាប់លាតត្រដាងពីសម្ព័ន្ធស្នេហ៍6ឆ្នាំ របស់អ្នកនាងជាសាធារណៈដែរ។

អ្នកសិល្បៈជាច្រើន រួមទាំងក្រុមគ្រួសាររបស់អ្នកនាងយុគ ចិន្តា ផង បានអបអរសាទរចំពោះសម្ព័ន្ធស្នេហ៍ រវាងអ្នកនាងយុគ ចិន្តា ជាមួយលោកសម័យ ហើយបានជំរុញពួកគេទាំង2ឆាប់ចូលរោងការ ដែលពួកគេគិតថា គូស្នេហ៍មួយគូនេះ ពិតជាស័ក្តិសមគ្នាណាស់ ដែលអ្នកទាំង២ សុទ្ធតែមានចំណេះដឹងជ្រៅជ្រះ និងមានកេរ្តិ៍ឈ្មោះ លេចធ្លោដូចគ្នា ហើយពួកគេពិតជាចង់ឃើញអ្នកនាងយុគ ចិន្តា គ្រងឈុតកូនក្រមុំ ដឹកដៃលោកសម័យ ក្រាបផ្ទឹមតាមគន្លងប្រពៃណីឆាប់ៗ។

អ្នកសិល្ប³ខ្លះលើកឡើងថា ការពិសោធស្នេហ៍រយ³ពេលកន្លះ ទសវត្សរ៍ទៅហើយ គួរតែសម្រេចចិត្តចូលរោងការទៅ ខណ³ដែលវ័យរបស់អ្នកនាងចិន្តា ក៏ កាន់តែច្រើនណាស់ហើយ។ ម៉្យាងតាមដំណឹងថា លោក សម័យ ក៏ចង់បានកូន ដែលជាចំណងដៃ ស្នេហ៍ផងដែរ ដើម្បីបង្កើន សុភមង្គលក្នុងគ្រួសារ។

យ៉ាងណា មហាជនកំពុងរង់ចាំ មើលថា តើអ្នកនាង យុគ ចិន្តា និងសម្រេច- ចិត្តដឹកដៃម្ចាស់ស្នេហ៍ចូល រោងការតាមគន្លងប្រពៃណី ខ្មែរ ឬក៏អ្នកនាងសម្រេចចិត្ត សាងសម្ព័ន្ធដូចតារាប៉ែកអឺរ៉ុប ដោយមិនចាំបាច់រៀបការ ស្របពេល កូនស្រីរបស់អ្នកនាង ក៏ដូចជា អ្នកសិល្ប³ជាច្រើនទៀត ចង់ឃើញ អ្នកនាងគ្រងឈុត កូនក្រមុំក្នុងថ្ងៃ អាពាហ៍ពិពាហ៍ជាមួយលោក សម័យ…៕

RELATED ARTICLES